កោះរុង-​សណ្ឋាគារប្រណីត

សណ្ឋាគារ​​ផ្កាយ​៥របស់​អ្នក​ឧកញ៉ា គិត ម៉េង នៅ​លើ​កោះរុង នឹងសម្ពោធ​ផ្លូវការ​ថ្ងៃទី២៣ មេសានេះហើយ!


សណ្ឋាគារ​ដ៏​ប្រណីត​លំដាប់​ផ្កាយ ៥ នៅ​លើ​កោះរុង ដែល​ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន Royal Sands Koh Rong របស់អ្នក​ឧកញ៉ា គិត ម៉េង ត្រូវ​គេ​បង្ហើប​ឲ្យ​ដឹងថា នឹង​សម្ពោធ​បើក​ជា​ផ្លូវការ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៨​នេះ​ហើយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ជំនួយការ​ជំនិត​មួយរូប​របស់​អ្នក​ឧកញ៉ា គិត ម៉េង។
ទេសភាព​នៅ​លើ​ឆ្នេរ​កោះរុងនៃ​ប្រទេស​កម្ពុជា
ដោយ

សណ្ឋាគារ​ដ៏​ទំនើបនេះ បានចំណាយទឹកប្រាក់សាងសង់ប្រមាណ ៤០លានដុល្លារសហរដ្ឋអាមេរិកក្នុងដំណាក់កាលទី១ ហើយ​សាងសង់ជាលក្ខណៈវីឡាចំនួន ៦៧ខ្នង ស្មើ១៤៨បន្ទប់ ដែលរាល់វីឡានីមួយៗ មានអាងហែលទឹកមួយ។

បើតាម​ជំនួយ​ការជំនិត​របស់​អ្នក​ឧកញ៉ា គិត ម៉េង បង្ហើប​ឲ្យ​ដឹងថា តម្លៃ​បន្ទប់​ទាប​បំផុត គឺ​ ៧០០​ដុល្លារ​ក្នុង​មួយ​បន្ទប់ និង​តម្លៃ​ខ្ពស់​បំផុតចន្លោះពី ១០០០ ទៅ ២០០០ដុល្លារ​អាមេរិក ក្នុង​មួយ​បន្ទប់​សម្រាប់​ការស្នាក់នៅ​មួយយប់។ 

កោះរុង ស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រពីក្រុងកំពង់សោមខេត្តព្រះសីហនុ ដោយមានផ្ទៃដី៧៨គីឡូម៉ែត្រក្រឡា កម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងមានប្រវែងជើងត្បូង១០គីឡូម៉ែត្រ។ 

កាលពីឆ្នាំ២០១២ ទស្សនាវដ្ដីអន្តរជាតិ Forbes បានចាត់ចំណាត់ថ្នាក់ កោះរុង ជាកោះ​ល្អប្រណីតនៅអាស៊ី។ អ្នកឧកញ៉ា គិត ម៉េង ដោយ​បានទទួល​សម្បទាន​ពីរាជរដ្ឋាភិបាល​កម្ពុជា បាន​ចាប់ដៃគូ​ជាមួយ វិនិយោគិនជនជាតិស្វីស ដើម្បី​អភិវឌ្ឍន៍កោះរុងឲ្យក្លាយជាឋានសួគ៌នៅអាស៊ី និង​សាងសង់សណ្ឋាគារប្រណីតនេះឡើង៕




អត្ថបទបន្ទាប់


ទីបំផុត សួន​សត្វ​​ធំ​ជាង​គេបង្អស់​នៅ​កម្ពុជា នឹង​បើក​ដំណើរការ​សាកល្បង នៅ​ថ្ងៃ​ទី​២៨ មេសា​នេះ​ហើយ!

ព័ត៌មាន
បន្ទាប់​ពី​មាន​ការ​រង់ចាំ​យ៉ាង​អន្ទះសារ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ នៅ​ទី​បំផុត សួន​សត្វ​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​អាច…

ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅក្រៅ​ប្រទេស​មួយ​នេះជាក្រុមហ៊ុន​ឆបោក! ចូរ​ប្រយ័ត្ន!!!

ព័ត៌មាន
ជា​ការជូនដំណឹង​ដល់ប្រជាពលរដ្ឋ កុំ​ឲ្យ​ចាញ់​បោក​ក្រុមហ៊ុន ឬទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ ក្រសួងការងារ​និង​បណ្ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ