អង្គការ Nasa

Jeff Bezos ប្ដឹងអង្គការ Nasa ទាក់ទងនឹងការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់លោក Elon Musk


ក្រុមហ៊ុន Blue Origin របស់លោក ជេហ្វ បេហ្សូស ដែលជាកំពូលមហាសេដ្ឋីអាមេរិក បានប្តឹងអង្គការណាសា ដែលបានសម្រេចចុះកិច្ចសន្យាមួយជាមួយនឹងក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក Elon Musk ក្នុងគម្រោងយាន្ដអាវកាសចុះចតនៅឋានព្រះច័ន្ទ ក្នុងតម្លៃជិត ៣ពាន់លានដុល្លារអាមេរិក។ លោក Jeff Bezos បានចាត់ទុកកិច្ចព្រមព្រៀងរវាងអង្គការ Nasa និង ក្រុមហ៊ុន SpaceX ថាមានមូលដ្ឋានមិនត្រឹមត្រូវ ឬ អយុត្តិធម៌ ដ្បិតថា ក្រុមហ៊ុន Blue Origin របស់លោក ក៏មានការចេញថ្លៃក្នុងគម្រោងនេះជាមួយនឹងអង្គការ Nasaដែរ តែត្រូវបានបដិសេធ ។
អង្គការណាសា
ដោយ

កាលពី​ខែមេសា​កន្លង​ទៅ អង្គការ​ណា​សាបាន​ផ្ដល់​កិច្ចសន្យា​ដល់​ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី​អា​មេ​រិ​ក Elon Musk ក្នុង​ការ​កសាង​ប្រព័ន្ធ​ចុះ​ចត​នៅ​ឋាន​ព្រះ​ចន្ទ ក្នុង​ទំហំ​ទឹកប្រាក់​ជិត ៣​ពាន់​លាន​ដុល្លា ស្រប​ពេល​ដែល​ក្រុមហ៊ុន Blue Origin​របស់​មហាសេដ្ឋី Jeff Bezos ក៏​បាន​ដាក់​សំណើ​ដេញថ្លៃ​ក្នុង​គម្រោង​នេះ​ដែរ ប៉ុន្ដែ​ត្រូវ​បាន​បដិសេធ​។ ប្រការ​នេះ​បាន​ធ្វើ​ធ្វើ​ឱ្យ​ក្រុមហ៊ុន Blue Origin មិន​សុខចិត្ត​ទេ ព្រោះ​យល់​ថា នេះ​ជា​រឿង​អយុត្តិធម៌ និង​បាន​ប្ដឹង​អង្គការ​ណា​សា ទៅ​កាន់​តុលាការ​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​ការ​ចុះ​របស់​សារព័ត៌មាន BBC​។

ក្រុមហ៊ុន Blue Origin បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​កាលពី​ថ្ងៃ​សុក្រ​ដើម្បី ជំទាស់​នឹង​កិច្ចសន្យា​គម្រោង​យានអវកាស​ចុះ​ចត​នៅ​ឋាន​ព្រះ​ចន្ទ​របស់​អង្គការ​ណា​សា ដែល​ផ្តល់​ជូន​សម្រាប់​តែ​ក្រុមហ៊ុន​គូប្រជែង​របស់​ខ្លួន គឺ SpaceX ខណៈ​ដែល​អង្គការ​ណា​សា​ធ្លាប់​លើក​ឡើង​ក្នុង​ការ​រំពឹង​ថា នឹង​អាច​ផ្ដល់​ជូន​ក្រុមហ៊ុន​ចំនួន​ពីរ​។ ការ​ផ្ដល់​ជូន​កិច្ចសន្យា​បាន​សម្រាប់​តែ​ក្រុមហ៊ុន​តែ​១​នេះ ត្រូវ​បាន​អង្គការ​ណា​សា  អះអាង​ថា​ដោយសារ​ការ​ខ្វះខាត​ថវិកា​។

សូម​ជម្រាប​ថា លោក ខេ​ធី ឡឺ​ដឺ (Kathy Lueders) ប្រធាន​ផ្នែក​ស្រាវជ្រាវ​របស់​អង្គការ​ណា​សាបាន​ឲ្យ​ដឹង​ថា ថវិកា​បច្ចុប្បន្ន​របស់​ទីភ្នាក់ងារ​អវកាស​ត្រូវ​បាន​សភា​បាន​ផ្តល់​ថវិកា​ត្រឹមតែ ៨៥០ លាន​ដុល្លារ នៃ​ទំហំ​ទឹកប្រាក់​សរុប ៣​ពាន់​៣​រយ​លាន​ដុល្លារ ដែល​ខ្លួន​បាន​ស្នើ​សុំ​សម្រាប់​គម្រោង​ចុះ​ចត​ឋាន​ព្រះ​ចន្ទ​នេះ​។ ប្រការ​នេះ បាន​រារាំង​ដល់​ការ​ជ្រើសរើស​ចំនួន​ក្រុមហ៊ុន​ជា​ដៃគូ និង តម្រូវ​ឲ្យ​ជ្រើសរើស​យក​តែ​១ ក្រុមហ៊ុន​ប៉ុណ្ណោះ​។

ទន្ទឹម​នេះ ដោយសារ​ក្រុមហ៊ុន SpaceX របស់ Elon Musk ចំណាយ​ថ្លៃដើម​ទាប​បំផុត ទើប​អង្គការ​ណា​សា សម្រេចចិត្ត​ជ្រើសរើស​យក​ក្រុមហ៊ុន SpaceX​។ កាលពី​ខែ កក្កដា លោក Jeff Bezos ក៏​បាន​យល់ព្រម​នឹង​ផ្ដល់​ថវិកា​ប្រមាណ ២​ពាន់​លាន​ដុល្លារ ដើម្បី​ទូរ​ទាត់​ការ​ចំណាយ​របស់​អង្គការ​ណា​សា​ដែរ ដើម្បី​ឲ្យ​អង្គការ​នេះ​ចុះ​កុងត្រា​ជាមួយ​ខ្លួន ប៉ុន្ដែ ត្រូវ​បាន​អង្គការ​នេះ​បដិសេធ​ទៅ​វិញ​។

បន្ទាប់​ពី​ដេញថ្លៃ​ចាញ់ SpaceX ក្រុមហ៊ុន Blue Origin បាន​តវ៉ា​ប្រឆាំង​នឹង​ការិយាល័យ​គណនេយ្យ​ភាព​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដោយ​ចោទប្រកាន់​អង្គការ​ណា​សា​ថា មានការ​សម្រេចចិត្ត​ដោយ​អយុត្តិធម៌​សម្រាប់​ក្រុមហ៊ុន Blue Origin​។ ជុំវិញ​បញ្ហា​ទាំង​អស់នេះ បាន​ធ្វើ​ឱ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តានតឹង​លើ​កម្មវិធី​ប្រព័ន្ធ​ចុះ​ចត​នៅ​ឋាន​ចន្ទ ដែល​មាន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ របស់​ក្រុមហ៊ុន​យាន្ត​អវកាស​ធំ​ៗ​ទាំង​ពីរ​របស់​អា​មេ​រិ​ក​នេះ​៕

អត្ថបទ​៖ ស៊ើ​ង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្លែឈើរបស់ថៃនាំចេញទៅទីផ្សារចិនកំពុងជួបទុក្ខផ្ទួនៗ

ព័ត៌មាន
ផលិតផលផ្លែឈើរបស់ថៃដែលនាំចេញទៅកាន់ទីផ្សារចិននៅមួយរយៈពេលចុងក្រោយនេះ បានជួបបញ្ហាផ្ទួនៗគ្នាតែម្តង។ ជាក់ស្ដែង ទើបតែត្រូវបានចិនបិទមិនឲ្យនាំច…

ទីផ្សាររថយន្ដថៃមានក្ដីរំពឹងជាថ្មី ក្រោយហ្វីលីពីនលុបចោលផែនការយកពន្ធនាំចូល

ព័ត៌មាន
ក្រុមហ៊ុននាំចេញរថយន្ដរបស់ថៃ កំពុងមានក្ដីរំពឹងខ្ពស់ឡើងវិញចំពោះទីផ្សារហ្វីលីពីន ក្រោយពេលដែលរដ្ឋាភិបាលប្រទែសនេះបានព្រមព្រៀងនឹងលុបចោលផែនការ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ