អត្ថបទពាណិជ្ជកម្ម

កម្មវិធីប្រកួតពានរង្វាន់ សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម ចាប់ទទួលពាក្យហើយ


សហគ្រិនខ្មែរ ក្រោមការគំាទ្រពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានប្រកាសបើកការទទួលពាក្យចូលរួមប្រកួតក្នុងកម្មវិធីប្រចាំឆ្នាំមួយរបស់ខ្លួន «ពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និង មធ្យម ២០២២ Khmer Enterprise SMEs Awards Competition 2022 »។
កម្មវិធីប្រកួតពានរង្វាន់ សហគ្រិនខ្មែរ សហគ្រាសធុនតូច និងមធ្យម

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង​ ដើម្បីលើកកម្ពស់ វប្បធម៌សហគ្រិនភាព និងធ្វើឱ្យបណ្តាញទំនាក់ ទំនង ក្នុងចំណោមតួអង្គសកម្មទាំងអស់នៅ ក្នុងប្រព័ន្ធអេកូឡូស៊ីប្រសើរឡើង​ និងជាពិសេសផ្ដល់ការគាំទ្រដល់ សហគ្រាសធុនតូច​ និងមធ្យមដែលមកពីគ្រប់វិស័យទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា កម្មវិធីប្រកួត ពានរង្វាន់សហគ្រិនខ្មែរ សហគ្រាសធុនតូច និង មធ្យម ២០២២ ជាកម្មវិធីប្រកួតប្រជែងផ្នែកសហគ្រិនភាពមួយក្នុងចំណោមកម្មវិធីប្រកួត២ផ្សេងទៀតដែលរៀបចំឡើងដោយសហគ្រិនខ្មែរក្នុងឆ្នាំ ២០២២ នេះដែលរួមមាន កម្មវិធីប្រកួតពានរង្វាន់សហគ្រិនខ្មែរ ធុរកិច្ចបង្កើតថ្មី ២០២២ Khmer Enterprise Startups Awards Competition និង ពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ ២០២២ Khmer Enterpris Highschools Awards Competition ។

កម្មវិធីប្រកួតនេះនឹងបើកទទួលពាក្យសុំចូលរួមចាប់ពីថ្ងៃទី​ ១២ សីហា នេះតទៅ។ សហគ្រិនដែលចូលរួមនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

● ឱកាសក្នុងចូលរួមវគ្គបណ្ដុះបណ្ដាលក្នុងការពង្រឹងអាជីវកម្ម (Business Coaching)

● ឱកាសបង្កើនដៃគូសហការអាជីវកម្ម

● ក្លាយជាសមាជិកនៃបណ្ដាញសហគ្រិនខ្មែរ​

● ឈ្នះប្រាក់រង្វាន់សរុបប្រមាណ ១០០លានរៀលបែងចែកទៅតាមជ័យលាភីដែលបានកំណត់

សហគ្រិនដែលមានបំណងចង់ចូលរួមត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

● មានសញ្ជាតិខ្មែរ​

● មានអាយុ២៦ ដល់៣៤ឆ្នាំ

● ជាស្ថាបនិក ឬសហស្ថាបនិកនៃអាជីវកម្មដែលដាក់ពាក្យ

● ជាអាជីវកម្មបង្កើតក្នុងប្រទេសកម្ពុជា

● អាយុកាលនៃអាជីវកម្មចាប់ពី៣ឆ្នាំឡើងទៅ​

● មានពេលវេលាគ្រប់គ្រាន់ក្នុងការ​ចូលរួមវគ្គបណ្ដុះបណ្ដាល ១០ម៉ោង (២ថ្ងៃពេញ)​

● មានការតាំងចិត្តខ្ពស់ និងមានភាពស្មោះត្រង់

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យបានតាមរយៈតំណភ្ជាប់នេះ៖ https://bit.ly/KESMEAward2022

កាលបរិច្ឆេទផុតកំណត់ ក្នុងការទទួលពាក្យ៖​ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២២

***ចំណាំ៖ ក្រុមការងាររក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជំរាបជូនជាមុន

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់តេលេក្រាមគ្រុបនេះ៖ https://t.me/KESMEsAward2022

ឬទាក់ទង៖

កញ្ញា អេល ថាវ៉ាននី

អ្នគ្រប់គ្រងគម្រោង

លេខ​ទំនាក់​ទំនង​: +855 96 249 4704​ អ៊ីម៉ែល៖ [email protected] និងធ្វើការ CC: [email protected]

អំពីគណៈកម្មការរៀបចំ

សហគ្រិនខ្មែរ

សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើង ជាស្ថាប័នក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តកម្មវិធីគាំទ្រ និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និង

អត្ថគាហកៈ។ គោលបំណងរបស់សហគ្រិនខ្មែរ គឺដើម្បីកៀរគរ, វិនិយោគ និងគ្រប់គ្រងបរធនពីប្រភពស្របច្បាប់ទាំងអស់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី

សហគ្រិនភាពដែលមានភាពរស់រវើក និងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដល់ អ្នកកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ អត្ថគាហកៈរួមមាន

សហគ្រិនធុរកិច្ចបង្កើតថ្មីដែលមានលក្ខណៈនវានុវត្តន៏ (innovative startups), សហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល (potential SMEs) និង

ស្ថាប័នដៃគូដែលចូលរួមជំរុញសកម្មភាពសហគ្រិនភាពផ្សេងៗសំដៅជំរុញ នវានុវត្តន៏ (innovation) និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖

● ទំព័រហ្វេសប៊ុក៖ https://www.facebook.com/360ads.events

https://www.facebook.com/ke.khmerenterprise




អត្ថបទបន្ទាប់


បើមានការផ្ទុះសង្គ្រាមនុយក្លេអ៊ែមែន តើអាយុជីវិតមនុស្សនៅទូទាំងពិភពលោកនឹងត្រូវវិនាសខ្លាំងកម្រិតណា?

ព័ត៌មាន
នៅពេលដែលភាពតានតឹងកាន់តែខ្លាំងឡើងក្នុងចំណោមសហរដ្ឋអាមេរិក រុស្ស៊ី និងចិនធ្វើឱ្យការភ័យខ្លាចថា ការប្រជែងសព្វាវុធនុយក្លេអ៊ែរបាននិងកំពុងរើឡើ…

ធនាគារអេស៊ីលីដាសម្រេចសម្ពោធជាផ្លូវការនូវសៀវភៅជីវប្រវត្តិទី២របស់ខ្លួន ក្រោយចំណាយពេលនិពន្ធអស់២ឆ្នាំ

ព័ត៌មាន
ធនាគារអេស៊ីលី ភីអិលស៊ី បានដាក់ឲ្យដំណើរការនូវសៀវភៅជីវប្រវត្តិទី២របស់ខ្លួន ដែលមានចំណងជើងថា «Beyond Borders,Beyond Banking» មានន័យជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ