វិនិយោគជប៉ុន​នៅ​វៀតណាម

ជប៉ុន​នឹង​បើក​ផ្សារ AEON មួយទៀតនៅវៀតណាម;​ គ្រោង​បើក​ឲ្យបាន ២០ផ្សារ នៅទូទាំង​ប្រទេស ត្រឹមឆ្នាំ​២០២៥


ក្រុមហ៊ុនផ្សារទំនើប​ AEON របស់​ជប៉ុន បានចុះកិច្ច​ព្រមព្រៀង​យោគយល់គ្នា​មួយជាមួយខេត្ត​ បាក់និញ (Bac Ninh) វៀតណាម ដើម្បី​ស្ថាបនា​ផ្សារ​ទំនើប AEON មួយ ដោយ​មាន​តម្លៃ​ទុនវិនិយោគដល់ទៅ ១៩០លានដុល្លារអាមេរិក នៅឆ្នាំ២០២២​ខាង​មុខ​នេះ ។
ផ្សារទំនើប​ AEON មួយកន្លែង​នៅក្នុងទីក្រុង​ ហូជីមិញ ។

អាជ្ញាធរ​ខេត្ត​បាក់និញ បាន​និយាយថា ខេត្ត​នឹង​ផ្ដល់​ការគាំទ្រ​សម្រាប់​គម្រោង​នេះ​ឲ្យ​ចាប់ផ្ដើម​ដំណើរការ​ទៅបាន​យ៉ាង​ឆាប់រហ័ស​បំផុ​តតាមដែលអាច​ធ្វើទៅបាន ។ នេះបើ​តាម​ការចុះផ្សាយរបស់សារព័ត៌មាន​វៀតណាម​មួយដែល​ផ្សាយ​ជាភាសាអង់គ្លេស VN Express International ។ 

អគ្គនាយក​ក្រុមហ៊ុន​ផ្សារ AEON Mall ប្រចាំវៀតណាម បាននិយាយថា ផ្សារទំនើប​របស់​ជប៉ុន​មួយនេះ​ក៏នឹង​ជួយ​លក់​ផលិតផល​និង​កសិផល​ជាប្រពៃណី​របស់​ខេត្ត​បាក់និញ ផងដែរ ហើយ​ទន្ទឹមនឹង​នេះ ក៏អាចនឹងនាំចេញទៅជប៉ុន​ទៀតផង ។ លោកបានបន្តថា ផ្សារ​មួយ​នេះ នឹង​បង្កើត​ការងារ​ប្រហែល ៣០០០កន្លែង សម្រាប់ប្រជាជន​វៀតណាម​នៅក្នុង​ខេត្តនេះ ។

បច្ចុប្បន្ន ផ្សារ​ទំនើប AEON មាន​ចំនួន ៦​កន្លែង នៅក្នុង​ទីក្រុង​ហូជីមិញ, ហាណូយ, ហៃផុង និង​នៅខេត្តភាគខាងត្បូង ប៊ីញឌួង ។ ក្រុមហ៊ុន​ផ្សារ​ AEON មានផែនការ​ពង្រីក​ផ្សារ​របស់​ខ្លួន​ឲ្យបានដល់ ២០កន្លែង នៅទូទាំង​ប្រទេស​វៀតណាម ត្រឹម​ឆ្នាំ​២០២៥ ជាមួយនឹងទុនវិនិយោគ​សរុប​ ២ពាន់លានដុល្លារ ៕




អត្ថបទបន្ទាប់


ទូទាត់ប្រាក់​តាម QR Code ដោយ​មិន​ចាំបាច់​កាន់​​​ក្រដាស​ប្រាក់ គឺចូលរួម​ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩

ព័ត៌មាន
ពេលនេះគឺជាពេលវេលា​ដែលសមស្របជាង​ពេលណាៗទាំងអស់ ដែល​គេ​ត្រូវងាក​មក​ប្រើប្រាស់​ការទូទាត់​ប្រាក់​សម្រាប់​ការចាយវាយទិញទំនិញនានា​នៅក្នុងជី…

ថៃត្រៀមបើកខេត្តគោលដៅទេសចរណ៍៦ខេត្ត សម្រាប់ភ្ញៀវទេសចរចាប់ពីខែមេសានេះ

ព័ត៌មាន
ទេសចរបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩រួច នឹងត្រូវបានអនុញ្ញាតឱ្យទៅលេងកម្សាន្តនៅតាមខេត្តគោលដៅទេសចរណ៍ចំនួន៦ខេត្ត ដែលរដ្ឋាភិបាលថៃប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ