អត្ថបទក្រុមហ៊ុន

សហគ្រិនខ្មែរបានរៀបចំវេទិកាពិភាក្សាស្តីអំពី «ការជំរុញអាជីវកម្មឆ្ពោះទៅកាន់ឌីជីថលក្នុងបរិបទថ្មីសម្រាប់សហគ្រាសធុនតូច មធ្យម និង ធុរកិច្ចបង្កើតថ្មី»


ថ្ងៃពុធ ទី ២៧ ខែតុលា ឆ្នាំ២០២១ សហគ្រិនខ្មែរ ដែលជាអង្គភាពក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំ «វេទិកាពិភាក្សាសម្រាប់សហគ្រាសធុនតូច មធ្យម និង ធុរកិច្ចបង្កើតថ្មី» តាមរយៈប្រព័ន្ធអនឡាញ (Virtual Meeting) ក្រោមប្រធានបទ «ការជំរុញអាជីវកម្មឆ្ពោះទៅកាន់ឌីជីថល» ។
សហគ្រិនខ្មែរ ដែលជាអង្គភាពក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំ «វេទិកាពិភាក្សាសម្រាប់សហគ្រាសធុនតូច មធ្យម និង ធុរកិច្ចបង្កើតថ្មី» តាមរយៈប្រព័ន្ធអនឡាញ

វេទិកានេះមានគោលបំណងផ្សាភ្ជាប់ដៃគូពាក់ព័ន្ធ ក្នុងវិស័យសហគ្រិនភាពមានដូចជា ស្ថាប័នរដ្ឋ សមាគម អ្នកជំនាញក្នុងទីផ្សារ សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី ក្នុងគោលបំណងផ្លាស់ប្តូរចំណេះដឹង ពី គោលនយោបាយរដ្ឋាភិបាល និងការអនុវត្តបច្ចុប្បន្ន របស់សហគ្រាសធុនតូចនិងមធ្យម និងធុរកិច្ចបង្កើតថ្មី ក្នុងការជំរុញអាជីវកម្មឆ្ពោះទៅកាន់ការប្រើប្រាស់ប្រព័ន្ធឌីជីថល ។ 

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា៖ «ដើម្បីឱ្យស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១​-២០៣៥ និង ការលើកកម្ពស់សកម្មភាពសហគ្រិន ក្នុងវិស័យអាទិភាពទាំង ៤ សហគ្រិនខ្មែរ បានបង្កើតវេទិកានេះសម្រាប់ សហគ្រាសធុនតូចនិងមធ្យម និង ធុរកិច្ចបង្កើតថ្មី ក្នុងការស្វែង យល់ពីគោលនយោបាយរបស់រដ្ឋាភិបាល និង ទិសដៅនាពេលអនាគតដើម្បីឆ្ពោះ ទៅកាន់សង្គម និងសេដ្ឋកិច្ចឌីជីថល»។

វេទិកានេះបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី ក្រសួងពាក់ព័ន្ធចំនួន ៣ ផ្សេងគ្នា រួមមាន ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើបទបង្ហាញអំពី «យុទ្ធសាស្ត្រ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» ក្រសួងប្រៃសណីយ៍ និងទូរគមនាមន៍ លើប្រធានបទ «បច្ចេកវិទ្យា និង ពាណិជ្ជកម្មអេឡិចត្រូនិក​តាមសុវត្ថិភាពប្រព័ន្ធអ៊ីនធើណេត”» និង ជាចុងក្រោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើបទបង្ហាញអំពី «ស្តង់ដារ និង ការអនុលោមតាមច្បាប់នៃផលិតផលសម្រាប់សហគ្រាសធុនតូច និងមធ្យម »។ បន្ទាប់ពីការធ្វើបទបង្ហាញ កិច្ចពិភាក្សាជាក្រុមចំនួនពីរបានបន្តដោយមានការតំណាងពីក្រសួងពាក់ព័ន្ធអំពីគោលនយោបាយរបស់រដ្ឋាភិបាល និងការពិភាក្សាជាក្រុមមួយទៀតស្តីពី ការអនុវត្ត និងនិន្នាការរបស់សហគ្រាសធុនតូចនិងមធ្យម និង ធុរកិច្ចថ្មី ក្នុងដំណើរបរិវត្តកម្មឌីជីថល ជាមួយ ក្រុមវាគ្មិនតំណាងដែលអញ្ជើញមកពី សមាគមសហគ្រិនស្ត្រីកម្ពុជា សមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា និង សមាគមពាណិជ្ជកម្មអេឡិចត្រូនិក កម្ពុជា ។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ បានបន្តថា៖​ «វេទិការពិភាក្សារនេះមានសារៈប្រយោជន៍សម្រាប់ សហគ្រាសធុនតូចនិងមធ្យម និង ធុរកិច្ចបង្កើតថ្មី  ក្នុងការទទួលយកការណែនាំទូទៅ និង បទពិសោធន៍ ជាក់ស្ដែង ដើម្បីបង្កើតយុទ្ធសាស្ត្រពាណិជ្ជកម្មបែបឌីជីថលជាពិសេសក្នុងបរិបទកូវីដ ការគ្រប់គ្រង អាជីវកម្មតាមប្រព័ន្ធបែបឌីជីថល និង ការពង្រីកអាជីវកម្មស្របតាមស្តង់ដារកម្ពុជា»។

សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិ ក្នុងការលើកកម្ពស់សកម្មភាពសហគ្រិនភាព ក្នុងវិស័យអាទិភាពចំនួន ៤ រួមមាន៖ ទី១ វិស័យបច្ចេកវិទ្យា ដែលផ្ដោតទៅលើ ធុរកិច្ចបង្កើតថ្មី បែបបចេ្ចកវិទ្យា ទី២   វិស័យសេវាកម្ម រួមមាន បដិសណ្ឋារកិច្ច និង ផ្នែកដឹកជញ្ជូន ទី៣ វិស័យកសិកម្ម       ដែលផ្តោតសំខាន់លើ កសិផល កែឆ្នៃសម្រាប់ប្រើប្រាស់ក្នុងស្រុក និងកសិផលសម្រាប់នាំចេញ​ និងទី៤ វិស័យកម្មន្តសាល ដែលផ្តោតទៅលើ ផលិតផលជំនួសការនាំចូល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជានឹងធ្វើជាប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២បន្តពីប្រទេសប្រុយណេ

ព័ត៌មាន
នៅថ្ងៃទី២៨ ខែតុលានេះ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និងលើកទី៣៩ បានបញ្ចប់ជាស្ថាពរ ខណៈប្រទេសប្រុយណេ គឺជាប្រធាននៃកិច្ចប្រជុំនេះ។ កិច្ចប្រជុ…

អភិបាលខេត្តកំពង់ស្ពឺ៖ទឹកស្ទឹងព្រែកត្នោតបានវិលមករកភាពធម្មតាវិញហើយ

ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺបានអះអាងថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្ទឹងព្រែកត្នោត បានវិលមករកសភាពធម្មតាវិញហើយ ក្រោយមានការកើនឡើងធ្វើឲ្យប៉ះពាល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ