អតិផរណាជប៉ុន

អតិផរណាជប៉ុនបន្តកើនឡើងខ្លាំងមិនធ្លាប់ជួបក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ ស្របពេលលុយយេនដាំក្បាលចុះ


សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នៅប្រទេសជប៉ុន កាលពីខែវិច្ឆិកាកន្លងទៅ បានឈានដល់ អត្រា ៣,៧% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ ខណៈដែលក្រុមហ៊ុនអាជីវកម្មបាននិងកំពុងរុញការចំណាយលើតម្លៃទំនិញកើនឡើងទៅដល់ពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ ចំពេលដែលលុយយេនរបស់ជប៉ុនកំពុងដាំក្បាលចុះខ្លាំងបើធៀបនឹងលុយដុល្លារអាមេរិក។ កម្រិតអតិផរណាដ៏ខ្ពស់នេះ គឺជាសញ្ញាបង្ហាញថា ការកើនឡើងតម្លៃបានរាលដាលដល់វិស័យកាន់តែច្រើននៅក្នុងសេដ្ឋកិច្ចជប៉ុនបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Nikkei។
ជប៉ុន ជួបការកើនឡើងអតិផរណាខ្លាំងបំផុតក្នុងពេល ៤០ឆ្នាំចុងក្រោយនេះ
ដោយ

យោង​តាមទិន្នន័យ​មួយ​បាន​បង្ហាញឱ្យដឹង​​នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ​២០២២ថា ការកើនឡើង​​នៅក្នុង​សន្ទស្សន៍​ថ្លៃទំនិញប្រើប្រាស់ (CPI) ដល់ ៣,៧% នេះ គឺ​ត្រូវនឹងការព្យាករទីផ្សារ​ និង​បន្ទាប់​ពីការកើនឡើងដល់ ៣,៦% កាលពីខែតុលា។ សន្ទស្សន៍​នេះ មិនបាន​រាប់បញ្ចូល​សន្ទស្សន៍តម្លៃអាហារ​ស្រស់ៗនោះទេ ប៉ុន្តែបាន​រាប់បញ្ចូលទាំង​ថ្លៃថាមពល​ផងដែរ។

អត្រា​អតិផរណា ៣,៧% កាលពីខែវិច្ឆិកានោះ គឺជា​ការកើនឡើង​ដ៏ខ្ពស់បំផុត​សម្រាប់ប្រទេសជប៉ុន បើគិតចាប់តាំងពីខែធ្នូ ឆ្នាំ​១៩៨១មក ដោយ​ពេល​នោះ កម្រិតអតិផរណាធ្លាប់មានដល់៤% ​ដោយសារ​រងផលប៉ះពាល់ពី​តម្លៃប្រេង​ឆៅ និង​សេដ្ឋកិច្ចជួបវិបត្តិក្នុងឆ្នាំ​១៩៧៩។

ធនាគារ​កណ្តាល​ជប៉ុន បាន​តាម​ដាន​យ៉ាងយកចិត្តទុកដាក់​ចំពោះ​ការកើនឡើង​នៅក្នុងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់​នេះ ខណៈសម្ទុះតម្រូវការ​ ក៏​បានជំរុញឱ្យមានអតិផរណា​នេះផងដែរ ហើយ​វា​ក៏ជាសញ្ញា​បង្ហាញ​ពី​​របៀប ដែល​សម្ពាធ​អតិផរណា នឹង​បន្ត​រាលដាលដល់​ឆ្នាំ​ក្រោយទៀត។

សេដ្ឋកិច្ច​របស់​ជប៉ុន បាន​ធ្លាក់ចុះ​ហួសពីការរំពឹងទុក​​ក្នុងរង្វង់ ០,៨% នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះ ខណៈ​ដែល​ហានិភ័យ​វិបត្តិសាកល និង​ថ្លៃដើម​នាំចូលកាន់តែខ្ពស់ បានដាក់​ទម្ងន់លើ​ការប្រើប្រាស់ និង​ក្រុមហ៊ុន​អាជីវកម្មជាច្រើន។

ស្របពេល​ដែល​​អ្នកវិភាគ បាន​រំពឹងពីកំណើន​សេដ្ឋកិច្ច​នៅក្នុងត្រីមាស​ចុងក្រោយនៃឆ្នាំ២០២២នេះក្ដី ​​ក៏វានៅតែមាន​ភាព​មិនប្រាកដ​ប្រជា​​ទៅលើ​ប្រាក់ឈ្នួល ថា​តើ​វា​នឹង​កើនឡើង​គ្រប់គ្រាន់​សម្រាប់​ជីវភាពរស់នៅ ក្នុង​អំឡុងអតិផរណា​កើនខ្ពស់នេះ ដែរឬយ៉ាងណា។

លោក Takeshi Minami ប្រធាន​សេដ្ឋវិទូ​នៅវិទ្យា​ស្ថាន​ស្រាវជ្រាវ​ Norinchukin ត្រូវបាន​សារព័ត៌មាន​ Reuter ដកស្រង់សម្តីថា សេដ្ឋកិច្ចសាកល​ អាចនឹង​កាន់តែអាក្រក់​នៅអំឡុងឆមាសទី១ នៃឆ្នាំ​២០២៣ ដែលនឹង​បង្កផលលំបាក​​ដល់​ធនាគារ​កណ្តាល​ជប៉ុន​ ដាក់ចេញគោលនយោបាយរូបិយវត្ថុ។

សូម​ជម្រាប​ដែរថា ការព្យាករថ្មីមួយរបស់ស្ថាប័នស្រាវជ្រាវ​សេដ្ឋកិច្ចជប៉ុន​បានបង្ហាញថា ជប៉ុន អាចនឹងធ្លាក់ចុះ​លេខរៀង​មកឈរនៅពីក្រោយកោះ តៃវ៉ាន់ និងកូរ៉េខាងត្បូង សម្រាប់ទំហំផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per Capita) នៅឆ្នាំនេះ និងឆ្នាំក្រោយ។ ការធ្លាក់ចុះចំណាត់ថ្នាក់របស់ប្រទេសជប៉ុននេះ គឺមួយផ្នែកធំបណ្ដាលមកកត្តានៃអត្រាប្ដូរប្រាក់ ខណៈដែលលុយយេនជប៉ុនបានចុះថ្លៃខ្លាំងបំផុតធៀបនឹងប្រាក់ដុល្លារអាមេរិកនៅមួយរយៈចុងក្រោយនេះ៕




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា សម្រេចចិត្តចូលជាមួយគណបក្សថ្មីមួយ ដើម្បីឈរឈ្មោះបោះឆ្នោតនៅឆ្នាំក្រោយ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha បានប្រកាសនៅថ្ងៃសុក្រ ទី២៣ ខែធ្នូនេះថា លោកបានចូលរួមជាមួយគណបក្សរួមថៃសាងជាតិ (Ruam Thai Sang Cha…

WTO ថាអាមេរិកបានបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ ជុំវិញការដាក់ផលិតផលពីហុងកុង នៅក្រោមឈ្មោះផលិតនៅចិន

ព័ត៌មាន
អង្គការពាណិជ្ជកម្មពិភពលោកកាលពីថ្ងៃពុធសប្តាហ៍នេះបានអះអាងថា សហរដ្ឋអាមេរិកធ្វើខុសច្បាប់ពាណិជ្ជកម្មអន្តរជាតិ ចំពោះការទាមទារឱ្យកំណត់សម្គាល់លើទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ