ការនាំចេញម្រេច

ម្រេចកំពតនៅតែកំណើននាំចេញល្អ ទោះមានកសិករមួយចំនួនបោះបង់ការដាំដុះក្ដី!


សមាគមម្រេចកំពតបានឲ្យដឹងថា ការនាំចេញម្រេច កំពត ទៅទីផ្សារសកលលោកនៅតែមានស្ថិរភាពល្អ ជុំវិញ ៥១ តោន គិតមកដល់ថ្ងៃទី១៣ វិច្ឆិកានេះ ពោលគឺប្រហាក់ប្រហែលនឹងឆ្នាំទៅមិញដែរ បើទោះបីជាថ្មីៗនេះ មានកសិករដាំម្រេចចំនួន៦៨ គ្រួសារបានបោះបង់ការដាំដុះម្រេចក៏ដោយចុះ។
ម្រេចកំពត
ដោយ

លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេចកំពត​បានបញ្ជាក់ថា ម្រេចកំពត​ប្រមាណ​ជា​៥១ តោន​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​បរទេស​ រួមមាន​ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុង និងតៃវ៉ាន់​ ដែលក្នុងនោះ មាន​ម្រេចខ្មៅ ម្រេចស និងម្រេចក្រហម និងក្រៅពីនោះ គឺម្រេចដែល​មានការ​កែច្នៃ​ប្រលាក់​អំបិល​រួចមាន​ការនាំចេញ​ប្រមាណ ៨តោន​ផងដែរ។

លោកបញ្ជាក់ថា ម្រេចកំពត​នៅតែអាច​នាំចេញ​បានដដែល​បើទោះបី​ពេលនេះ​ពិភពលោក​កំពុង​រងឥទ្ធិលពល​នៃជំងឺ​កូវីដ-១៩ ក្តី ប៉ុន្តែសម្រាប់​ទីផ្សារ​ទេសចរ​ក្នុង​ស្រុក​កំពុង​រងផល​ប៉ះពាល់​ជាខ្លាំង។

ប្រធាន​សមាគម​ម្រេចកំពត​អះអាង​ទៀតថា ផលិតផល​ម្រេច​កំពត ដែលបាន​នាំចេញ​ក្នុងឆ្នាំនេះ គឺមិនមាន​ការថយចុះ​នោះឡើយ ខណៈ​តម្រូវការ​ទីផ្សារនាំចេញ​រាល់ឆ្នាំ​មាន​ជុំវិញ ៧០ ទៅ៨០តោន ប៉ុន្តែមក​ដល់​ពេលនេះការនាំចេញ​ម្រេច​កំពត​បានរហូត​ជិត៦០ តោន​រួចហើយ ដោយបូក​បញ្ចូល​ទាំង​ម្រេច​ប្រលាក់​អំបិលរួច។

លោកបន្តថា «យើងនៅ​តែមានសង្ឃឹមថា ម្រេចកំពត​នៅតែមាន​ទីផ្សារល្អ​សម្រាប់​ឆ្នាំ២០២១ ខណៈ​បច្ចុប្បន្ន​មានក្រុមហ៊ុន​វិចខ្ចប់​ជាច្រើន ក្នុងចំណោម​ក្រុមហ៊ុន​ដែលជា​សមាជិក​ទាំង ៣៨​គឺបាននិង​កំពុងត្រៀម​ថវិកា​បម្រុង​ទិញ​ម្រេច​ពី​ប្រជាកសិក សម្រាប់ត្រៀម​ការនាំចេញ​ទៅទីផ្សារ​ថ្មីមាន​ដូចជា កូរ៉េខាងត្បូង ហុងកុង តៃវ៉ាន់ និងជប៉ុន​ជាដើម។

សូមជម្រាបថា សមាជិក​អ្នកដាំម្រេច​នៅខេត្ត​កំពត​ទាំងអស់ ៤៤៥ គ្រួសារ ប៉ុន្តែមក​ដល់ពេលនេះ ​សមាជិក​អ្នកដាំម្រេច​កំពត​មាន​ប្រមាណ ៦៨ គ្រួសារបាន​សម្រេច​បោះបង់​ការដាំ​ម្រេចចោល ​ខណៈដំណាំ​ម្រេច​របស់ពួកគាត់​ទាំងនោះ បាននិង​កំពុង​រងការ​ខូចខាត​ចន្លោះ​ពី៥០ ទៅ៧០ភាគរយ ដោយសារ​បញ្ហា​អាកាសធាតុ ដែលធ្វើឲ្យ​ម្រេច​ងាប់ច្រើន។

លោកងួន ឡាយ​បានឲ្យដឹង​ទៀតថា ​តម្លៃម្រេច​ដែលប្រើ​ឈ្មោះម្រេច​កំពត​នៅរក្សា​តម្លៃ​ដដែល គឺមិនមាន​ការកើនឡើង ឬធ្លាក់ចុះនោះ​ទេ​ពោលគឺ​ម្រេចខ្មៅ ១គីឡូក្រាម​ថ្លៃ១៥ ដុល្លារ​ ម្រេច​ក្រហម​ ២៥ដុល្លារ​ និងម្រេចស​ ថ្លៃ២៨ដុល្លារ​ ខណៈម្រេច​មិនបាន​ប្រើឈ្មោះ​ម្រេចកំពតវិញ គឺមាន​តម្លៃ ចន្លោះពី​ ៧ពាន់រៀល ទៅ១ម៉ឺនរៀល​ក្នុង​មួយ​គីឡូក្រាម ដែលតម្លៃ​នេះមាន​រយៈពេល​៥ឆ្នាំហើយ គិតមកដល់​ឆ្នាំ២០២០នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Thai Airways ខាត​បង់​ជាង ៧០០​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី៣ ឆ្នាំ២០២០

ព័ត៌មាន
ដោយសារតែវិបត្តិមេរោគកូវីដ១៩ នៅតែបន្តវាយប្រហារដល់ វិស័យទេសចរណ៍នៅក្នុងប្រទេសថៃ ដែលជាវិស័យស្នូលក្នុងការគាំទ្រដល់សេដ្ឋកិច្ចជាតិ។ ក្នុងនោះដែ…

កាសែត​អាមេរិក​​ថា ប្រធានាធិបតី​ចិន​​​ជា​អ្នក​បញ្ជា​ឱ្យ​បញ្ឈប់​ការបោះផ្សាយ​លក់​ភាគហ៊ុន​របស់​ក្រុមហ៊ុន Ant Group

ព័ត៌មាន
នៅពេលដែល​ក្រុមហ៊ុន Ant Group របស់មហាសេដ្ឋីចិន JACK MA គ្រោងនឹងបោះផ្សាយ​លក់​មូលបត្រ​តម្លៃ​ជាង ៣៧ពាន់​លាន​ដុល្លារ​អាមេរិក ដែលជា​ការបោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ