អត្ថបទពាណិជ្ជកម្ម

ជួយគ្នា​ក្នុងគ្រា​លំបាក ! ផលិតផល​ខ្មែរ​ ទឹកដោះគោ​ គិរីសួគ៌ ទិញ​មួយ​ថែម​មួយ !


ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដែលវិនិយោគលើកសិដ្ឋានផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា បានបន្តការជួយរបស់ខ្លួនដល់ពលរដ្ឋកម្ពុជាអំឡុងគ្រាលំបាកនៃ​កូវីដ១៩ ដោយផ្ដល់ការបញ្ចុះតម្លៃទិញមួយថែមមួយ នូវផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិ ១០០ ភាគរយ ពីថ្ងៃទី២ ខែមេសានេះ តទៅ ។
ជួយគ្នា​ក្នុងគ្រា​លំបាក ! ទឹកដោះគោ​ គិរីសួគ៌ ទិញ​មួយ​ថែម​មួយ !
ដោយ

អតិថិជនទាំងអស់ ដែលទិញទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយ របស់កសិដ្ឋានគិរីសួគ៌មួយដប ចំណុះ២ លីត្រ ឬ ចំណុះ៨៣០មីលីលីត្រ នឹងទទួលបានទឹកដោះគោ ១ដប ទំហំដូចគ្នាបន្ថែមទៀតដោយឥតគិតថ្លៃ ។ 

ទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយរបស់កសិដ្ឋានគិរីសួគ៌ អាចរកទិញបានតាម ផ្សារនិងហាងទំនើបធំៗទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដូចជានៅផ្សារអុីអន ផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន  និងផ្សារទំនើបជាច្រើនផ្សេងទៀត ។ 

លោក ឈរ រិទ្ធី  នាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក មានប្រសាសន៍ថា ៖ «យើងជាក្រុមហ៊ុនក្នុងស្រុក មានលក្ខណៈស្តង់ដារអន្តរជាតិ    ហើយក្រុមហ៊ុនក៏មានមោទនភាពដែលយើងអាចជួយប្រជាពលរដ្ឋរបស់យើងក្នុងដំណាក់កាលដ៏លំបាកនៃសម័យកូវីដនេះ ។»

ក្រុមហ៊ុនជាច្រើនក្នុងស្រុកបានបន្តការជួយដល់ប្រទេសកម្ពុជា  តាមរយៈការបញ្ចុះតម្លៃ ឬការបរិច្ចាគដល់បុគ្គលិក​ជួរមុខរបស់រាជរដ្ឋាភិបាល ដែលបាននឹងកំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។

នាពេលថ្មីៗនេះ ក្រុមហ៊ុនបានបរិច្ចាគទឹកដោះគោស្រស់រាប់រយដប និងយ៉ាអួរាប់រយកំប៉ុងសម្រាប់គ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ ឬហៅកាត់ថា TYDA ដើម្បីអោយក្រុមគ្រូពេទ្យដ៏ក្លាហានវ័យក្មេងដែលកំពុងធ្វើការនៅជួរមុខទំាងអស់នោះទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ ។

ការផ្ដល់ជូននាពេលនេះ​ គឺធ្វើឡើងក្នុងខែមេសាពេញតែម្ដង ហើយក្រុមហ៊ុននឹងពិចារណាបន្តការផ្ដល់ជូននេះ អាស្រ័យលើស្ថានភាពជាក់ស្ដែង ។

លោក ឈរ រិទ្ធី បានបន្ថែមទៀតថា ៖ «យើងក៏មានគោលបំណងជួយទ្រទ្រង់នូវសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋយើង ដោយផ្តល់នូវកម្មវិធីដែលទិញ១ថែម១នេះ ប៉ុន្តែយើងក៏លើកទឹកចិត្តអោយប្រជាពលរដ្ឋរបស់យើងត្រូវអនុវត្តយ៉ាង​ម៉ឺងម៉ាត់នូវគោលការណ៍របស់រដ្ឋាភិបាល គឺ៣ការពារ និង ៣កុំ។ ដូចនេះការប្រូម៉ូត ឬកម្មវិធី  ទិញ១ថែម១នេះ គឺ​យើងអាចជួយគាត់ក្នុងការកាត់បន្ថយនូវចំនួនដែលគាត់ទៅដើរផ្សារ ឧទាហរណ៌ពីមុនគាត់ទៅ៣ដងក្នុង១អាទិត្យ ឥឡូវគាត់អាចទៅម្ដង ឬ ២ដងក្នុង១អាទិត្យ​ ។»

ផលិតផលទឹកដោះគោសុទ្ធ ១០០ ភាគរយរបស់កសិដ្ឋានគិរីសួគ៌អាចរកទិញបាន តាមរយៈកម្មវិធីដឹកជញ្ជូនតាម​ទូរស័ព្ទ Nham24 នេះបានន័យថាអតិថិជនអាចកាត់បន្ថយការធ្វើដំណើទៅផ្សារ ក្នុងកំឡុងពេលដ៏លំបាកនេះ ដែលនឹងចូលរួមក្នុងវិធានរក្សា​គម្លាតសុវត្ថិភាព ហើយជួយប្រទេសជាតិឱ្យជៀសផុតពីវិបត្ដិនេះផងដែរ ។

ដើម្បីស្វែងយល់បន្ថែមអំពីកសិដ្ឋានផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុក https://www.facebook.com/kirisufarm




អត្ថបទបន្ទាប់


តួលេខអាក្រក់បំផុត! អ្នកឆ្លងកូវីដ-១៩ចំនួន ៥៧៦នាក់ ត្រូវបានរកឃើញត្រឹមតែ១ថ្ងៃ!

ព័ត៌មាន
ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីកូវីដ-១៩ រហូតដល់ទៅ ៥៧៦នាក់បន្ថែមទៀត គិតត្រឹមព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១នេះ ដោយក្នុងនោះ សុទ្…

តំណាង​ប្រទេស​ចំនួន ៣២ រួមគ្នា​ផ្ញើសារ​អបអរ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

ព័ត៌មាន
(ក្រុង​បាងកក) ៖ ប្រធាន​ស្ថានតំណាង​នៃ​ប្រទេស​ចំនួន ៣២ ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ដែល​មាន​និវាសដ្ឋាន​នៅ​ទីក្រុង​បាងកក ប្រទេសថៃ បានរួមគ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ