ការវិនិយោគជប៉ុន​នៅកម្ពុជា

តំណាង JETRO អះអាងថា ក្រុមហ៊ុនជប៉ុនមួយចំនួន ចាប់អារម្មណ៍ខ្លាំង​​លើការវិនិយោគកសិកម្ម​សរីរាង្គនៅកម្ពុជា


នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានអះអាងថា មានក្រុមហ៊ុនជប៉ុនមួយចំនួន កំពុងមានការចាប់អារម្មណ៍ខ្ពស់លើវិស័យកសិកម្មនៅកម្ពុជា ពិសេសលើប្រភេទកសិផលសរីរាង្គ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសជប៉ុន និងប្រទេសដទៃទៀត។
កសិករ​ខ្មែរ​ដាំដុះ​បន្លែ​សរីរាង្គ។ ប្រទេស​វៀតណាម​បង្ហាញ​ការចាប់​អារម្មណ៍​លើ​ទីផ្សារ​ផលិត​កសិកម្ម​សរីរាង្គ​នៅ​កម្ពុជា។
ដោយ

ការអះអាង​យ៉ាងដូច្នេះ គឺធ្វើឡើង​នៅក្នុង​ជំនួប​រវាងតំណាង​ JETRO ជាមួយនឹង​ឯកឧត្តម ប៉ាន សូរស័ក្ដិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា នាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០។

លោក Masashiro Miyao ប្រធាន​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ដែល​នឹងត្រូវ​បញ្ចប់​អណត្តិ​បេសកកម្ម​នៅកម្ពុជា នៅក្នុង​ខែ​តុលានេះ បាន​លើកឡើងថា ក្រុមហ៊ុន​ជប៉ុនមួយ​ចំនួន​មានបំណង​ផ្លាស់ប្ដូរ​ទីតាំង​របស់ខ្លួន​ពីប្រទេស​ចិនមក​បណ្ដា​ប្រទេស​អាស៊ាន ដែលកម្ពុជា គឺជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​អទិភាព​សម្រាប់​វិនិយោគិន​ជប៉ុន។ ជាមួយនេះដែរ តំណាង JETRO ក៏បាន​គូសបញ្ជាក់ទៀតថា ក្រុមហ៊ុន​ជប៉ុនមួយ​ចំនួន​កំពុងតែ​មាន​ការចាប់អារម្មណ៍​ខ្ពស់​លើវិស័យ​កសិកម្ម​នៅកម្ពុជា ជាពិសេស​លើប្រភេទ​កសិផល​សរីរាង្គ​សម្រាប់ផ្គត់​ផ្គង់​ទៅទីផ្សារ​ក្នុងស្រុក និងសម្រាប់​នាំចេញ​ទៅជប៉ុន និងគោលដៅ​ដទៃទៀត ដែល​ផលិតផល​សរីរាង្គ​មាន​តម្រូវការខ្ពស់។

ឯកឧត្តម ប៉ាន សូរស័ក្ដិ​បានស្វាគមន៍​ និង​ជំរុញឱ្យ​វិនិយោគិន​ជប៉ុន មកបើកអាជីវកម្ម ឬរោងចក្រ​កែច្នៃ​ផ្សេងៗ​នៅកម្ពុជា និងលើក​ទឹកចិត្ត​ឱ្យមានការ​នាំចេញ​កសិផល ក៏ដូចជា​ផលិតផល​កែច្នៃ​របស់​កម្ពុជា​បន្ថែម​ទៅប្រទេស​ជប៉ុន និងគោលដៅ​សក្ដានុពល​ដទៃទៀត ជាពិសេស​គឺត្រូវទាញ​យកផល​ប្រយោជន៍​ឱ្យបាន​ពេញលេញ​ពីកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ដែល​កម្ពុជា​ជាគូភាគី។

បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានលើកឡើង​ទៅកាន់​​ការតំណាង​អង្គការ​ JETRO អំពី​​គម្រោងជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតូច (AIMS) របស់​ក្រសួង​ពាណិជ្ជកម្ម ដែលអ្នក​ផលិត​ជាក្រុម​កសិករ​ខ្នាតតូច និងក្រីក្រ​នៃ​ផលិតផល ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូវមី និងសូត្រឆៅ និងស្នើសុំ​ឱ្យក្រុមហ៊ុន​ AEON របស់​ជប៉ុន ពិនិត្យ​លទ្ធភាព​ដាក់លក់​ផលិតផល​ទាំងនោះ​របស់​គម្រោង AIMS នៅទីផ្សារ​របស់​ខ្លួន​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពន្ធលើចំណេញមូលធន ត្រូវបានរាជរដ្ឋាភិបាលពន្យារពេលអនុវត្ត ១ឆ្នាំទៀត

ព័ត៌មាន
នៅទីបំផុត ការអនុវត្តពន្ធ​លើចំណេញមូលធន ដែលគ្រោងនឹងចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០២១នោះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចពន្យារពេលមួយឆ្នាំ ក្នុងការ…

អ្នកជំនាញ៖ គ្រោះទឹកជំនន់ មិនបានធ្វើឲ្យតម្លៃទីផ្សារអចលនទ្រព្យរង្គោះរង្គើឡើយ

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានអះអាងថា បញ្ហាគ្រោះទឹកជំនន់នៅកម្ពុជាមិនអាចទាញទម្លាក់តម្លៃទីផ្សារអចលនទ្រព្យនៅកម្ពុជាឡើយ ខណៈគ្រោះទឹកជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ