អាមេរិកបរាជ័យក្នុងការធានាសន្តិសុខសម្ព័ន្ធមិត្តនៅឯកិច្ចប្រជុំកំពូលអារ៉ាប់!

លោកចូ បៃដិន បរាជ័យក្នុងការធានាសន្តិសុខ និងកិច្ចសន្យាប្រេងជាមួយសម្ព័ន្ធមិត្តនៅឯកិច្ចប្រជុំកំពូលអារ៉ាប់


លោកប្រធានាធិបតីលោកចូ បៃដិន (Joe Biden) បានប្រាប់មេដឹកនាំអារ៉ាប់កាលកាលពីចុងសប្ដាហ៍មុននេះថា សហរដ្ឋអាមេរិកនឹងនៅតែជាដៃគូ និងមិនចាកចេញពីតំបន់មជ្ឈិមបូព៌ាឡើយ។ ប៉ុន្តែក្រោយកិច្ចប្រជុំ លោកបានទទួលបរាជ័យទាំងស្រុងក្នុងការធានាសន្តិសុខសម្ព័ន្ធមិត្តក្នុងតំបន់ ដែលប្រឹងព្យាយាមទាញអ៊ីស្រាអែលចូលក្នុងប្លុកអារ៉ាប់ ដើម្បីទប់ទល់នឹងឥទ្ធិពលអ៊ីរ៉ង់ ព្រមទាំងអតិផរណាប្រេងសាកលផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
លោកចូ បៃដិន បរាជ័យក្នុងការធានាសន្តិសុខ និងកិច្ចសន្យាប្រេងជាមួយសម្ព័ន្ធមិត្តនៅឯកិច្ចប្រជុំកំពូលអារ៉ាប់

លោក Biden ដែលបានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ាក្នុងនាមជាប្រធានាធិបតីអាមេរិក ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល បានបង្ហាញពីចក្ខុវិស័យ និងយុទ្ធសាស្ត្ររបស់អាមេរិកក្នុងការទាញអ៊ីស្រាអែល និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា ពិសេសប្រទេសអារ៉ាប៊ីសាអូឌីត ឲ្យនៅកាន់តែជិតគ្នាដើម្បីខ្ទប់ឥទ្ធិពលរបស់អ៊ីរ៉ង់។

ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា សេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំនេះ មានភាពមិនច្បាស់លាស់នោះឡើយ ហើយអារ៉ាប៊ីសាអូឌីត ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ទីក្រុងវ៉ាស៊ីនតោន បានលេងធម៌ត្រជាក់ជាមួយសហរដ្ឋអាមេរិកវិញ ដោយសង្ឃឹមថាកិច្ចប្រជុំកំពូលនេះ អាចជួយធានា សន្តិសុខក្នុងតំបន់ រួមទាំងអ៊ីស្រាអែលផងដែរ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងរបស់អ៊ីរ៉ង់។

ក្នុងអំឡុងពេលជួបជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត លោកមូហាមេដ ប៊ីន សាលមេន (Mohammed bin Salman) ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់អារ៉ាប៊ីសាអូឌីត លោក Biden បានលើកឡើងចំៗពីបញ្ហារសើបមួយចំនួនដូចជាសិទ្ធិមនុស្សជាដើមជាមួយអារ៉ាប៊ីសាអូឌីត ដែលបានធ្វើឲ្យព្រះអង្គម្ចាស់អង្គនេះរិះគន់បកទៅលោកបៃដិនវិញផងដែរ។

ព្រះអង្គម្ចាស់ដ៏មានឥទ្ធិពលរបស់ប្រទេសអារ៉ាប៊ីសាអូឌីតមួយនេះ បានប្រាប់លោក Biden ថា៖ «អារ៉ាប៊ីសាអូឌីតបានធ្វើការទប់ស្កាត់ ក៏ដូចជាទទួលស្គាល់កំហុសរបស់ខ្លួនដែរ ដូចជាការសម្លាប់លោក ខាសូហ្គី (Khashoggi) ដែលធ្លាប់ជាអ្នកកាសែតអារ៉ាប៊ីសាអូឌីតដ៏ល្បីល្បាញ។ តែលោកសាលមេន បន្ថែមថា សហរដ្ឋអាមេរិកក៏ធ្លាប់មានកំហុស គឺការធ្វើសង្គ្រាមនៅប្រទេសអ៊ីរ៉ាក់តែម្តង»។

គួរបញ្ជាក់ឡើងវិញថា ក្នុងដំណើររបស់លោក Biden គឺអាមេរិកបានផ្តោតលើកិច្ចប្រជុំកំពូលជាមួយរដ្ឋនៅឈូងសមុទ្រអារ៉ាប់ទាំងប្រាំមួយ និងប្រទេសអេហ្ស៊ីប ហ្ស៊កដានី និងអ៊ីរ៉ាក់ផងដែរ ខណៈពេលការទាស់សាចទឹកគ្នារវាងអាមេរិក និងអារ៉ាប៊ីសាអូឌីតរឿងសិទ្ធមនុស្ស បានធ្វើអាមេរិកបរាជ័យទាំងស្រុង។

ទោះបីជាបែបនេះក្តី មន្ត្រីជាន់ខ្ពស់ទីពីររបស់លោកបៃដិន បាននិយាយថា លោក Biden បានសន្យានឹងផ្តល់ជំនួយចំនួន ១ ពាន់លានដុល្លារក្នុងការទ្រទ្រង់កង្វះខាតស្បៀងអាហារនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ហើយ ៣ ពាន់លានដុល្លារផ្សេងទៀតសម្រាប់ប្រទេសឈូងសមុទ្រអារ៉ាប់ ក្នុងភាពជាដៃគូរបស់សហរដ្ឋអាមេរិកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនានា ក្នុងរយៈពេលពីរឆ្នាំខាងមុខ។

ដោយឡែក រដ្ឋនៃឈូងសមុទ្រអារ៉ាប់ដូចជា បារ៉ែន គុយវ៉ែត អូម៉ង់ កាតា និងអេមីរ៉ាត់អារ៉ាប់រួមជាដើមបានបដិសេធមិនឈរខាងលោកខាងលិចប្រឆាំងនឹងរុស្ស៊ីទាំងស្រុងនោះទេ ដោយមើលឃើញពីប្តេជ្ញាចិត្តជាក់ស្តែងរបស់សហរដ្ឋអាមេរិកចំពោះទំនាក់ទំនងជាយុទ្ធសាស្រ្តជាមួយខ្លួនមិនមានភាពប្រាកដប្រជាឡើយ៕




អត្ថបទបន្ទាប់


កិច្ចប្រជុំប្រទេស G20 រយៈពេល២ថ្ងៃ ត្រូវបានបិទបញ្ចប់ទាំងគ្មានលទ្ធផលប្រកាសផ្លូវការ

ព័ត៌មាន
ក្រោយបិទបញ្ចប់កិច្ចប្រជុំ G20 នាចុងសប្ដាហ៍មុននេះ ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលមកពីប្រទេសឧស្សាហកម្មជឿនលឿនទាំង២០ នៅតែបានបរាជ័យក្…

អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាត្រូវបញ្ចូលក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ឬអត់មិនមែនជាបញ្ហាឡើយ

ព័ត៌មាន
ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ឬដែលហៅជាភាសាអង់គ្លេសថា Indo-Pacific Economic Framework - IPEF ជាគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ