ក្រុមហ៊ុន​បច្ចេកវិទ្យាយក្ស Amazon

កំពូលមហាសេដ្ឋី Jeff Bezos នឹងលាលែងពីតំណែង CEO ក្រុមហ៊ុន Amazon នៅឆ្នាំនេះ!


អតីតកំពូលមហាសេដ្ឋីទី១ ក្នុងលោក គឺលោក Jeff Bezos បានប្រកាសថា នឹងចុះចេញពីតំណែងនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Amazon នៅក្នុងចុងឆ្នាំ២០២១នេះហើយ និងបានផ្ទេរតំណែងនេះ ទៅឲ្យលោក Andy Jassy ដែលបុគ្គលដ៏សំខាន់មួយរូបនៅក្នុងក្រុមហ៊ុន ដោយបច្ចុប្បន្នមានតំណែងជាប្រធានកំពូលគ្រប់គ្រងបណ្ដាញទិន្នន័យ Cloud។ នេះបើតាមការរាយការណ៍ដោយ CNBC។
កំពូលមហាសេដ្ឋី Jeff Bezos នឹងលាលែងពីតំណែង CEO ក្រុមហ៊ុន Amazon នៅឆ្នាំនេះ (រូបភាព៖ Anadolu Agency via Getty Images)
ដោយ

លោក Bezos និយាយថា លោកនឹង​បន្ដ​ទំនាក់ទំនងនៅក្នុង​គ្រោងការណ៍​សំខាន់ៗ​របស់​ក្រុមហ៊ុន Amazon ប៉ុន្ដែ លោក​នឹង​មាន​ពេលវេលា​ច្រើនជាងមុន​ក្នុងការ​ផ្ដោតលើ​មូលនិធិ Bezos Earth Fund និងក្រុមហ៊ុន​របស់លោក​ផ្សេងទៀត ដូចជា Blue Origin, The Washington Post និង Amazon Day 1 Fund ជាដើម។

លោក Jeff Bezos បច្ចុប្បន្ន​មាន​វ័យ ៥៧ឆ្នាំ ហើយលោកបាន​បង្កើត​ក្រុមហ៊ុន Amazon ឡើង​តាំងពី​១៩៩៤។ ចាប់តាំង​ពីពេល​នោះមក ហាងសៀវភៅ​តាម​អ៊ីនធើណែត បានប្រែក្លាយជា​ហាង​លក់រាយ​ដ៏ធំមួយ ដែលបាន​ចែកចាយ​ទូទាំងពិភពលោក ហើយក៏បាន​បន្តលក់​នូវ​ផលិតផល​ជាច្រើនផ្សេងទៀត។ ក្រោមការ​ដឹកនាំរបស់​លោក Bezos ក្រុមហ៊ុន​ Amazon បានកើនឡើង​ទីផ្សារមូលធន​លើស​១ទ្រីលាន​ដុល្លារអាមេរិក គិតត្រឹមខែ​មករា​កាលពីឆ្នាំ២០២០ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុននេះ មានតម្លៃជាង ១,៦ទ្រីលាន​ដុល្លារអាមេរិក។

លោក Bezos បាន​សរសេរ​នៅក្នុង​លិខិត​ទៅកាន់បុគ្គលិក​របស់លោកថា «ខ្ញុំ​មានក្ដីរំភើប ដើម្បី​ប្រកាសថា នៅក្នុង​ត្រីមាសទី៣នេះ ខ្ញុំនឹង​ប្តូរតំណែង​មកជា​ប្រធានប្រតិបត្តិ​នៃ ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Amazon វិញ ហើយលោក Andy Jassy នឹង​ក្លាយជា​ CEO»។

លោក Bezos បន្ថែមថា «ក្នុង​តំណែងជា​ប្រធាន​ប្រតិបត្តិ ខ្ញុំនឹង​ចូលរួម​ផ្ដោត​លើការយកចិត្ត​ទុកដាក់​ចូលរួម​ក្នុង​ការផ្ដួចផ្ដើម​ និងបង្កើត​នូវផលិតផលថ្មីៗ។ Andy គឺបាន​ស្គាល់យ៉ាងច្បាស់​ស៊ីជម្រៅ​នៅក្នុង​ក្រុមហ៊ុនហើយ ហើយ​លោក​ក៏បាន​នៅជាមួយ​ Amazon ស្ទើរតែ​មានរយៈពេល​ប្រហែលនឹង​ខ្ញុំដែរ។ លោក​នឹង​ក្លាយជា​មេដឹកនាំ​ដ៏លេចធ្លោរមួយរូប ហើយខ្ញុំក៏មាន​ភាពជឿជាក់​យ៉ាងពេញ​ទំហឹង​ចំពោះ​រូបគាត់ដែរ»។

លោក Jassy នៅ​មានវ័យ​ត្រឹមតែ ៥៣ឆ្នាំប៉ុណ្ណោះ ដែលលោក​អាចឡើងកាន់តំណែង CEO ក្រុមហ៊ុន Amazon នៅត្រីមាសទី៣ ក្នុងឆ្នាំនេះ។

លោក Jassy បានចូលរួម​ជាមួយ Amazon តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ ហើយ​បាន​ដឹកនាំ​ក្រុម​​គេហទំព័រសេវាកម្ម​ Cloud របស់ក្រុមហ៊ុននេះ តាំងពីដំណាក់កាលដំបូង ហើយសេវាកម្មនេះ ក៏បាន​ទាញ​ប្រាក់ចំណេញ​យ៉ាងច្រើន​ឲ្យ​ក្រុមហ៊ុន​ផងដែរ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអចលនទ្រព្យថៃធំមួយ ផ្អាកគម្រោងវិនិយោគតម្លៃ ១ពាន់លាន​នៅមីយ៉ាន់ម៉ា ក្រោយមានរដ្ឋប្រហារដោយយោធា

ព័ត៌មាន
ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ឧស្សាហកម្មអចលនទ្រព្យដ៏ធំបំផុតមួយរបស់ថៃ បានសម្រេចផ្អាកការងារអភិវឌ្ឍន៍របស់ខ្លួននូវគម្រោងវិនិយោគតម្លៃ ១ពាន់លានដុល្លារនៅ…

រដ្ឋប្រហារនៅមីយ៉ាន់ម៉ា៖យោធាបើកព្រលានយន្តហោះឡើងវិញក្រោយបិទអស់២ថ្ងៃ

ព័ត៌មាន
ក្រោយផ្អាកដំណើរការអាកាសយានដ្ឋានអន្តរជាតិធំជាងគេក្នុងទីក្រុងយាំងហ្គនអស់ពេល២ថ្ងៃ អាកាសចរណ៍ជាតិមីយ៉ាន់ម៉ាបានសម្រេចឲ្យបើកដំណើរការឡើងវិញចាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ