វិស័យទេសចរណ៍កម្ពុជា-ចិន

កម្ពុជា​កំពុង​ពិចារណា​លើ​គម្រោង​ជួយ​សម្រួលឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំងរួច​អាចចូល​មក​កម្សាន្ដ​នៅ​កម្ពុជា


ក្រសួងទេសចរណ៍កំពុងពិចារណា លើគម្រោងជួយសម្រួលដល់ភ្ញៀវទេសចរបរទេស ដែលបានចាក់សាំងកូវីដ-១៩ រួច អាចចូលមកកម្សាន្ដនៅកម្ពុជាបាន ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ការលើកឡើងបែបនេះ នៅចំពេលដែលក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍កំពុងរង់ចាំវិធានការស្ដារវិស័យទេសចរណ៍ ពីសំណាក់រដ្ឋាភិបាលយ៉ាងអន្ទះសារ។
ទេសចរណ៍ដើរទស្សនានៅប្រាសាទបាយ័ន្ត ខេត្តសៀមរាប រូបភាព៖ China Daily
ដោយ

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ថ្មី​ៗ​នេះ ភាគី​ចិន ក៏​បាន​បង្ហើប​ពី​គោលបំណង​អនុញ្ញាត​ឲ្យ​ប្រជាជន​របស់​ខ្លួន​ដែល​ចាក់​វ៉ា​ក់រួច​កូ​វី​ដ​-១៩ រួច​អាច​ធ្វើ​ដំណើរ​មក​កម្សាន្ដ​នៅ​កម្ពុជា ដោយ​ប្រើ​បណ្ណ​បញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នេះ​ផង​ដែរ​។

ឯកឧត្តម តុ​ប សុ​ភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់​ថា កម្ពុជា​កំពុង​ពិចារណា​បើក​ឲ្យ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​បរទេស អាច​ធ្វើ​ដំណើរ​ចេញចូល​កម្ពុជា ដោយ​ប្រើប្រាស់​លិខិតបញ្ជាក់​សុខភាព និង​លិខិតបញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូច​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​កំពុង​រៀបចំ​ធ្វើ​ដែរ សំដៅ​ធ្វើ​យ៉ាងណា​ជួយ​ស្តារ​សេដ្ឋកិច្ចជាតិ ជីវភាព​របស់​ប្រជាពលរដ្ឋ និង​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​-១៩​។

ជុំវិញ​ទៅ​នឹង​ការ​ទទួលភ្ញៀវ​ទេសចរណ៍​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​នេះ​ដែរ ឯកឧត្តម វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​នៅ​ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​កូ​វី​ដ​-១៩ ស៊ី​ណូ​វ៉ា​ក់ ចំនួន​១​លាន​៥​សែន​ដូ​ស ដែល​កម្ពុជា​បញ្ជា​ទិញ​ពី​ចិន​កាលពី​ថ្ងៃ​ទី​២៦ ខែមីនា​ថា ចិន​រីករាយ​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា តាម​រយៈ​ការ​ប្រើប្រាស់​លិខិតបញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្នុង​ការ​ជំរុញ​ការ​ធ្វើ​ដំណើរ​ចេញចូល​នៃ​ប្រទេស​ទាំង​ពីរ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ី​វលី​ន បាន​បញ្ជាក់​ប្រាប់​ខេ​ម​ណូ​មី​សនា​ពេល​ថ្មី​ៗ​នេះ​ដែរ​ថា ខាង​សមាគម​កំពុង​ត្រៀម​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុងស្រុក និង ថ្នាក់​តំបន់​អាស៊ាន​ផង​ដែរ ដើម្បី​ទទួលយក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្រោយ​ពេល​ដែល​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ បាន​ធូរស្រាល​ឡើង​វិញ​។ លោកស្រី ឆាយ ស៊ី​វលី​ន ក៏​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល ឲ្យ​គិតគូរ និង​រៀបចំ​គម្រោង​បើក​ទិដ្ឋាការ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ណា ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ រួច​នេះ​ឲ្យ​បាន​ឆាប់​ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើង​វិញ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិធានការណ៍ជុំទី៨ របស់រាជរដ្ឋាភិបាលនឹងជួយបានកម្រិតណាចំពេលកូវីដ-១៩ វាយប្រហារខ្លាំងក្នុងសហគមន៍?

ព័ត៌មាន
វិធានការណ៍ជុំទី ៨ ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ត្រូវបានដាក់ចេញហើយ និងមានលក្ខណៈមិនសូវខុសគ្នាប៉ុន្មានទេ ពី…

ធនាគារ អេស ប៊ី អាយ លី ហួរ សាខា​ច្បារ​អំពៅ២​បាន​​បើក​​សម្ពោធ​​ជា​ផ្លូវការហើយ

ព័ត៌មាន
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ដែល​ជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង នៅ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ