វ៉ាក់សាំងអាមេរិក Novavax ផ្ដល់​អាជ្ញាបណ្ណ​ឲ្យ​កូរ៉េខាងត្បូង

កូរ៉េខាងត្បូង​​បាន​អាជ្ញាបណ្ណ​ផលិត​វ៉ាក់សាំង​កូវីដ១៩ Novavax របស់​អាមេរិកនឹង​ចាប់ផ្ដើម​ផលិត​នៅដើម​ខែមិថុនានេះ


រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ឲ្យដឹងនៅថ្ងៃទី១២ ខែមេសា នេះថា ខ្លួន​គ្រោង​នឹង​ចាប់ផ្ដើម​​ផលិតកម្ម​នៅក្នុង​ស្រុក​របស់ខ្លួន នូវ​ប្រភេទ​វ៉ាក់សាំង​កូវីដ-១៩ ឈ្មោះ Novavax ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ​អាមេរិក នៅខែមិថុនា ខាងមុខ​នេះ​ហើយ ។ នេះ​បើតាម​ការផ្សាយ​របស់សារព័ត៌មាន CNA របស់សិង្ហបុរី ។
កូរ៉េខាងត្បូង​​បាន​អាជ្ញាបណ្ណ​ផលិត​វ៉ាក់សាំង​កូវីដ១៩ Novavax របស់​អាមេរិក ។ រូបភាព រ៉យទ័រ
ដោយ

ការប្រកាស​ឲ្យដឹងនេះ គឺនៅខណៈ​ដែល​ក្រុមហ៊ុន​ក្នុងស្រុក​កូរ៉េ​ចំនួន ៥ គ្រោង​នឹង​ចាប់ផ្ដើម​ការសាកល្បង​ដំណាក់កាល​ចុងក្រោយ​នូវ​ការចាក់​វ៉ាក់សាំង​ដែល​ផលិតក្នុងស្រុក​របស់ខ្លួន នៅឆមាសទីពីរនៃឆ្នាំ២០២១នេះ ។ 

ដំណឹងនេះក៏បាន​លេចឮឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី មូន ចេអ៊ីន (Moon Jae-in) បាន​បើក​កិច្ច​ប្រជុំ​ពិសេស​មួយ​ស្ដីពី​កិច្ចខិតខំប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​នឹង​កូវីដ-១៩ ខណៈដែល​កូរ៉េខាងត្បូង​កំពុង​បារម្ភ​អំពីរលក​ទីបួន​នៃការឆ្លងរាលដាល​ជំងឺកូវីដ-១៩ នៅក្នុង​ប្រទេស​របស់ខ្លួន ។ 

រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​កូរ៉េខាងត្បូង SK Bioscience នឹងអាច​ចាប់ផ្ដើម​ផលិត​វ៉ាក់សាំង​កូវីដ-១៩ Novavax លឿនបំផុត គឺនៅខែ​មិថុនា ហើយ​អាចផ្គត់ផ្គង់​បាន​ ២០លាន​ដូស​នៅត្រឹមដំណាច់​ត្រីមាសទីបី​នៃឆ្នាំនេះ ។

ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អាមេរិក Novavax បាន​ចុះ​កិច្ច​ព្រមព្រៀង​ផ្ដល់​អាជ្ញាបណ្ណ​ដល់ក្រុមហ៊ុន​កូរ៉េខាងត្បូង SK Bioscience ដើម្បី​ផលិត​វ៉ាក់សាំង​កូវីដ-១៩ប្រភេទ Novavax នេះ ចំនួន ៤០លាន​ដូស សម្រាប់​ប្រទេស​កូរ៉េខាងត្បូង ។ 

រដ្ឋមន្ត្រីសុខាភិបាល​កូរ៉េខាងត្បូង​បាន​បន្ថែមថា នៅពេលដែល​ការផលិត​ក្នុងស្រុក​ចាប់ផ្ដើម កូរ៉េខាងត្បូង​អាចនឹង​មាន​ស្ថិរភាពក្នុងការទទួល​បាន​វ៉ាក់សាំង​សម្រាប់​ចាក់​ឲ្យ​ប្រជាជន​របស់ខ្លួន ។ 

តាម​ផែនការ កូរ៉េខាងត្បូង​គ្រោង​សម្រេច​ឲ្យ​បាន​ការចាក់វ៉ាក់សាំង​ឲ្យ​ប្រជាជន​របស់ខ្លួន ៥២លាននាក់ មាន​ភាពស៊ាំជាសហគមន៍ នៅត្រឹម​ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ៕




អត្ថបទបន្ទាប់


IMF ព្យាករថាចិននឹងជាក្បាលម៉ាស៊ីនទី១ជំរុញកំណើនសេដ្ឋកិច្ចពិភពលោក នៅក្រោយកូវីដ-១៩

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF តាមរយៈរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួនបានព្យាករថា ប្រទេសចិននឹងក្លាយជាក្បាលម៉ាស៊ីទី១ នា…

ទឹកចិត្តជួយកុមារក្នុងសហគមន៍ជួយឱ្យលោក អ៊ុក យុទ្ធ ជាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart

ព័ត៌មាន
ការជួយកុមារក្រីក្រក្នុងសហគមន៍ឱ្យទទួលបានឱកាសរៀនសូត្រ គឺជាអំពើល្អដែលជួយឱ្យលោក អ៊ុក យុទ្ធ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ