ផ្សារទំនើប​ដ៏ធំមួយទៀត នឹង​បើកទ្វារនៅតំបន់ផ្លូវ​វេងស្រេង

តំបន់​ផ្លូវ​វេងស្រេង​នឹង​កាន់តែអ៊ូអរខ្លាំងហើយ នៅ​ពេល​ផ្សារ​ទំនើប​ K Mall ​​បើក​ទ្វារ​នៅ​ពាក់​កណ្ដាល​ឆ្នាំ២០២១


ផ្សារ K Mall ដែលជាផ្សារទំនើបថ្មីបំផុត និងជាទីតាំង សម្រាប់ការរស់នៅបែបទាន់សម័យ នៅតាមបណ្ដោយផ្លូវវេង ស្រេង បានរៀបចំ “ពិធីសាងសង់ដល់ ជាន់កំពូល” នៅថ្ងៃសុក្រ ទី ២០ វិច្ឆិកានេះ ដោយគម្រោងនេះប្រព្រឹត្តទៅតាមផែនការដែលត្រូវ បញ្ចប់ការសាងសង់ជាស្ថាពរនៅពាក់កណ្ដាលឆ្នាំ ២០២១ ។
ពីឆ្វេង៖ លោកស្រី ឌៀប លីដា (នាយកផ្នែកហិរញ្ញវត្ថុនៃ Urbanland) លោក កាំង ឡេង (ប្រធានក្រុមហ៊ុន ISI GROUP) លោកជំទាវ ឃុន ហៀង (សហស្ថាបនិកក្រុមហ៊ុន ISI STEEL) លោក កាំង ហុក (នាយក Urbanland) និងលោក កាំង សំណាង (ប្រធានក្រុមប្រឹក្សាភិបាលនៃ ISI GROUP)
ដោយ

ពិធីសាងសង់ដល់ជាន់កំពូល” គឺជាពិធីប្រពៃណីនៅក្នុងវិស័យសំណង់ ដើម្បីអបអរក្នុងឱកាស ដែលដែកចុងក្រោយបំផុតត្រូវបានលើកដាក់នៅលើកំពូលអគារធំៗ។ 

ផ្សារទំនើប K Mall គឺជាគម្រោងផ្សារទំនើបថ្មីពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urbanland ហើយ ផ្សារទំនើបនេះនឹងមានហាងទំនិញ និងភោជនីយដ្ឋានជាង ៤០ ទីតាំង ដោយមានលក់ផលិតផល ចម្រុះ គួរឲ្យទាក់ទាញ ពីសំណាក់ម៉ាកយីហោក្នុងស្រុក និងអន្តរជាតិ ដោយស្ថិតនៅចំកណ្ដាលនៃតំបន់ វេង ស្រេងភាគខាងលិច។

ផ្សារទំនើប K Mall គឺជា ផ្នែកមួយនៃប្លង់មេ របស់គម្រោង KMH Park ដែលផ្ដល់បរិយាកាសនៃ ការលក់ដូរ យ៉ាងប្រពៃបំផុត ដើម្បីទាក់ទាញដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលកំពុងមានការ អភិវឌ្ឍន៍ខ្លាំងនេះ និងជាតំបន់ដែលកំពុងតែមានការប្រែមុខមាត់ ដោយមានទាំងការប្ដូរឈ្មោះ មហាវិថី វេង ស្រេង ទៅជា មហាវិថី ចោមចៅផងដែរ។  

KMH Park គឺជាគម្រោងអភិវឌ្ឍន៍ប្លង់មេថ្មីរបស់ក្រុមហ៊ុន Urbanland ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ISI GROUP ហើយជាក្រុមហ៊ុនដែលកំពុងផ្ដល់ជូនប្រជាពលរដ្ឋ កម្ពុជាដែលមាន កម្រិតជីវភាពមធ្យម នូវទីកន្លែងសម្រាប់រស់នៅផង ធ្វើការផង និងលំហែកម្សាន្តផង ក្នុងសហគមន៍ ពហុបំណង ដែលរួមមានទីលំនៅ ការិយាល័យពាណិជ្ជកម្ម ហាងលក់ទំនិញ និងទីធ្លាបៃតង  ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ដែលមានលក្ខណៈបើកចំហ និងធំទូលាយនេះ។ 

ការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទៅកាន់តំបន់នេះ នឹងធ្វើឲ្យគម្រោង KMH Park និងផ្សារទំនើប K Mall ស្ថិតនៅចំកណ្ដាលនៃសហគមន៍ដែលកំពុងលូតលាស់មួយនេះ។ 

គម្រោងអគារការិយាល័យ ISI Tower សម្រាប់ជួល: ក្រុមការងារថ្នាក់ដឹកនាំ ក្រុមហ៊ុន ISI STEEL & FUXIN

នៅដំណាក់កាលទី ១ គម្រោង KMH Park ដែលមានទំហំ ៦ ហិចតា នោះ រួមមាន ផ្សារទំនើប K Mall ផ្ទះអាជីវកម្មទំនើបចំនួន ៤០ ខ្នង ទីលានបាល់ទាត់ សួនលំហែកម្សាន្ត និងអគារការិយាល័យកម្ពស់ ៩ ជាន់ ឈ្មោះថា ISI Tower ដែលបានរៀបចំ “ពិធីសាងសង់ដល់ជាន់កំពូល” នៅថ្ងៃសុក្រនេះដែរ។ 

ផ្សារទំនើប K Mall ដែលស្ថិតនៅផ្នែកកណ្ដាលនៃគម្រោង KMH Park នេះមានកម្ពស់បីជាន់ និងមានហាង លក់ទំនិញ ដែលជាហាងពេញនិយមសម្រាប់ប្រជាជនក្នុងស្រុក ដូចជាផ្សារទំនើបឡាក់គី (Lucky Supermarket), Zando, TEN11 និងហាងស្បែកជើង Nata™ Footwear ដែលទាំងអស់ នេះទើបបង្ហាញវត្តមានដំបូងគេបំផុត នៅក្នុងតំបន់វេង ស្រេង។ អ្នកចូលចិត្តទំនិញតម្លៃសមរម្យ នឹងអាចមានជម្រើសជាច្រើនដូចជា Daiso ដែលជាហាងទំនិញគ្រប់មុខរបស់ជប៉ុន ដែលនឹងបើកទ្វារអាជីវកម្មនៅផ្សារទំនើប K Mall នេះផងដែរ។ 

ផ្សារទំនើប K Mall មិនមែនត្រឹមជាផ្សារទំនើបសម្រាប់ដើរទិញទំនិញនោះទេ ប៉ុន្តែក៏ជាទីតាំងសម្រាប់មិត្តភក្ដិ  និងក្រុម គ្រួសារមកជួបជុំសប្បាយរីករាយផងដែរ។ 

អ្នកធ្វើដំណើរមកកាន់ K Mall នឹងអាចរីករាយក្នុងការទទួលទានភេសជ្ជៈដែលគេចូលចិត្ត នៅពេលដែលហាង កាហ្វេ Brown Coffee  បង្ហាញវត្តមាននៅច្រកចូលរបស់ផ្សារទំនើបនេះ ខណៈដែលក្រុមហ៊ុន Lucky Burger និងហាងកាហ្វេពេញនិយមមកពីប្រទេសថៃ អាម៉ាហ្សូន (Cafe Amazon) ក៏នឹងមានវត្តមាន ក្នុងផ្សារទំនើបនេះដែរ។  

ផ្សារទំនើប K Mall នឹងបើកដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២១

អ្នកចូលចិត្តមើលកុន នឹងអាចទស្សនាភាពយន្តល្បីៗ នៅរោងភាពយន្ត Legend Cinema ដែលមាន អេក្រង់ចំនួន ៦ ផ្ទាំងថ្មីសន្លាង ដែលមានសាលរង់ចាំលំដាប់ព្រីមៀម និងសាលសម្រាប់កុមារលេង កម្សាន្ត ។ 

នាយកក្រុមហ៊ុន Urbanland លោក កាំង ហុក មានប្រសាសន៍ថា៖ “យើងមានក្ដីរំភើប នៅពេលដែល មើលឃើញថា ផ្សារទំនើប K Mall បានសម្រេចការសាងសង់បានជិតពីរភាគបី ឬប្រមាណ ៦៥% នៃការ ប្ដេជ្ញាចិត្តក្នុងការជួលសម្រាប់ហាងលក់ទំនិញ ហើយយើងនឹងរំពឹងថា នឹងមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងជួលកាន់ តែច្រើនថែមទៀតនៅប៉ុន្មានខែខាងមុខ។ ការជឿជាក់មកលើចក្ខុវិស័យ និងទីតាំងយុទ្ធសាស្ត្ររបស់ផ្សារទំនើប K Mall គឺជាកត្តាចម្បងដែលយើងបានទទួលការគាំទ្រពី សំណាក់ដៃគូអាជីវកម្ម។ 

លោកបានបន្ថែមទៀតថា៖ “ក្នុងនាមជាគម្រោងដ៏សំខាន់របស់ក្រុមហ៊ុន Urbaland យើងបានបង្កើន ការប្ដេជ្ញាចិត្តទ្វេរដង ដើម្បីគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់លើការរចនា និងការសាងសង់ ដើម្បី បង្កើតបាននូវស្នាដៃមួយ ដែលយើងជឿថា នឹងក្លាយជាស្តង់ដារថ្មីសម្រាប់រាជធានីភ្នំពេញ ហើយបង្ក ភាពងាយស្រួលសម្រាប់អ្នកទិញទំនិញ និងអ្នកមកកម្សាន្តនៅផ្សារទំនើបយើង។ យើងសង្ឃឹមថា អ្នកទិញទំនិញ នឹងចូលចិត្តទស្សនទានពិសេសប្លែកនេះ ដែលបូកបញ្ចូលនូវស្ថាបត្យកម្មទំនើប ជាមួយ នឹងភាពសម្បូរបែបនៃហាង ទំនិញ ដើម្បីតម្រូវតាមរបៀបបរបបរស់នៅផ្សេងៗគ្នានៃប្រជាជន កម្ពុជា”។

គម្រោងអគារការិយាល័យ ISI Tower កម្ពស់ ៩ ជាន់ នឹងរួចរាល់អាចបើកដំណើរការបាន នៅត្រីមាសទី២ ឆ្នាំ២០២១

នៅក្នុងការបញ្ចូលរចនាបទបែបសហសម័យ ផ្សារទំនើប K Mall បានបង្កើតទីធ្លា សាធារណៈធំទូលាយ នៅក្នុង ទំរង់ជាសាលមានដំបូល និងទីធ្លានៅខាងក្រៅ ដែលក្នុងនោះសកម្មភាពសហគមន៍នានា ដូចជា ពិធីបុណ្យ ការតាំងពីព័រណ៍ចុងសប្ដាហ៍ និងព្រឹត្តិការណ៍នានា អាចមករៀបចំបាន។ ផ្សារទំនើបនេះ មានបំណងក្លាយជាមូលដ្ឋានដ៏សកម្ម សម្រាប់ការជំរុញសិល្បៈ និងវប្បធម៌ក្នុងស្រុក ដោយមានសក្ដានុពលក្នុងការផ្ដល់នូវកម្មវិធីបង្ហាញសិល្បៈ និងការបញ្ចាំងភាពយន្តនៅផ្នែកខាងក្រៅ ជាសាធារណៈ និងការប្រគំតន្ត្រីខ្នាតតូចៗជារៀងរាល់ឆ្នាំ។ 

ស្របតាមគោលដៅរបស់ក្រុមហ៊ុន Urbanland ក្នុងការរចនាផ្ទះ ដោយគិតគូរពីតម្រូវការ អ្នកប្រើប្រាស់ជាចម្បងនោះ ទីតាំងបន្ថែមដើម្បីបំពេញតម្រូវការអតិថិជន រួមមាន ផ្លូវដើរមានដំបូល ជណ្ដើរសម្រាប់ជនពិការ និងទីចំណតសម្រាប់ម៉ូតូ ៧០០ គ្រឿង និងរថយន្ត ៣០០ គ្រឿង ដើម្បីបង្កើន ភាពងាយស្រួលសម្រាប់ភ្ញៀវ។ 

ផ្ទះអាជីវកម្មទំនើបចំនួន ៤០ ខ្នង នៅគម្រោង KMH Park បានលក់ចេញអស់ទៅហើយ នៅពេលដែល អតិថិជនបានជាប់ចិត្តនឹងស្នាដៃស្ថាបត្យកម្មដ៏ល្អឯក និងសក្ដានុពលនៃការបូកបញ្ចូលគ្នារវាង  លំនៅដ្ឋានផង និងការធ្វើអាជីវកម្មផង។

ការរចនាជណ្ដើរដែលទទួលបានពន្លឺថ្ងៃគ្រប់គ្រាន់ និងរចនាបទធំទូលាយ របស់ផ្ទះអាជីវកម្មទំនើបនេះ ព្រមជាមួយនឹងលទ្ធភាពក្នុងការជួលទៅឲ្យអ្នកជួលច្រើនគ្នាក្នុងពេលតែមួយ សុទ្ធសឹងជាលក្ខខណ្ឌ ពិសេសៗមួយចំនួនដែលនឹងផ្ដល់ជូនដល់អតិថិជន បន្ថែមចិញ្ចឹមផ្លូវដើរមុខផ្ទះដ៏ធំទូលាយ។ 

ម្ចាស់លំនៅដ្ឋាននឹងអាចចាប់ផ្ដើមរស់នៅក្នុងផ្ទះអាជីវកម្មថ្មីរបស់ខ្លួននៅដើមឆ្នាំក្រោយ ខណៈដែល អ្នកជួលដែលចាប់អារម្មណ៍ចង់ចូលរួមជាមួយផ្សារទំនើប K Mall ក្នុងការអភិវឌ្ឍន៍តំបន់ដ៏មាន សក្ដានុពលនេះ សូមរួសរាន់ទាក់ទងមកកាន់ Urbanland តាមរយៈទូរស័ព្ទលេខ ០៩៩ ៨៨៨ ៥៩៦ ឬតាមរយៈអ៊ីមែល៖ https://urbanlandasia.com/projects/k-mall សម្រាប់ព័ត៌មានបន្ថែម ៕




អត្ថបទបន្ទាប់


ចក្រភព​អង់គ្លេស​នឹងបញ្ជូន​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​មក​កាន់​តំបន់អាស៊ី នៅឆ្នាំ​២០២១

ព័ត៌មាន
នៅឆ្នាំ​២០២១​នេះ ចក្រភពអង់គ្លេស​នឹង​បញ្ជូន​នាវា​ផ្ទុក​យន្តហោះចម្បាំង​មួយគ្រឿង មក​កាន់​តំបន់អាស៊ី ដែល​ទង្វើនេះ​ទំនង​ជាការផ្ញើ​សារ​មួយ​ទ…

មហាសេដ្ឋីអេហ្ស៊ីប​​រូប​នេះ​គ្រប់គ្រង​លុយ​កាក់ខ្លួនឯង ដោយ​មិនទុក​នៅ​ធនាគារទេ

ព័ត៌មាន
មហាសេដ្ឋីដែល​មានប្រាប់រាប់ពាន់លានដុល្លារ វ័យ​ ៧២ឆ្នាំ រូបនេះ បាន​បង្កើត​ក្រុមហ៊ុន​វិនិយោគ​មួយ កាលពីមួយទសវត្សរ៍មុន ដើម្បី​មើលខុសត្រូវ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ