ទស្សនកិច្ចក្រុមអ្នកកាសែត​នៅសហរដ្ឋអាមេរិក

អ្នកសារព័ត៌មានអន្តរជាតិ៨ប្រទេសត្រូវបាន អាមេរិកជ្រើសរើសទៅសិក្សាស្វែងយល់ពីសក្តានុពលប្រភពថាមពលចម្រុះនៅសហរដ្ឋអាមេរិក


អ្នកសារព័ត៌មានអន្តរជាតិចំនួន ៨នាក់មកពីបណ្តាប្រទេស តំបន់ និង ទ្វីបផ្សេងៗគ្នានៅលើពិភពលោក ដែលសុទ្ធសឹងជាអ្នកសារព័ត៌មានអាជីពចាស់វស្សាដែលមានបទពិសោធន៍ និង វិជ្ជាជីវៈជាច្រើនឆ្នាំក្នុងការយកព័ត៌មាន សរសេរព័ត៌មានក្នុងព្រឹត្តិការណ៍ពិភពលោក វិភាគព័ត៌មានទាំងសេដ្ឋកិច្ចពាណិជ្ជកម្ម នយោបាយ សង្គម ស៊ើបអង្កេត និង ផ្សេងៗទៀត។
អ្នកសារព័ត៌មានអន្តរជាតិ៨ប្រទេសត្រូវបាន អាមេរិកជ្រើសរើសទៅសិក្សាស្វែងយល់ពីសក្តានុពលប្រភពថាមពលចម្រុះនៅសហរដ្ឋអាមេរិក
ដោយ

អ្នកកាសែត​អន្តរជាតិ​ជើងចាស់​ទាំងអស់នោះ ត្រូវបាន​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ជ្រើសរើស​ជាពិសេស​តំណាង​ប្រចាំប្រទេស​នីមួយៗ​របស់ខ្លួន ដើម្បីឲ្យ​ទៅចូលរួម​សិក្សាស្រាវជ្រាវ​ស្វែងយល់ ស្តីអំពី​សក្តានុពល​នៅក្នុងវិស័យ​ថាមពល​របស់​សហរដ្ឋអាមេរិក និង សន្តិសុខជាតិ​ថាមពល​អាមេរិក ដែលមាន​រយៈពេល​ ពេញមួយសប្តាហ៍ ចាប់ពីថ្ងៃទី០៨ ខែ កញ្ញា ដល់ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០១៩។

ដំណើរទស្សន​កិច្ច​​សិក្សាស្វែងយល់​ពីវិស័យ​ថាមពល​ចម្រុះនេះដែរ ត្រូវបាន​គាំទ្រ​ដោយស្ថានទូត​សហរដ្ឋអាមេរិក​តំណាង​ប្រចាំប្រទេស​នីមួយៗ និង ជាពិសេស​មានការ​ឧបត្ថម្ភ​គ្រាំទ្រ ដោយការិយាល័យ ធនធាន​ថាមពល​អាមេរិក មជ្ឈមណ្ឌល​សារព័ត៌មាន​អន្តរជាតិ​អាមេរិក នៃ ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ផងដែរ។

អ្នកសារព័ត៌មាន​អន្តរជាតិ​ជាន់ខ្ពស់​ទាំង ៨រូបនោះ មកពី ប្រទេស កម្ពុជា ប៊ុលហ្គារី ប៊ែលហ្សិក ហ្វីលីពីន អាហ្សឺប៉ៃចាន វៀតណាម ប៉ាពូ និង ប្រទេស លីធូននៀរ។

អ្នកសារព័ត៌មានអន្តរជាតិ៨ប្រទេសត្រូវបាន អាមេរិកជ្រើសរើសទៅសិក្សាស្វែងយល់ពីសក្តានុពលប្រភពថាមពលចម្រុះនៅសហរដ្ឋអាមេរិក

ដំណើរទស្សនកិច្ច​សិក្សាស្វែង​យល់ពីវិស័យ​ថាមពល​ចម្រុះនៅ​សហរដ្ឋអាមេរិក អាចរាប់ចាត់​ទុកថា គឺជាព្រឹត្តិការណ៍​ទស្សនកិច្ច​លក្ខណៈអន្តរជាតិ​លើកដំបូង ដែលផ្តោត​សំខាន់ទៅ​លើការបង្កើត ការកែច្នៃ ការផលិត ការទាញយក​ប្រភព​ថាមពល ពីទឹក ពីដីខ្យល់ ព្រះអាទិត្យ របស់សហរដ្ឋ​អាមេរិក។

នៅក្នុងដំណើរ​ទស្សនកិច្ច​នេះដែរ ត្រូវបាន​ជ្រើសរើស នឹងធ្វើឡើង​នៅក្នុងរដ្ឋ​ចំនួនពីរ គឺរដ្ឋ Texas នាទីក្រុង Austin និង ក្រុង Baton Rouge ក្នុងរដ្ឋ Louisiana។ រដ្ឋទាំងពីរនេះ គឺពោរពេញ​ទៅដោយ​ការកែច្នៃ ការផលិត​ថាមពល​ជាច្រើនប្រភេទ និងមានភាព​រីកចម្រើន​លើគ្រប់វិស័យ មិនថា​តែវិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន​ការរីកចម្រើន​យ៉ាងខ្លាំងនៅ​បណ្តុំរោងចក្រ​ឧស្សាហកម្ម​ធំៗ ​ស្ថាប័នស្រាវជ្រាវ​ជាច្រើនជា​ពិសេស​ទាក់ទងនឹង វិស័យ​ថាមពល​ចម្រុះតែម្តង។

ដោយសារតែ​មានប្រភព​ថាមពល​ប្រើប្រាស់​ខ្លាំង នៅ ក្នុងរដ្ឋTexas និង រដ្ឋ Louisiana ដែលជារដ្ឋឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏សំខាន់​មួយ​ផ្នែករបស់​សហរដ្ឋអាមេរិក ទើបជំរុញ ធ្វើឲ្យមានការ​អភិវឌ្ឍ​យ៉ាងឆាប់រហ័ស បាននិងកំពុង​រុញច្រាន​កំណើន​សេដ្ឋកិច្ច​ប្រជាជន​អាមេរិក​នៅក្នុងរដ្ឋ​នេះមានភាព​ល្អប្រសើរ។ លើសពីនេះទៅទៀត រដ្ឋទាំងពីរនេះ ក៏បានចូលរួមចំណែក​ដ៏សំខាន់ក្នុង​ការ​ជួយទ្រទ្រង់​បង្កើន​កំណើន​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ទាំងមូលផងដែរ។

អ្នកសារព័ត៌មានអន្តរជាតិ៨ប្រទេសត្រូវបាន អាមេរិកជ្រើសរើសទៅសិក្សាស្វែងយល់ពីសក្តានុពលប្រភពថាមពលចម្រុះនៅសហរដ្ឋអាមេរិក

អ្នកសារព័ត៌មាន​អន្តរជាតិ​អាជីព​ទាំង៨ប្រទេស បានចុះទៅសិក្សា​ស្រាវជ្រាវ​ស្វែងយល់​ពីសក្តានុពល​ប្រភពថាមពល​ដ៏សម្បូរបែប របស់​សហរដ្ឋអាមេរិក ដែលនឹង​ត្រូវធ្វើឡើង នៅក្នុង​វេទិការ​សាធារណ: សិក្ខាសាលា កិច្ចពិភាក្សា សួរដេញដោល ចែករំលែក​បទពិសោធន៍​ការងារ នៅតាមស្ថាប័ន និង សាកលវិទ្យាល័យ​ល្បីៗ​ជាច្រើន និង បានជួបមន្រ្តី​ជាន់ខ្ពស់ អ្នកជំនាញ ក្រុមហ៊ុន រោងចក្រ និង វាគ្មិន ល្បីៗ ដែលមាន​បទពិសោធន៍ ធ្វើការងារ​នៅក្នុងវិស័យ​ថាមពល​នៅសហរដ្ឋអាមេរិក​ជាច្រើន។

លោក ស៊ឺន សាយ អ្នកសារព័ត៌មាន​ជាន់ខ្ពស់​មកពី​ប្រទេស​កម្ពុជា​ដែលមាន​បទពិសោធន៍​ជាច្រើនឆ្នាំ​នៅក្នុង​ការសរសេរ​ព័ត៌មាន​សេដ្ឋកិច្ច ព្រឹត្តការណ៍​វេទិកាសេដ្ឋកិច្ច​ពាណិជ្ជកម្ម​សំខាន់ៗ​ក្នុងតំបន់ និង ពិភពលោក បានធ្វើការកត់​សម្គាល់​ឃើញថា សហរដ្ឋអាមេរិក​ពិតជាមាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាងខ្លាំក្លា​លើគ្រប់វិស័យ រាប់សិបឆ្នាំ​មកហើយ ស័ក្តិសមជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លេខ១ ក្នុងពិភពលោក​ពិតប្រាកដមែន។

អ្នកសារព័ត៌មានអន្តរជាតិ៨ប្រទេសត្រូវបាន អាមេរិកជ្រើសរើសទៅសិក្សាស្វែងយល់ពីសក្តានុពលប្រភពថាមពលចម្រុះនៅសហរដ្ឋអាមេរិក

ប្រធានព័ត៌មាន​សេដ្ឋកិច្ច និង ជាអ្នក​អត្ថាធិប្បាយ​ព័ត៌មាន​នៅស្ថានីយ៍​ទូរទស្សន៍ ភី អិន អិន រូបនេះ​បានលើកឡើងថា នេះគឺជាឪកាស​ដ៏ល្អកម្រ​កើតមាន និងជាលើកទី១​ហើយ ដែលលោកបាន​មកជាន់​ទឹកដី​សហរដ្ឋអាមេរិក ដើម្បីសិក្សាស្រាវជ្រាវ​សរសេរព័ត៌មាន​សេដ្ឋកិច្ច​ពីវិស័យ​ថាមពល​ចម្រុះ នៅក្នុង​សហរដ្ឋអាមេរិក។ ថ្វីត្បិតតែដំណើរ​ទស្សនកិច្ច​នេះមានរយៈពេលខ្លី ប៉ុន្តែលោកហាក់បី​ដូចជា ទទួលបាន​បទពិសោធន៍ និង ចំណេះដឹង​ថ្មីៗជាច្រើន នៅក្នុងការសិក្សា​ស្រាវជ្រាវ​ស្វែងយល់ពី​សក្តានុពល​ប្រភពថាមពល​ចម្រុះ នៅសហរដ្ឋអាមេរិក។

លោក ស៊ឺន សាយ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តាមការសិក្សាស្រាវ​ជ្រាវ​របស់ខ្ញុំ តាមរយៈ​អ្នកជំនាញ​ស្រាវជ្រាវ​ថាមពល អ្នកតាក់​តែងគោល​នយោបាយប្រេង វាគ្មិនល្បីៗ នៅសហរដ្ឋអាមេរិក រកឃើញថា សហរដ្ឋអាមេរិក ជាប្រទេស​សម្បូរទៅដោយ​ប្រភពធនធាន​ថាមពល​លើលោក​ពិតប្រាកដ​មែន អ្វីដែល​អាមេរិកទាញ​ថាមពល​មកប្រើប្រាស់​ប្រចាំថ្ងៃ គឺបានមកពី ថាមពលកកើត​ឡើងវិញ ដែលអាចទាញ​មកពី ដី ខ្យល់ ទឹក ពន្លឺព្រះអាទិត្យ ប្រេងឥន្ទនៈ ឧស្ម័នធម្មជាតិ និងជាពិសេស​ប្រភព​ថាមពល​អគ្គិសនី បានមកពីការ​ង្កើតបរិមាណូ​ជាដើម ។ល។ »។

លោកសាយបញ្ជាក់​បន្ថែមថា សហរដ្ឋអាមេរិក​មានការអភិវឌ្ឍ​រីកចម្រើន​យ៉ាងខ្លាំងក្លា​នៅក្នុងការ​វិនិយោគ ការធ្វើ​ពាណិជ្ជកម្ម ឧស្សាហកម្ម​ធុនធ្ងន់ ឧស្សាហកម្ម​បច្ចេកវិទ្យា​ទំនើបៗ ៤.០ ដូច្នេះ ដើម្បីដើរ​ឲ្យទាន់​សភាពការណ៍ និងឆ្លើយតបទៅ​នឹងតម្រូវការ​ចាំបាច់នៃ ការកើនឡើងឆាប់​រហ័ស​ឧស្សាហកម្ម​ទំនើបៗ​ទាំងអស់នេះ ទើបធ្វើឲ្យ​អាមេរិក​ពីមួយថ្ងៃ​ទៅថ្ងៃ ខិតខំ​ស្រាវជ្រាវ កែច្នៃបង្កើត ពង្រឹងសុវត្ថិភាព សន្តិសុខ​ថាមពល ក្នុងវិស័យ​ថាមពល​ប្រើប្រាស់​ឲ្យកាន់តែ​ខ្លាំងយ៉ាងដូច្នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃជាប់​លេខ​៦ក្នុង​ចំណោម​​ប្រទេស​១០ ដែលមាន​សេវាគាំពារ​សុខភាព​ល្អ​បំផុត​នៅ​លើ​ពិភព​លោក

ព័ត៌មាន
ប្រទេស​ថៃ​ ដែលស្ថិតនៅជាប់​ភូមិ​ផង​របង​ជាមួយកម្ពុជា កំពុងទទួលបាន​ការទទួលស្គាល់​លំដាប់ពិភព​លោក សម្រាប់គុណភាព​សេវាគាំពារ​សុខភាពរបស់​…

ហុងកុងធ្លាក់ចុះចំនួនភ្ញៀវទេសចរ ៤០ ភាគរយ ក្នុងខែសីហា ដោយសារតែបាតុកម្ម

ព័ត៌មាន
គិតមកទល់ដើមខែកញ្ញានេះ បញ្ហានៃការធ្វើកុបកម្មនៅក្នុងទីក្រុងហុងកុង បានបន្តអូសបន្លាយមកអស់រយៈពេល២ ទៅ៣ខែ មកហើយ ដែលវាបានធ្វើឲ្យប៉ះពាល់ដល់វិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ