អាមេរិក-ចិន

ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន លុបចោលបញ្ជារបស់លោកត្រាំ ដែលបានហាមឃាត់កម្មវិធី «TikTok» និង «WeChat» របស់ចិន


ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបញ្ជាឲ្យលុបចោលបទបញ្ជាទាំងអស់របស់អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ដែលគ្រានោះលោកត្រាំ បានដាក់បញ្ជា ហាមប្រាមការទាញយក និងប្រើប្រាស់កម្មវិធីទូរសព្ទ័ដៃរបស់ចិនគឺ TikTok និង WeChat ដោយបារម្ភថាកម្មវិធីទាំងនោះមិនមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ពិសេសប៉ះពាល់សន្ដិសុខជាតិអាមេរិក។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានាធិបតីអាមេរិកលោចូ បៃឌិន លុបចោលបញ្ជារបស់លោកត្រាំ ដែលបានហាមឃាត់កម្មវិធី «TikTok» និង «WeChat»របស់ចិន
ដោយ

បន្ទាប់ពីបញ្ជាឲ្យដកហូត បទបញ្ជារបស់លោត្រាំរួចហើយ លោក ចូ បៃឌិនបានដាក់បញ្ជាថ្មីមួយទៀត ឲ្យការិយាល័យពាណិជ្ជកម្មរបស់សេតវិមានធ្វើការត្រួតពិនិត្យឡើងវិញពីបញ្ហាសន្តិសុខ សុវត្ថិភាពទិន្នន័យដែលបង្កឡើងដោយកម្មវិធីទូរស័ព្ទទាំងពីររបស់ចិននេះគឺកម្មវិធី TikTok និង WeChat បូករួមទាំងកម្មវិធីទូរស័ព្ទរបស់ចិនដទៃទៀតផងដែរ ហើយត្រូវធ្វើការសន្មតថ្មីមួយជុំវិញលទ្ធផលត្រួតពិនិត្យក្នុងរយៈពេល៣ខែក្រោយ។

គួររំឭកថា សហរដ្ឋអាមេរិកក្រោមរដ្ឋការអតីតប្រធានាធិបតីដូណាល់ ត្រាំ ធ្លាប់បានចេញបញ្ជាឲ្យបិទខ្ទប់ ការទាញយកកម្មវិធីទាំងពីរមកប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ថ្មី ហើយថែមទាំងមានបំណងចង់បិទការប្រើប្រាស់ទាំងស្រុងក្នុងសហរដ្ឋអាមេរិកថែមទៀតផង។

គេនៅចាំបានថាកាលនោះ តុលាការអាមេរិកពុំបានសម្រេចឲ្យធ្វើតាមបទបញ្ជាទាំងនោះទេ ដូចនេះហើយ ពុំមានការរាំងខ្ទប់ណាមួយបានកើតឡើងសម្រាប់កម្មវិធីទូរស័ព្ទរបស់ចិនទាំងពីរឡើយ។ 

យ៉ាងណាមិញ បើតាមសេតវិមានអាមេរិក បានឲ្យដឹងដំណើរការស៊ើបអង្កេត និងត្រួតពិនិត្យលើកម្មវិធីទូរស័ព្ទដៃរបស់ចិនបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៩មក ហើយគិតមកទល់ពេលនេះ ដំណើរការស៊ើបអង្កេតនៅតែបន្តធ្វើឡើងនៅឡើយ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ដែលធ្វើការលើរឿងនេះ បានបដិសេធក្នុងការបំភ្លឺបន្ថែមជុំវិញដំណើរការស៊ើបអង្កេតនេះ។

លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ ការសម្រេចរបស់អាមេរិកជាជំហានវិជ្ជមានមួយ ហើយលោកសង្ឃឹមថា អាមេរិកនឹងធ្វើការត្រួតពិនិត្យបញ្ហានេះឡើងវិញឲ្យបានគ្រប់ជ្រុងជ្រោយ កុំឲ្យមានរឿងអយុត្តិធម៌សម្រាប់ក្រុមហ៊ុនចិននៅអាមេរិក និងជៀសវាងការយកបញ្ហាសេដ្ឋកិច្ចពាណិជ្ជកម្មជាហេតុផលនយោបាយ។

សូមបញ្ជាក់ថា នៅសហរដ្ឋអាមេរិក កម្មវិធីទូរស័ព្ទដៃរបស់ចិន WeChat មានការទាញយកមកប្រើប្រាស់ជាង១៩លានដង ខណៈដែលមានអ្នកប្រើ TikTok មានដល់ទៅជាង ១០០លាននាក់ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមមានគ្រោង​ខ្ចីបំណុលបន្ថែមជាង ៧៣ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២១-២០២៣

ព័ត៌មាន
រដ្ឋាភិបាលវៀណាម មានផែនការនឹងខ្ចីថវិកាបន្ថែម ប្រមាណជាង ៧៣ពាន់លានដុល្លារអាមេរិកបន្ថែមទៀតនៅអំឡុងឆ្នាំ២០២១-២០២៣ ដើម្បីបំពេញតម្រូវការមូលធន…

ស្ថានភាពវិវត្តន៍ថ្មីៗនៃកូវីដ-១៩និងយុទ្ធនាការចាក់វ៉ាក់សាំងនៅកម្ពុជា ថៃ និងវៀតណាម

ព័ត៌មាន
ប្រទេសកម្ពុជា និង ថៃ ត្រូវបានគេមើលឃើញថា បានប្រឈមនឹងរលកឆ្លងកូវីដ-១៩លើកទី៣ ខ្លាំងក្លាដូចគ្នា ហើយមកទល់ពេលនេះ ការរីករាលដាលនៅតែបន្ដកើនឡើងដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ