អត្ថបទ​ពាណិជ្ជកម្ម

ប៉េង ហួត គ្រុប ចែកកាតាបរំលែកក្តីសង្ឃឹមដល់កុមារនៅខេត្តកំពង់ឆ្នាំង


ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចែកកាតាប និងសម្ភារៈសិក្សាដល់សិស្សជាង៦០០នាក់នៅសាលាបឋមសិក្សាត្រពាំងថ្ម ស្ថិតនៅឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលជាការចែករំលែកក្តីសង្ឃឹមមួយ សម្រាប់កុមារាកុមារីដែលខ្វះសម្ភារៈសិក្សានៅតាមតំបន់ជនបទដាច់ស្រយាល។ ក្រោយពីទទួលបានកាតាប និងសម្ភារៈសិក្សា កុមារីកុមារា បានបង្ហាញអារម្មណ៍ត្រេកអរ និងរីករាយជាខ្លាំង។
ក្រុមហ៊ុន ប៉េង ហួត គ្រុប ចែកកាតាបរំលែកក្តីសង្ឃឹមដល់កុមារនៅខេត្តកំពង់ឆ្នាំង
ដោយ

កុមារី ថា គន្ធា ជាសិស្សថ្នាក់ទី៦ ដែលកំពុងទទួលកាតាបប្រកបដោយស្នាមញញឹម បានរៀបរាប់ថា៖«ខ្ញុំមានអារម្មណ៍សប្បាយខ្លាំង។ កាតាបនេះ ខ្ញុំនឹងយកទៅដាក់សៀវភៅ ដាក់ប៊ិច និងសម្ភារប្រើប្រាស់ទាំងអស់។ វាមានអត្ថប្រយោជន៍ ដោយសារខ្ញុំមកសិក្សាមានកាតាមស្ពាយដូចគេដូចឯង»។ ដូចគ្នាដែរ កុមារា នីម សុភក្រត្រា ជាសិស្សថ្នាក់ទី៦ បានស្ពាយកាតាប បាននិយាយថា៖ «ខ្ញុំចង់អរគុណដល់បុរី ប៉េង ហួត ដែលបានចុះមកចែកកាតាបដល់សាលារបស់ខ្ញុំ»។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

លោក អ៊ុក វីឡា នាយកផ្នែកធនធានមនុស្សតំណាងឲ្យក្រុមហ៊ុន ប៉េង ហួត គ្រុប បានឲ្យដឹងថា កាតាបនៃក្តីសង្ឃឹម ជាកម្មវិធីសប្បុរសធម៌មួយក្នុងចំណោមសកម្មភាពជាច្រើនរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែចូលរួមជួយជំរុញការអភិវឌ្ឍន៍សង្គមជាមួយរដ្ឋាភិបាលកម្ពុជា។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «កាតាបរបស់យើង បានបង្កប់នូវទស្សនវិស័យមួយឲ្យក្មេងៗ កាលណាគាត់ឃើញកាតាបហ្នឹង គាត់នឹកឃើញដល់សម្តីរបស់ប៉េងហួតគ្រុប ដែលផ្តល់ជាអនុសាន៍ថា គាត់នឹងជោគជ័យបើសិនគាត់ខំរៀនសូត្រ។ ម្យ៉ាទៀត ប៉េង ហួត គ្រុប ទាំងមូល ជាគោលការណ៍ យើងមានភារកិច្ចមួយក្នុងការចូលរួមជួយសង្គម។ ដូច្នេះ ក្រៅពីកាតាប មានសកម្មភាពជាច្រើនទៀត ដែលយើងបានធ្វើ ដូចជា ការសង់ផ្លូវ សាលារៀន បរិច្ចាគឈាមដល់គន្ធបុផ្ផា…»។

បើតាម លោក អ៊ុក វីឡា ការធ្វើសកម្មភាពសប្បុរធម៌ជាបន្តបន្ទាប់របស់ក្រុមហ៊ុន គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងជួយដល់សង្គមឲ្យមានការអភិវឌ្ឍន៍ ពីព្រោះ ភាពជោគជ័យរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលចាប់ពីផ្តើមពីគម្រោងមួយនៅក្នុងឆ្នាំ២០០៥ រហូតមានគម្រោងជាង៣០រហូតមកដល់សព្វថ្ងៃនេះ គឺដោយសារសង្គមជាតិមានការរីកចម្រើន៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃទុនវិនិយោគក្នុងវិស័យសំណង់ដាំក្បាលចុះមិនធ្លាប់មាន៥ឆ្នាំចុងក្រោយនេះ

ព័ត៌មាន
តម្លៃទុនវិនិយោគនៅក្នុងវិស័យសំណង់នៅក្នុងប្រទេសកម្ពុជាបានដាំក្បាលចុះក្រោមមិនធ្លាប់មានទេក្នុងរយៈពេល៥ឆ្នាំក្រោយកន្លងមកនេះ។ វិស័យសំណង់គឺជាវិស…

ហេតុអ្វីអ្នកជំនាញធរណីជាតិ-អន្តរជាតិ សម្រុកចុះបញ្ជីក្រុមហ៊ុនក្នុងឆ្នាំ២០១៨នេះ?

ព័ត៌មាន
នៅក្នុងឆ្នាំ២០១៨នេះ មានក្រុមហ៊ុនបម្រើសេវាកម្ម និង វាយតម្លៃអចលនទ្រព្យទាំងជាតិនិង អន្តរជាតិ នាំគ្នាសម្រុកចុះបញ្ជីបើកក្រុមហ៊ុនអចលនទ្រព្យថ្មីៗនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ