កិច្ចសន្យាកសិកម្ម

អ្នកជំនាញ៖ កូវីដ-១៩ធ្វើឲ្យរំខានដល់ការរៀបចំធ្វើកិច្ចសន្យាកសិកម្មជាមួយកសិករនៅឆ្នាំនេះ


កិច្ចសន្យាកសិកម្ម បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការធ្វើឱ្យមានស្ថិភាពតម្លៃ និង បរិមាណផលិត តាមរយៈការចូលរួមសម្របសម្រួលពីភាគីអ្នកផលិត និង អ្នកបញ្ជាទិញ។ ប៉ុន្ដែ អ្នកជំនាញនៅក្នុងវិស័យកសិកម្ម អះអាងថា នៅអំឡុងពេលកូវីដ-១៩ ដែលបាននិងបន្ដរីករាតត្បាតខ្លាំងនៅពេលនេះ ការរៀបចំធ្វើកិច្ចសន្យារវាងក្រុមហ៊ុន និងសហគមន៍កសិករកំពុងមានផលវិបាកដោយសារការរំខានដែលធ្វើឲ្យខាងក្រុមហ៊ុនពិបាកក្នុងការចុះជួបផ្ទាល់ជាមួយកសិករ ដែលវាអាចនឹងធ្វើឲ្យចំនួននៃកិច្ចសន្យាកសិកម្មនៅឆ្នាំ២០២១នេះ អាចនឹងមានប្រហាក់ប្រហែលនឹងឆ្នាំ២០២០។
កូវីដ-១៩ធ្វើឲ្យរំខានដល់ការរៀបចំធ្វើកិច្ចសន្យាកសិកម្ម

លោក កាន់ គ​ន្ធី នាយករង​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ Amru Rice ដែល​ជា​ក្រុមហ៊ុន​បាន​បាន​ធ្វើ​កិច្ចសន្យា​កសិកម្ម​ច្រើន​ជាងគេ​ជាមួយ​សហគមន៍​កសិករ​បាន​បញ្ជាក់​ថា កិច្ច​កុងត្រា​កសិកម្ម​មាន​សារៈ​ខាន់​ដែល​ធ្វើ​ឱ្យ​មាន​ស្ថេ​រ​ភាព ទំនុកចិត្ត និង​តម្លៃ​ទីផ្សារ​នៃ​ផលិតផល ដោយ​ប្រជា​កសិករ​មិន​ចាំបាច់​ភ័យ​ខ្លាច​ថា​គ្មាន​ទីផ្សារ​ថែម​ទាំង​មាន​តម្លៃ​អាច​ទទួលយក​បាន​។

លោក កាន់ គ​ន្ធី បន្ថែម​ថា ក្រុមហ៊ុន Amru Rice ក្នុង​ឆ្នាំ​២០២០ បាន​ចុះ​កិច្ច​កុងត្រា​កសិកម្ម​ជាមួយ​សហគមន៍​ជា​ច្រើន​រហូត​ដល់​ជាង​៦០ សហគមន៍ ប៉ុន្ដែ នៅ​ឆ្នាំ​២០២១​នេះ ក្រុមហ៊ុន​មិន​ទាន់​បានការ​ចុះ​កិច្ចសន្យា​ជាមួយ​សហគមន៍​នៅឡើយ​ទេ ដោយសារ​បញ្ហា​កូ​វី​ដ​-១៩ បាន​រារាំង​ក្នុង​ជួប​ពិភាក្សា​ជាមួយ​ប្រជា​កសិករ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ក្រុមហ៊ុន​បាន​ពិភាក្សា​គ្នា​រួចរាល់​ជាមួយ​សហគមន៍ ដែល​អាច​នឹង​ចុះ​ហេ​ត្ថ​លេខា​លើ​កិច្ចសន្យា​កសិកម្ម​នេះ​នៅ​ពេលវេលា​សម​ស្រប​ណាមួយ​នា​ពេល​ខាង​មុខ​។

របាយការណ៍​ពី​ក្រសួងកសិកម្ម​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០២០ មាន​កិច្ចសន្យា​ចំនួន ៩៣៦ កិច្ចសន្យា ត្រូវ​បាន​អនុវត្ត​ជា​ផ្លូវការ ក្នុង​នោះ​មាន​សហគមន៍​កសិកម្ម​ចំនួន ២៩៣ សហគមន៍ ដែល​គ្របដណ្តប់​ទៅ​លើ​ប្រភេទ​ផលិតផល​កសិកម្ម​ជា​ច្រើន​ផ្នែក​ដូច​ជា​៖ ដំណាំ​, សត្វ​, ត្រី​, ការ​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម​, និង​ផលិតផល​កៃ​ច្នៃ នៅ​ក្នុង​ខេត្ត​ចំនួន ២២​។គួរ​បញ្ជាក់​ថា កិច្ចសន្យា​កសិកម្ម​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ឲ្យ​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​២០១១​មក​ម្ល៉េះ​។ យន្តការ​នេះ គឺ​បាន​ជួយ​ជំរុញ​ការ​ផលិត ផលិតកម្ម​កសិកម្ម​តាម​រយ​:​ការ​រៀបចំ​ផែនការ​ផលិត​ច្បាស់លាស់ ការ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ទំនើប ការ​ប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​សម​ស្រប​ដែល​ទាក់ទាញ​អ្នក​វិនិយោគ និង​លើកកម្ពស់​ភាព​ជា​ដៃគូ​រវាង​វិស័យ​រដ្ឋ ឯកជន និង​អ្នក​ផលិត​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​ផង​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់មុនពេលកំណត់!

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងប្រាប់ខេមបូណូមីសថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មិន…

អ្នកជំនាញ៖ ការប្រើរូបអង្គរវត្តលើឈ្មោះអង្ករនៅឥណ្ឌា មិនជះឥទ្ធិពលធ្ងន់ធ្ងរដល់អង្ករកម្ពុជានោះទេ

ព័ត៌មាន
កាលពីពេលថ្មីៗនេះមានក្រុមហ៊ុនឥណ្ឌាមួយឈ្មោះ វ៉ូយ៉ាក Voyage India បានប្រើរូប និងឈ្មោះអង្គរវត្តកម្ពុជានៅលើសម្បកវេចខ្ចប់លើអង្ករមួយប្រភេទ ដែលបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ