ក្រុមហ៊ុនយក្សជប៉ុនប្រកាសលក់សណ្ឋាគារផ្កាយ៥

ក្រុមហ៊ុនយក្សជប៉ុនប្រកាសលក់សណ្ឋាគារផ្កាយ៥ Hyatt Regency នៅទីក្រុង Tokyo ក្នុងតម្លៃជិត ៨៧០ លានដុល្លារ


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងដឹកជញ្ជូនរបស់ចប៉ុន Odakyu Electric Railway គ្រោងនឹងលក់អគារសណ្ឋាគារលំដាប់ផ្កាយ៥ Hyatt Regency Tokyo ក្នុងតម្លៃជិត៨៧០លានដុល្លារអាមេរិក។ ការលក់នេះ ដោយសារតែក្រុមហ៊ុនអភិវឌ្ឍន៍មួយនេះ មានផែនការនឹងងាកទៅការអភិវឌ្ឍន៍គម្រោងអគារពាណិជ្ជកម្ម នៅតំបន់ជិតស្ថានីយ៍រថភ្លើង Shinjukuវិញ ដែលជាតំបន់អ៊ូអរក្នុងនៅក្នុងរាជធានីតូក្យូ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei ។
ក្រុមហ៊ុនយក្សជប៉ុនប្រកាសលក់សណ្ឋាគារផ្កាយ៥ Hyatt Regency នៅទីក្រុង Tokyo ក្នុងតម្លៃជិត ៨៧០ លានដុល្លារ

ដំណើរការដេញថ្លៃនៃការទិញលក់​អគារសណ្ឋាគារផ្កាយ៥ Hyatt Regency Tokyo ត្រូវបានគេរំពឹងថានឹងចំណាយពេលរាប់ខែ ដើម្បីទាក់ទាញចំណាប់អារម្មណ៍​ពី​មូលនិធិវិនិយោគជាច្រើន។ ក្រុមហ៊ុនយក្ស Odakyu ក៏ត្រូវបានគេរំពឹងថា នឹងលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងអគារការិយាល័យដែលនៅជាប់គ្នានឹងអគារសណ្ឋាគារ Hyatt Recency Tokyoផងដែរ។ ប្រតិបត្តិការលក់នេះ សរុបមានតម្លៃ​ប្រមាណ ៨៦៧ លានដុល្លារ។

អគារសណ្ឋាគារ និងការិយាល័យ​ដែល​ក្រុមហ៊ុន Odakyu ដាក់លក់នេះ ជាកម្មសិទ្ធិរួមគ្នា​ជាមួយនឹង​ក្រុមហ៊ុន​ធានារ៉ាប់រងអាយុជីវិត​ Dai-ichi Life ហើយ​ក្នុងនោះ អគារ​សណ្ឋាគារ​ Hyatt មានកម្ពស់ ១១៧ម៉ែត្រ ត្រូវបានសាងសង់បញ្ចប់​កាលពីឆ្នាំ១៩៨០។ 

បន្ទាប់ពីលក់ អគារសណ្ឋាគារលំដាប់ផ្កាយ៥នេះ ក្រុមហ៊ុន Odakyu នឹង​អភិវឌ្ឍឡើងវិញនូវគម្រោង​ នៅភាគខាងលិច​ នៃស្ថានីយ៍រថភ្លើង Shinjuku ដែលក្រុមហ៊ុននេះ ក៏មានសាងសង់​នូវ​ហាងលក់រាយ​នៅទីនោះដែរ។ ក្រុមហ៊ុននេះ គ្រោង​បើកការសាងសង់អគារពាណិជ្ជកម្មបន្ថែមកម្ពស់ ៤៨ ជាន់នៅទីនោះ ចាប់ផ្តើមនៅក្នុងខែតុលាខាងមុខនេះ ជាមួយនឹងដើមទុន​រាប់រយលានដុល្លារអាមេរិកផងដែរ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃមាសនៅទីផ្សារហក់ឡើងដល់ជាង ២.៣០០ដុល្លារក្នុង១តម្លឹង ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
តម្លៃមាសនៅកម្ពុជាបានឡើងថ្លៃជាបន្តបន្ទាប់ ស្របទៅតាមនិន្នាការតម្លៃទីផ្សារពិភពលោក ពោលគឺមាសបន្ដឡើងថ្លៃខ្ពស់ចាប់តាំងពីពេលដែល រុស្ស៊ីប្រកាសធ្វើប្រ…

មហាអំណាចអាមេរិកនឹងផ្តោតលើបញ្ហាធំៗពីរ គឺឥណ្ឌូប៉ាស៊ីហ្វិក និងសង្គ្រាមនៅអឺរ៉ុប ចំពេលស្ថានការណ៍ពិភពលោកកាន់តែតានតឹង

ព័ត៌មាន
ស្របពេលដែលស្ថានការណ៍ពិភពលោកកំពុងតែតានតឹងកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ ក្រុមអ្នកជំនាញផ្នែកគោលនយោបាយបានអះអាងថា ក្នុងកាលៈទេសៈនេះ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ