ជប៉ុន-ធនាគារអេស៊ីលីដា

អាជីវកម្មជប៉ុនជាង៦០០ កំពុងប្រើប្រាស់យ៉ាងសកម្មនូវសេវាទូទាត់របស់ធនាគារអេស៊ីលីដា


ថ្នាក់ដឹកនាំធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា បច្ចុប្បន្នធនាគារខ្មែរពាណិជ្ជដ៏ធំមួយនេះមានអតិថិជនជប៉ុនជាលក្ខណៈសាជីវកម្មជាង៦០០អាជីវកម្ម ដែលកំពុងប្រើប្រាស់សេវាកម្មទូទាត់របស់អេស៊ីលីដា។ សាជីវកម្មទាំងនេះស្ថិតក្នុងវិស័យផ្សេងៗរាប់ចាប់តាំងពីវិស័យផលិត អចលនទ្រព្យ សំណង់ រហូតដល់វិស័យលក់រាយ។
អាជីវកម្មជប៉ុនដែលប្រត្តិបត្តនៅអេស៊ីលីដា
ដោយ

ជាមួយគ្នានេះអេស៊ីលីដាក៏បាននិងកំពុងរៀបចំយុទ្ធសាស្ត្រក្នុងការទាក់ទាញវិនិយោគិនជប៉ុនឲ្យ​មកវិនិយោគ និងប្រើប្រាស់សេវាអេស៊ីលីដា​បន្ថែមទៀតផងដែរ ខណៈដែលបច្ចុប្បន្ន​សេដ្ឋកិច្ច​កម្ពុជា​កំពុងបើកទូលាយ​គ្រប់វិស័យ​សម្រាប់​ការវិនិយោគបរទេស ហើយតាមច្បាប់វិនិយោគថ្មី​របស់​កម្ពុជា​ក៏មានការលើកទឹកចិត្តវិនិយោគិនជាច្រើនផងដែរ។​

នាជំនួបជាមួយក្រុមវិនិយោគិនជនជាតិជប៉ុនជាង៥០ក្រុមហ៊ុនកាលពីពេលថ្មីៗ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានបង្ហាញពីសមិទ្ធផល និងការធ្វើពាណិជ្ជកម្មរវាងធនាគារខ្មែរពាណិជ្ជដ៏ធំមួយនេះជាមួយនឹងក្រុមហ៊ុនជប៉ុន​ ដែលកំពុងធ្វើប្រតិបត្តិការ​នៅកម្ពុជា។ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ មកទល់ពេលនេះធនាគារ អេស៊ីលីដា មានអតិថិជនជនជាតិជប៉ុនជាលក្ខណៈសាជីវកម្មជាង៦០០អាជីវកម្ម ដែលស្ថិតក្នុងវិស័យផ្សេងៗ​រាប់ចាប់តាំង​ពីការផលិតរហូតដល់លក់រាយ អចលនទ្រព្យ សំណង់ និងវេជ្ជសាស្ត្រជាដើម។

លោកបណ្ឌិត អ៊ិន ចាន់នី បានសង្កត់ធ្ងន់ថា អតិថិជនជនជាតិជប៉ុន​លក្ខណៈសាជីវកម្មទាំងនេះមិនមែនប្រើប្រាស់សេវាកម្មឥណទាន​របស់​អេស៊ីលីដានោះទេ ពោលគឺពួកគេប្រើ​ប្រាស់​ជា​សេវាទូទាត់​នានា​ដូចជា​ទូទាត់​ប្រាក់ខែជូនបុគ្គលិក​ និងទូទាត់ថ្លៃទំនិញជាដើម។

ក្រៅពីចែករំលែកបទពិសោធន៍លើការធ្វើពាណិជ្ជកម្មក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដារូបនេះក៏បានបង្ហាញពីភាពរីកចម្រើន​ផ្នែកសេដ្ឋកិច្ច និងចំណុចសក្តានុពល​នានា​របស់កម្ពុជាដល់​ក្រុម​វិនិយោគិ​នជនជាតិ​ជប៉ុន​ផងដែរ ក្នុងន័យផ្តល់ជាធាតុចូលដល់ពួកគេសម្រាប់ពិចារណាមុនវិនិយោគនៅកម្ពុជា។ ក្នុងនោះលោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចរបស់​កម្ពុជា​ដែលត្រូវបានស្ថាប័នអន្តរជាតិ ក៏ដូចរាជរដ្ឋាភិបាលព្យាករណ៍អាចមានកំណើនក្នុងរង្វង់៥% នៅឆ្នាំនេះ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងការកើនឡើងអតិផរណា ព្រមជាមួយនឹងសក្ដានុពលវិនិយោគជាច្រើនផ្សេងទៀត​របស់​កម្ពុជា។

ជាពិសេសពាក់ព័ន្ធនឹង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីរវាង​កម្ពុជា​ជាមួយបណ្តាប្រទេសផ្សេងៗ និងច្បាប់វិនិយោគថ្មី ដែលបង្កការងាយស្រួលដល់វិនិយោគ និងមានការលើកទឹកចិត្តខ្ពស់ដល់វិនិយោគិនបរទេសជាច្រើនផងដែរ។

របាយការណ៍ពី​ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា​គិតតាំងពីឆ្នាំ ១៩៩៤ រហូតមក​ត្រឹមខែកក្កដា​ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍​កម្ពុជា​​បានសម្រេចអនុញ្ញាត​ឲ្យ​ក្រុមហ៊ុនជប៉ុន​ជិត​១៥០គម្រោង ក្នុងតម្លៃទុនវិនិយោគសរុប​ជិត​៣ពាន់លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


តើអេស៊ីលីដាម៉ូបាលអាចប្រើបង់ថ្លៃវិក្កយបត្រអ្វីខ្លះជាមួយក្រសួងសាធារការ និងដឹកជញ្ជូន?

ព័ត៌មាន
វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech កាន់តែជឿនលឿន កំពុងជួយឲ្យការងារទូទាត់ទាំងនៅក្នុងវិស័យរដ្ឋ និងឯកជន កាន់តែមានងាយស្រួល លឿនរហ័ស និងស…

ប្រាក់ចំណេញសុទ្ធកំពង់ផែស្វយ័តក្រុងព្រះសីហនុហក់ឡើងដល់ជាង ២០០% នៅត្រីមាសទី២ឆ្នាំនេះ

ព័ត៌មាន
ប្រាក់ចំណេញសុទ្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានហក់ឡើងយ៉ាងគំហុកនៅត្រីមាសទី២ ឆ្នាំ២០២២នេះជាមួយនឹងកំណើនដល់ទៅ៣ខ្ទង់ឯណោះ ពោលគឺមានដល់ទៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ