ជប៉ុន

ជប៉ុនកត់ត្រាឱនភាពពាណិជ្ជកម្មដល់ទៅ ១៥៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២


មិនខុសពីប្រទេសផ្សេងៗឡើយ ប្រទេសយក្សសេដ្ឋកិច្ចនៅអាស៊ី គឺជប៉ុនបាននិងកំពុង ទទួលរងឥទ្ធិពលអវិជ្ជមានពីការកើនឡើងនៃតម្លៃថាមពលទូទាំងពិភពលោកដែរ។ ជាក់ស្ដែងក្នុងឆ្នាំ២០២២ តម្លៃប្រេងឆៅដែលនាំចូលមកជប៉ុនបានកើនឡើងរហូតដល់ជាង៩១% ខណៈដែលតម្លៃឧស្ម័នធម្មជាតិរាវ (LNG) បានកើនឡើងដល់ជាង ៩៧%។ ប្រការនេះធ្វើឱ្យឱនភាពពាណិជ្ជកម្ម ឬតម្លៃនាំចូលមានច្រើនជាងតម្លៃនៃការនាំចេញរបស់ជប៉ុនកាលពីឆ្នាំមុន បានកើនឡើងយ៉ាងគំហុករហូតដល់ ១៥៥ពាន់លានដុល្លារអាមេរិកឯណោះ។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មានជប៉ុន NIKKEI Asia។
ឱនភាពពាណិជ្ជកម្មរបស់ជប៉ុនកើនឡើង១៥៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២!
ដោយ

របាយការណទ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៩ ប្រទេសជប៉ុនបានរាយការណ៍ថា ឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំ២០២២មានតម្លៃ១៥៥ពាន់លានដុល្លារអាមេរិក។ កំណើននេះដោយសារតែតម្លៃទំនិញកើនខ្ពស់ បូករួមនឹងតម្លៃប្រាក់យេន ដែលជារូបិយបណ្ណជប៉ុនធ្លាក់ចុះផងនោះ ទើបតម្លៃនាំចូលនៃម្ហូបអាហារ វត្ថុធាតុដើម និងទំនិញផ្សេងទៀតត្រូវបានកើនខ្ពស់។

យោងតាមទិន្នន័យបឋមដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុជប៉ុន ការនាំចេញរបស់ប្រទេសជប៉ុនក្នុងឆ្នាំ២០២២បានកើនឡើងប្រមាណ១៨%ដែលគិតជាទឹកប្រាក់ គឺកើនដល់ជាង ៧៧០ពាន់លានដុល្លា ខណៈដែលការនាំចូលបានកើនឡើងប្រមាណ ៣៩% គិតជាទឹកប្រាក់ គឺកើនដល់ជាង ៩២០ពាន់លានដុល្លា។

យោងតាមរបាយការណ៍ដដែល ឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំរបស់ជប៉ុនក្នុងរយៈ´ពេល២ឆ្នាំជាប់ៗគ្នា គឺមានទំហំច្រើនលើសពីកម្រិតខ្ពស់បំផុត ដែលធ្លាប់បានកត់ត្រាកាលពីឆ្នាំ២០១៤ ដែលកាលនោះឱនភាពពាណិជ្ជកម្មមានចំនួនត្រឹមតែ ៩៩ពាន់លានដុល្លាប៉ុណ្ណោះ។

សូមជម្រាបថាការធ្លាក់ចុះនៃតម្លៃប្រាក់យេនចាប់ពីខែតុលាឆ្នាំ២០២២ គឺដោយសារតែធនាគារកណ្តាលជប៉ុនបានអុវត្តគោលនយោបាយបន្ទាបអត្រាការប្រាក់ ក្នុងបំណងជ្រោមជ្រែងសេដ្ឋកិច្ចឡើងវិញ ស្របពេលដែលមានការដំឡើងអត្រាការប្រាក់ទូទាំងពិភពលោកផងនោះ ទើបធ្វើឲ្យរូបិយប័ណ្ណជប៉ុនធ្លាក់ចុះខ្លាំងដល់កម្រិតទាបបើធៀបនឹងប្រាក់ដុល្លារ។

សូមជម្រាបថា ការនាំចូលបានកើនឡើងក្នុងរង្វង់ជាង ៣៩% ដោយសារតែមានការកើនឡើងនៃតម្លៃប្រេងឆៅ ធ្យូងថ្ម និងផលិតផលផ្សេងទៀត។ ដោយឡែក ការនាំចេញយានយន្តបានងើបឡើងក្នុងរង្វង់ជាង ២១% ខណៈដែលការនាំចេញដែកបានកើនឡើងក្នុងរង្វង់ជាង ២៤,២%។

ដោយឡែក ការនាំចេញរបស់ជប៉ុនទៅកាន់ប្រទេសចិនបានកើនឡើង ៥,៧%ប៉ុណ្ណោះ យឺតជាងការនាំចេញទៅកាន់តំបន់អាស៊ាន ដែលមានកំណើនជិត២៥% រីឯការនាំចេញទៅអាមេរិកវិញកើនជាង ២៣% និងការនាំចេញទៅសហភាពអឺរ៉ុបកើនឡើងជាង២២%។ ការនាំចេញរបស់ជប៉ុន ទៅកាន់ទីផ្សារចិន មានកំណើនយឺត ដោយសារតែការអូសបន្លាយនៃគោលនយោបាយសូន្យកូវីតរបស់ទីក្រុងប៉េកាំង៕

អត្ថបទ ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


តើធនាគារកណ្ដាលអាមេរិកនឹងសម្រេចដំឡើងអត្រាការប្រាក់គោលដល់ ៥% មែន ឬយ៉ាងណា?

ព័ត៌មាន
ធនាគារកណ្តាលអាមេរិកនៅថ្ងៃពុធទី១៨ បានបង្ហើបឱ្យដឹងថា អាចនឹងបន្តតម្លើងអត្រាការប្រាក់គោលបន្ថែមទៀត ដើម្បីបន្តទប់ទល់នឹងការកើនឡើងនៃអតិផរណា។ រហ…

ក្រុមហ៊ុន Toyota កំណត់ចំនួនកម្មង់ទិញរថយន្តម៉ាក Lexus ដោយសារកង្វះខាតគ្រឿងបង្គុំ

ព័ត៌មាន
ក្រុមហ៊ុនរថយន្តយក្សជប៉ុន Toyota បានប្រកាសពីការកំណត់ចំនួនកម្មង់ទិញរថយន្ត Lexus ដែលជាម៉ាករថយន្តប្រណីតរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសជប៉ុន ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ