ម្ហូប​ខ្មែរ​នៅ​អាមេរិក

បបរ​ឈាម​ជ្រូក​បែប​ខ្មែរ​ល្បីល្បាញ​នៅ​ទីក្រុង​ឡុងប៊ិច សហរដ្ឋ​អាមេរិក


ជា​មោទនភាព​ដែរ ដែល​ម្ហូប​អាហារ​ខ្មែរ​មាន​ឈ្មោះ​បោះ​សំឡេង​ល្បី​ល្បាញ​នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក រហូត​ដល់​គេហ​ទំព័រ​សារព័ត៌មាន​ដ៏​ល្បី​មួយ​នៅ​អាមេរិក បាន​ចុះ​ផ្សាយ​អំពី​ភាព​ល្បី​ល្បាញ​នេះ។
បបរ​គ្រឿង​ក្នុង​ជ្រូក​បែប​ខ្មែរ​ល្បី​ល្បាញ​នៅ​អាមេរិក
ដោយ

ម្ហូបអាហារដែលទាក់ទាញចំណាប់អារម្មណ៍ទាំងសហគមន៍ខ្មែរ និងអាមេរិកាំង គឺបបរគ្រឿងក្នុងជ្រូក​-​ឈាមជ្រូក នៅ​អាហារដ្ឋាន​ខ្មែរ​មួយ​កន្លែង ក្នុង​ទីក្រុងឡុងប៊ិច ដែល​មាន​ឈ្មោះ​ថា Phnom Penh Noodle Shack។ 

គេហទំព័រព័ត៌មាន​នៅ​អាមេរិក ឈ្មោះ CIRCA បាន​ផ្សាយ​អំពី​បបរ​គ្រឿង​ក្នុង​ជ្រូក-​ឈាម​ជ្រូកបែប​ខ្មែរ​នេះ ដោយ​ក្នុង​នោះ​អ្នក​រាយការណ៍​ព័ត៌មាន​បាន​ភ្លក្ស​និង​សរសើរ​ពី​រស​ជាតិ​បបរ​គ្រឿង​ខ្មែរ​នេះ។ 

នៅក្នុងវីដេអូគ្លីបបង្ហោះលើទំព័រហ្វេសប៊ុករបស់ CIRCA ដែល​មាន​អ្នក​មើល​ជាង ៣​សែន​ដង អ្នក​គ្រប់គ្រង​អាហារដ្ឋាន​ខ្មែរ Phnom Penh Noodle Shack បាន​បង្ហាញ​ពី​របៀប​ធ្វើ​បបរ​គ្រឿង​ក្នុង​ជ្រូក យ៉ាង​លម្អិត និង​ប្រាប់​ពី​ប្រវត្តិ​នៃ​បបរ​គ្រឿង​នេះ​ដែល​ជា​របស់​ខ្មែរ​និង​ចម្អិន​របៀប​ខ្មែរ។

សូមអញ្ជើញទស្សនា វីដេអូគ្លីប បបរគ្រឿងក្នុងជ្រូកខ្មែរល្បីល្បាញនៅអាមេរិក





អត្ថបទបន្ទាប់


ប្រទេស​១៥​​ដែល​ល្អ​រស់​នៅ​​បំផុត​​សម្រាប់​ជន​បរទេស

ព័ត៌មាន
ប្រទេសនានាដែលមានគុណភាពនៃការរស់នៅល្អបំផុតនៅលើពិភពលោក គឺមានតុល្យភាពការងារ-ជីវិតល្អ មានសេវាថែទាំសុខភាពល្អ សេវាអប់រំល្អ និងហេដ្ឋារចនាសម្…

គិត​ត្រឹម​ឆ្នាំ​២០២០ បុរស​ចិន​ដែល​មិន​អាច​រក​ប្រពន្ធ​​បាន​នឹង​កើន​ឡើង​ដល់​៣០​លាន​នាក់

ព័ត៌មាន
ប្រទេសចិនទំនងជាមានបុរសកម្លោះគ្មានប្រពន្ធ​កាន់​តែ​ច្រើន​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ខណៈ​ដែល​ពួកគេ​មិន​អាច​រក​ប្រពន្ធ​បាន ព្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ