ឱកាសស្នើសុំ​​មូលនិធិ

សហគ្រិនខ្មែរ​និង​ប្រទេស​អូស្រ្ដាលី​ចាប់​ផ្តើម​ផ្តល់​មូលនិធិ​ថ្មី​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​កសិម្ហូប​អាហារ​និង​ស្តង់ដារ​គុណភាព


រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសអូស្ត្រាលីនៅថ្ងៃនេះបានដាក់ចេញនូវភាពជាដៃគូថ្មីមួយ ដើម្បីផ្តល់ ជំនួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីបង្កើនសុវត្ថិភាពអាហារ និងគុណភាព ក្នុងវិស័យកសិម្ហូបអាហារ ។
សហគ្រិនខ្មែរ​និង​ប្រទេស​អូស្រ្ដាលី​ចាប់​ផ្តើម​ផ្តល់​មូលនិធិ​ថ្មី​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​កសិម្ហូប​អាហារ​និង​ស្តង់ដារ​គុណភាព ។

សហគ្រិនខ្មែរ និង កម្មវិធីសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) នឹងផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ សហគ្រាសធុនតូច និងមធ្យមចំនួន ៣ ទៅ ៥ ក្រុមហ៊ុន ដើម្បីពន្លឿនការទទួលបានបទដ្ឋានសុវត្ថិភាព ស្បៀងអាហារ និងប្រព័ន្ធគ្រប់គ្រងគុណភាព។ សហគ្រាសធុនតូច និងមធ្យមអាចប្រើមូលនិធិទាំងនេះ ដើម្បីទទួលបានសេវាពិគ្រោះយោបល់ កសាងសមត្ថភាពបុគ្គលិកតាមរយៈការហ្វឹកហាត់ ស្នើសុំការទទួលស្គាល់ និង ធ្វើឲ្យ ដំណើរការផលិត និងហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេឲ្យប្រសើរឡើង ។ សហគ្រាសធុនតូច និងមធ្យម ដែល ត្រូវបានជ្រើសរើសនឹងត្រូវតម្រូវឲ្យរួមចំណែក 30 ភាគរយនៃការចំណាយសរុបដែលពាក់ព័ន្ធ ។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ណ នាយកប្រតិបត្ដិ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ “ការធ្វើឲ្យប្រសើរឡើងនូវការចូលទៅកាន់ទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យម គឺជាសកម្មភាពគាំទ្រមួយ ក្នុងចំណោមសកម្មភាពគាំទ្រដែលបានកំណត់របស់យើង។ តាមរយៈការអន្ដរាគមន៍រួមគ្នានេះ សហគ្រិនខ្មែរសង្ឃឹមថាសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកែច្នៃកសិផលអាចពង្រីកមូលដ្ឋានអតិថិជន ហើយនឹងដូចគ្នាដែរ អ្នកប្រើប្រាស់អាចមានទំនុកចិត្ដលើគុណភាពនៃផលិលផលដែលពួកគេកំពុងទិញ។”

ថ្លែងក្នុងនាមស្ថានទូតអូស្រ្ដាលីប្រចាំរាជធានីភ្នំពេញ អនុប្រធានបេសកម្ម លោក Andreas Zurbrugg បានថ្លែងថា ៖ “សម្រាប់វិស័យកែច្នៃកសិផលរបស់ប្រទេសកម្ពុជាដើម្បីឲ្យរីកចម្រើន អ្នកប្រើប្រាស់ត្រូវមានភាពជឿជាក់ថាផលិផលដែលពួកគាត់ទិញមានសុវត្ថិភាព​ និងមានគុណភាពខ្ពស់ ។ ប្រទេសអូស្រ្ដាលីមានសេចក្ដីសោមន្សក្នុងការជួយពង្រឹងសមត្ថភាពវិស័យឯកជនរបស់ប្រទេសកម្ពុជា ដើម្បីបំពេញតាមបទដ្ឋានអន្ដរជាតិ និងកសាងសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ។”

លោក មៀវ សុខទ្រី ប្រធានសមាគមផលិតចំណីអាហារកម្ពុជា (CFMA) បានថ្លែងថា ៖ “CFMAគាំទ្រពេញលេញ និងសហការជាមួយក្រុមហ៊ុនផលិតកម្ពុជាក្នុងគម្រោងគាំទ្រសហគ្រាសធុនតូច និងមធ្យមផលិតចំណីអាហារ។ នេះនឹងធានាស្ដង់ដារអាហារ និងសុវត្ថិភាពកាន់តែប្រសើរឡើង។ ខ្ញុំជឿជាក់ថាក្រុមហ៊ុនផលិត និងអ្នកផលិតនឹងចាប់អារម្មណ៍ក្នុងការចូលរួមក្នុងគម្រោងមួយនេះ។ វាជាវិធីមួយដើម្បីអភិវឌ្ឍន៍គុណភាពផលិតផលរបស់ពួកគេ និងដើម្បីលើកកម្ពស់សមត្ថភាពរបស់ពួកគេក្នុងការចូលទៅកាន់ទីផ្សារ។”


*** សហគ្រាសធុនតូច និងមធ្យម ដែលមានចំណាប់អារម្មណ៍ត្រូវដាក់ពាក្យជាភាសាខ្មែរ ឬអង់គ្លេសមកកាន់មូលនិធិនុវានុវត្ដន៍ធុរកិច្ចតាមរយៈ [email protected]  ឬ  [email protected]

*** សហគ្រាសធុនតូច និងមធ្យមអាចរកពាក្យដាក់ស្នើសុំតាមរយៈ https://cavackh.org/page/work-with-us/call-for-applications-agri-food-sme-food-safety-and-quality-management-grants កាលបរិច្ឆេទឈប់ទទួលពាក្យគឺថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ។


គួររំឭកថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់អាទិភាពលើការធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីជំរុញឲ្យមានភាពខុសគ្នាផ្នែកសេដ្ឋកិច្ច និងដើម្បីធានាថាកម្ពុជាអាចផលិតផលិតផល ដែលមានតម្លៃបន្ថែម និងមានភាពប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិ។ វិស័យកសិម្ហូបអាហារត្រូវបានរំពឹងថានឹងក្លាយជាសមាសភាគសំខាន់នៃឧស្សាហកម្មទំនើបនេះ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះភាគច្រើនមិនទាន់អភិវឌ្ឍ ដែលរួមចំណែកតែ ២.៤ ភាគរយប៉ុណ្ណោះនៃ GDP របស់កម្ពុជាក្នុងឆ្នាំ២០១៨ នេះបើតាមយោងតាមវិទ្យាស្ថានជាតិស្ថិតិ។

ដើម្បីឲ្យវិស័យកសិម្ហូបអាហារកម្ពុជារីកចម្រើន និងមានការប្រកួតប្រជែង វាមានសារសំខាន់សម្រាប់ក្រុមហ៊ុនផលិតក្នុងការទទួលយកប្រព័ន្ធសុវត្ថិភាពចំណីអាហារ និងប្រព័ន្ធគ្រប់គ្រងគុណភាព ដែលទទួលស្គាល់ ដើម្បីធានាដល់អតិថិជនថាផលិតផលរបស់ខ្លួនមានសុវត្ថិភាព និងមានគុណភាពខ្ពស់។ ដូច្នេះហើយ CAVAC and សហគ្រិនខ្មែរបានសហការគាំទ្រសហគ្រាសធុនតូច និងមធ្យម ដើម្បីអនុវត្ដស្ដង់ដារសុវត្ថិភាពចំណីអាហារក្នុងដំណើរការផលិតរបស់ពួកគេ និងរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្មនៃវិស័យកសិម្ហូបអាហារ ៕




អត្ថបទបន្ទាប់


៤យុទ្ធសាស្ត្រ ត្រូវបានក្រុមអ្នកជំនួញធំៗនៅថៃជូនយោបល់ទៅ លោកប្រាយុទ្ធ ចាន់អូចារ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុនធំៗក្នុងប្រទេសថៃប្រមាណ៤០នាក់ បានមកជួបប្រជុំគ្នាពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចា កាលពីថ្ងៃពុធតាមរយៈ…

ធ្លាប់តែឃើញអាមេរិកដាក់ទណ្ឌកម្មគេ ឥឡូវនេះ ចិន​ដាក់ទណ្ឌកម្មអាមេរិកវិញ !

ព័ត៌មាន
រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស​នៅថ្ងៃទី២៣ កក្កដា ថា ខ្លួនបានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​អាមេរិក​ ៧រូប ក្នុងនោះរួមទាំង​អតីត​រដ្ឋមន្ត្រីពាណិជ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ