វៀតណាម-ការស្លៀកពាក់

ក្រុង​មួយ​នៅ​វៀតណាម​ហាម​ការ​ស្លៀក​ខោ​​ខូវប៊យ​​នៅ​កន្លែង​ធ្វើការរដ្ឋ


ទីក្រុង​កាន់ថូ (Can Tho) នៃ​វៀតណាម​ភាគ​ខាងត្បូង បាន​ចេញ​ក្រម​ប្រតិបត្តិ​ថ្មី​មួយ​ សម្រាប់​មន្ត្រី​រាជការ​ ដោយ​ហាមប្រាម​ការ​ស្លៀក​ខោ​ខូវប៊យ (jeans) ឬ​អាវ​យឺត នៅ​កន្លែង​ធ្វើការ​របស់​រដ្ឋ។
ទីក្រុងកាន់ថូ វៀតណាម ចេញ​គោល​នយោបាយ​ហាម​ការស្លៀក​ខោ​ខូវប៊យ​នៅ​កន្លែង​ធ្វើការរដ្ឋ។
ដោយ

គោល​នយោបាយ​នេះ អនុវត្ត​ចំពោះ​ទាំង​បុរស​និងស្ត្រី ដោយ​ជំរុញ​ឲ្យ​មន្ត្រី​រាជ​ការ​ស្លៀក​ខោ​​អាវ​សាច់​ក្រណាត់​វិញ​ចំពោះ​បុរស និង​ចំពោះ​ស្ត្រី​អាច​ស្លៀក​ពាក់​សម្លៀក​បំពាក់​ប្រពៃណី។

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន VN Express ជា​ភាសា​អង់គ្លេស។

នាយក​មន្ទីរ​កិច្ចការ​ក្នុង​ស្រុក​នៃ​ទីក្រុង​កាន់ថូ ថ្លែងថា មិនមែន​តែ​នៅ​ទីក្រុង​កាន់ថូទេ សូម្បី​នៅ​ទីក្រុងហាណូយ និង​ទីក្រុង​ហូជីមិញ មន្ត្រី​រាជការ​ត្រូវបាន​ហាមប្រាម​មិន​ឲ្យ​ស្លៀក​ពាក់​ខោ​ខូវប៊យ ផង​ដែរ។

កាលពី​មុន ប្រទេស​វៀតណាម​មាន​ច្បាប់​ផាក​ពិន័យ​ជាប្រាក់​ចំពោះ​ជនណា​ដែល​ស្លៀក​ពាក់​មិន​សមរម្យ​នៅ​តាម​ទីសាធារណៈ ប៉ុន្តែ ច្បាប់​ផាក​ពិន័យ​ប្រាក់​នេះ ត្រូវ​បាន​លុបចោល​កាល​ពី​ឆ្នាំ​២០១៣៕




អត្ថបទបន្ទាប់


អ្នក​​ឧកញ៉ា សៀ ឫទ្ធី យក​​មហាសេដ្ឋីម៉ាឡេស៊ី Robert Kuok ជា Role Model នៅក្នុងការធ្វើជំនួញ។ តើ​ហេតុអ្វី?

ព័ត៌មាន
និយាយ​ពី​ឈ្មោះ សៀ ឫទ្ធី លោក​អ្នក​នាង​ប្រិយមិត្ត​អ្នក​អាន​ប្រាកដ​ជា​ស្គាល់​ហើយ ព្រោះ​ ខេមបូណូមីស សរសេរ​អំពី​អ្នក​​ឧកញ៉ា​មហាសេដ្ឋី​ logis…

កម្ពុជា​បាន​ស្វាគមន៍​សណ្ឋាគារ​ប្រណីត​លំដាប់​ពិភពលោក​មួយ​ទៀត​ហើយ!

ព័ត៌មាន
ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​ចិន​មួយ​ទៀត​ហើយ ដែល​មាន​ទ្រព្យ​សកម្ម​រហូត​ដល់​ជាង​១០០​ពាន់​លាន​ដុល្លារ បាន​សម្រេច​បោះ​ទុន​វិនិយោគ​យ៉ាង​ក្រា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ