ប្រទេសជប៉ុន

កត្តាអ្វីខ្លះជំរុញឲ្យសេដ្ឋកិច្ចជប៉ុនសម្រេចបានកំណើនពិតក្នុងអត្រា ១,៦% នៅត្រីមាសទី១ឆ្នាំនេះ?


រដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃពុធថា សេដ្ឋកិច្ចប្រទេសនេះបានកើនឡើងក្នុងអត្រាពិតប្រចាំឆ្នាំចំនួន ១,៦% ពីខែមករា ដល់ខែមីនា។ នេះជាការកើនឡើងលើកដំបូងក្នុងរយៈពេល ៣ ត្រីមាស ដោយសារការប្រើប្រាស់ឯកជនរឹងមាំ និងដោយសារការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងស្រុក ដែលជាសញ្ញាថ្មីមួយបង្ហាញថាផលប៉ះពាល់នៃជំងឺកូវីដ១៩កំពុងតែសាបរលាបបន្តិចម្ដងៗ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្យូដូញូស៍។
កត្តាអ្វីខ្លះជំរុញឲ្យសេដ្ឋកិច្ចជប៉ុនសម្រេចបានកំណើនពិតក្នុងអត្រា ១,៦% នៅត្រីមាសទី១ឆ្នាំនេះ?

ទោះជាផលិតផលក្នុងស្រុកសរុបមានកំណើនខ្ពស់ជាងការរំពឹងទុកក៏ដោយ ក៏ទិន្នន័យនេះបានបង្ហាញថា ការនាំចេញបានធ្លាក់ចុះ ហើយសេដ្ឋកិច្ចបានធ្លាក់ចូលទៅក្នុងឱនភាពបែបបច្ចេកទេសក្នុងរយៈពេល២ត្រីមាសជាប់ៗគ្នាកាលពីចុងឆ្នាំមុន។

ផលិតផលក្នុងស្រុកសរុបពិតប្រាកដ ពោលគឺបន្ទាប់ពីកែតម្រូវតាមអតិផរណារួច បានកើនឡើង ០,៤% ក្នុងត្រីមាសមុន គិតពីខែតុលា ដល់ខែធ្នូ។ នៅក្នុងឆ្នាំសារពើពន្ធ ២០២២ ប្រទេសជប៉ុនដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៣ នៅលើពិភពលោក បានឃើញកំណើនពិតក្នុងអត្រា ១,២% ដែលបង្ហាញពីកំណើនរយៈពេល ២ ឆ្នាំជាប់ៗគ្នា។

លទ្ធផលនេះគឺខ្ពស់ជាងការព្យាករទីផ្សារជាមធ្យមដែលថាមានកំណើនប្រចាំឆ្នាំ ១,១% សម្រាប់ត្រីមាសទី ១ ឆ្នាំនេះ ដែលអ្នកសេដ្ឋកិច្ចបានរំពឹងទុកនៅក្នុងការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន។

លោក យូជី កូដាម៉ា ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ ម៉េជី យ៉ាស៊ូដា បាននិយាយថា ដំណឹងល្អគឺថា សេដ្ឋកិច្ចមានឱនភាពក្នុងឆ្នាំមុន បើនិយាយតាមបច្ចេកទេស ប៉ុន្តែវាបែរជាបានស្ទុះងើបឡើងវិញពីខែមករាដល់ខែមីនា។ លោកបានបន្ថែមថា ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងស្រុកត្រូវបានគេរំពឹងថានឹងជួយគាំទ្រដល់សេដ្ឋកិច្ច ទោះជាគេរំពឹងថានឹងមានកំណើនយឺតយ៉ាវក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិកនិងអឺរ៉ុបក៏ដោយ។

លោក កូដាម៉ា បានបន្ថែមថា តម្លៃដែលកើនខ្ពស់ បានជះឥទ្ធិពលអវិជ្ជមានលើអ្នកប្រើប្រាស់ ហើយក្តីសង្ឃឹមគឺថាប្រាក់ឈ្នួលនឹងកើនឡើងនៅឆ្នាំនេះ រីឯអតិផរណាក៏នឹងចាប់ផ្តើមធ្លាក់ចុះដែលនឹងគាំទ្រដល់ការប្រើប្រាស់ឯកជន៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ហេតុអ្វីវិស័យថាមពលជារឿងសំខាន់ក្នុងទំនាក់ទំនងរវាងចិន និងអាស៊ីកណ្តាល?

ព័ត៌មាន
អស់ពេលជាយូរណាស់មកហើយ ប្រទេសចិននិងប្រទេសនៅអាស៊ីកណ្តាលចំនួន ៥ បានបោះជំហានរកគ្នាកាន់តែខ្លាំងឡើង មិនថាតែផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មប៉ុណ្ណោះ…

រដ្ឋាភិបាល និងសភាអាមេរិកកំពុងខិតខំបង្រួមបញ្ហា ដើម្បីឈានដល់កិច្ចព្រមព្រៀងស្ដីពីកម្រិតបំណុលនៅចុងសប្ដាហ៍នេះ

ព័ត៌មាន
បញ្ហាកម្រិតបំណុលអតិបរមារបស់សហរដ្ឋអាមេរិកនៅមិនទាន់ដោះស្រាយទេ ប៉ុន្តែក្នុងជំនួបកាលពីថ្ងៃអង្គាររវាងប្រធានាធិបតី ចូ បៃដិន និងមេដឹកនាំសភាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ