ឃ្លាំងត្រជាក់ស្ដុកទំនិញស្តង់ដារ

Kerry WorldBridge វិនិយោគលើឃ្លាំងត្រជាក់ស្ដុកទំនិញស្តង់ដារជាលើកដំបូងគេនៅកម្ពុជា


ដើម្បីពង្រីកសមត្ថភាព និងបង្កើនសក្ដានុពលរបស់ខ្លួន ក្រុមហ៊ុន World Bridge Group បានដាក់ដំណើរការនូវឃ្លាំងត្រជាក់ស្តង់ដារខ្ពស់ជាលើកដំបូងនៅកម្ពុជារបស់ក្រុមហ៊ុន Kerry WorldBridge អាចជួយរក្សាគុណភាពទំនិញសម្រាប់ស្ដុកទំនិញ ដើម្បីរក្សាគុណភាពទំនិញគ្រប់ប្រភេទ។
ឃ្លាំងត្រជាក់ស្តុកទំនិញ របស់ក្រុមហ៊ុន Kerry World Bridge
ដោយ

អ្នកឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន World Bridge Group បាន​គូសបញ្ជាក់​ថា ឃ្លាំង​ត្រជាក់​ស្តុក​ទំនិញ​នេះ មិន​ត្រឹមតែ​ជួយ​រក្សា​គុណភាព​ទំនិញ និង​សុខុមាលភាព​អ្នក​ប្រើប្រាស់​នោះ​ទេ តែ​ការ​សាងសង់​ឃ្លាំង​ត្រជាក់​នេះ ក៏​បាន​ចូលរួម​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក នៅ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​។

ស្ថិត​ក្នុង​តំបន់​កំពុង​អភិវឌ្ឍន៍ តំបន់​សេដ្ឋកិច្ច​ពិសេស Kerry WorldBridge ផ្ដោត​សំខាន់​លើ​វិស័យ​ដឹក​ជញ្ជូន និង​ឡូ​ជី​ស្ទីក ពិសេស​ការ​សាងសង់​ឃ្លាំង​ត្រជាក់​ដែល​មាន​ស្តង់ដារ​ដំបូង​គេ​នៅ​កម្ពុជា ដែល​អាច​រក្សា​នូវ​គុណភាព​ទំនិញ​សម្រាប់​ចែកចាយ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។  បើ​តាម​អ្នកឧកញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន World Bridge Group បាន​បញ្ជាក់​ថា ការ​សាងសង់​ឃ្លាំង​ត្រជាក់​ស្តុក​ទំនិញ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ផ្ដោត​សំខាន់​លើ​ការ​គិតគូ​នូវ​សុខុមាលភាព​អ្នក​ប្រើប្រាស់ ក៏​ដូច​ជា រក្សា​នូវ​គុណភាព​ទំនិញ​ឲ្យ​ដូច​ដើម​។ ជាមួយ​គ្នា​នេះ អ្នកឧកញ៉ា សៀ ឬ​ទ្ធី បាន​គូសបញ្ជាក់​ដែរ​ថា នៅ​កម្ពុជា មានការ​សាងសង់​ឃ្លាំង​ត្រជាក់​ច្រើន​ក៏​ពិតមែន តែ​សម្រាប់​ឃ្លាំង​ត្រជាក់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស Kerry WorldBridge មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ ព្រោះ​មាន​ស្តង់ដារ​ខ្ពស់ អាច​រក្សា​ទុក​នូវ​គុណភាព​ទំនិញ​គ្រប់​ប្រភេទ ដូច​ជា ថ្នាំពេទ្យ ម្ហូបអាហារ និង​ផលិតផល​កសិកម្ម ជាដើម​។ 

បើ​តាម​អ្នកឧកញ៉ា សៀ ឫ​ទ្ធី ប្រទេស​ជិតខាង​ដែល​មានការ​ជឿនលឿន​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន សុទ្ធតែ​មានការ​សាងសង់​ឃ្លាំង​ត្រជាក់​សម្រាប់​ស្ដុក​ទំនិញ​បែប​នេះ​។ ដោយឡែក សម្រាប់​កម្ពុជា វិញ ការ​សាងសង់​នូវ​ឃ្លាំង​ត្រជាក់​ដែល​មាន​ស្ដង់ដារ​នេះ គឺ​ដើរតួ​នាទី​សំខាន់​ណាស់​ក្នុង​ការ ការ​ចូលរួម​អភិវឌ្ឍ​វិស័យ​ឡូ​ជី​ស្ទិ​ក និង​ទាក់ទាញ​អ្នក​វិនិយោគ ទាំង​ក្នុង និង​ក្រៅ​ស្រុក​សម្រាប់​កម្ពុជា​។ អ្នកឧកញ៉ា សៀ ឫ​ទ្ធី ក៏​បាន​សង្កត់ធ្ងន់​ទៀត​ថា Kerry WorldBridge គឺជា​ផ្នែក​មួយ​នៃ​អេកូ​ស៊ី​ស្ទី​ម របស់​វិស័យ​ដឹក​ជញ្ជូន​អាច​ជួយ​ផ្គត់ផ្គង់ និង​ចែកចាយ ទំនិញ​សម្រាប់​អតិថិជន ដែល​មាន​ថ្លៃដើម​ទាប​។

សូម​បញ្ជាក់​ថា តំបន់​សេដ្ឋកិច្ច​ពិសេស Kerry WorldBridge គឺជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក Worldbridge International Cambodia និង​ក្រុមហ៊ុន Kerry Logistics ដែល​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដ៏​ធំ​នៅ​អាស៊ី ដែល​បាន​បោះទុន​វិនិយោគ​ជាង ១០០​លាន​ដុល្លារ ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​២ ចម្ងាយ​២​គីឡូម៉ែត្រ​ពី​ស្ពាន​ព្រែក​ហូរ ក្រុង​តា​ខ្មៅ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ក៏​បាន​ដើ​តួនាទី​យ៉ាង​សំខាន់​ផង​ដែរ  សម្រាប់​ត​ភ្ជាប់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលរំពឹងថា វិស័យអាកាសចរណ៍កើន៣៥% ឆ្នាំនេះ

ព័ត៌មាន
ទោះបីបច្ចុប្បន្នកម្ពុជារួមទាំងពិភពលោកកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ក៏ដោយ តែមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រំពឹងថា វិស័យ…

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានមានសុទិដ្ឋិនិយម ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់

ព័ត៌មាន
ក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) មានផែនការចង់ធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ (FTAs) និងពន្លឿនការអនុវត្តកិច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ