រដ្ឋប្រហារនៅមីយ៉ាន់ម៉ា

យោធាភូមាចោទបាតុករថាបង្កចលាចលខណៈលោកខាងលិចបន្តដាក់ទណ្ឌកម្មកាន់តែខ្លាំង


ក្នុងសន្និសិទសារព័ត៌មួយនៅរដ្ឋធានីណៃពីដោរប្រទេសភូមា អ្នកនាំពាក្យរបស់ក្រុមយោធាភូមាបានចោទ និងទម្លាក់កំហុសទៅលើពលរដ្ឋ ដែលធ្វើបាតុកម្មអស់ជាង២ខែមកនេះ ថាជាអ្នកបង្កចលាចល និងអសន្តិសុខក្នុងសង្គម ខណៈដែលបណ្ដាប្រទេសលោកខាងលិច អឺរ៉ុប និងអាមេរិក កំពុងបន្ដដាក់ទណ្ឌកម្មមកលើប្រទេសភូមាកាន់តែខ្លាំងឡើងៗ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បាតុករនៅភូមាលើកស្លាកទាមទារឲ្យមានអន្តរាគមន៍ពីអន្តរជាតិ។ រូបភាព៖ New York Times
ដោយ

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ទី ២៣ ម្សិលមិញ លោក  ហ្សា​រ​មីន ទុន (Zaw Min Tun) អ្នកនាំពាក្យ​របស់​ក្រុម​យោធា​ភូមា​បាន​និយាយ​ថា​៖ កន្លង​មក​មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ១៦៤​នាក់​បាន​ស្លាប់​ក្នុង​ការ​ធ្វើ​បាតុកម្ម ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ និង​សោកស្តាយ​ចំពោះ​ការ​បាត់​បង់ជីវិត​។ ប៉ុន្តែ អ្នកនាំពាក្យ​រូប​នេះ បាន​ចោទ​ថា​ក្រុម​បាតុករ​បាន​ធ្វើ​ឲ្យ​ខូចខាត និង​បាត់បង់​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ក្នុង​ប្រទេស​។

ចំនួន​អ្នក​ស្លាប់ ដែល​យោធា​ភូមា​បាន​លើក​ឡើង​នេះ គឺ​ផ្ទុយ​ស្រឡះ​នឹង​ចំនួន ដែល​ក្រុម​អង្គការ​សកម្មជន​ការពារ​អ្នកទោស​នយោបាយ​បាន​បង្ហាញ​។ ពោល​គឺ​អ្នក​ស្លាប់មាន​ដល់​ទៅ​ជាង ២៦០​នាក់​ឯណោះ​គិត​ត្រឹម​ថ្ងៃ​ទី ២៣ ខែមីនា​។

លោក Zaw Min Tun បាន​បន្ត​ស្តីបន្ទោស​ក្រុម​បាតុករ​ចំពោះ​អំពើ​ហិង្សា និង​ការ​ដុត​បំផ្លាញ​សម្បត្តិ​រដ្ឋ ហើយ​បាន​អះអាង​ថា​មាន​សមាជិក​យោធា ៩ នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​សហភាព​អឺរ៉ុប​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល​កាលពីដើម​ស​ប្ដា​ហ៍​នេះ បាន​អនុម័ត​ទណ្ឌកម្ម​លើ​ការ​រំលោភ​បំពាន​នៅ​ក្នុង​ប្រទេស​ភូមា​រួច​ហើយ ខណៈ​សហភាព​អឺរ៉ុប​ពង្រីក​វិធានការ​ប្រឆាំង​ការ​រំលោភសិទ្ធិ​មនុស្ស​ជាស​កល​។ 

ក្នុង​នោះ​មាន​មនុស្ស ១១​នាក់​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ​នៅ​ភូមា ដែល​សហភាព​អឺរ៉ុប​បាន​ដាក់​បញ្ចូល​ឈ្មោះ​ក្នុង​ប​ញ្ចី​ខ្មៅ​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​។ អ្នក​ទាំង​១១​នោះ​ក៏​រាប់​បញ្ចូល​ដែរ​ឧត្តមសេនីយ៍ មីន​អុង​ឡាំង មេដឹកនាំ​កំពូល​នៃ​រដ្ឋប្រហារ​នឹង​អ្នក​ក្រោម​បង្គាប់​គាត់​ឯទៀត​។

សូម​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​យោធា​ភូមា​ពី​អឺរ៉ុប រួម​មាន​វិធានការ​បង្កក​ទ្រព្យសម្បត្តិ ហាមប្រាម​មិន​ឲ្យ​ពួក​គេ​ធ្វើ​ដំណើរ​ចេញចូល​អឺរ៉ុប និង​រាំង​ខ្ទប់​ការ​បញ្ជា​ទិញ និង​លក់ គ្រឿង​សព្វាវុធ​ឲ្យ​របប​សឹក​មួយ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងកសិកម្មស្នើសុំគោលការណ៍ពីសម្តេច ហ៊ុន សែន នាំចូលត្រីត្រឹមតែ៥០%

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់លិខិតមួយទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំគោលការណ៍ ដាក់លក្ខខណ្ឌដល់អ្នកនាំចូលត្រី ឲ្យនាំ…

តើការលើកលែងពិន័យអន្តរការណ៍អាចជួយអាជីវកម្មទេសចរណ៍បានកម្រិតណា?

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍ បានអះអាងថា ការលើកលែងពិន័យអន្តរការណ៍ ដល់អាជីវកម្មទេសចរណ៍គ្រប់ប្រភេទដែលក្រសួងទេសចរណ៍បានប្រកាសឡើង គឺបានជួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ