ការនាំចេញប្រេងឆៅកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល៖ ការនាំចេញប្រេងឆៅរបស់ក្រុមហ៊ុន KrisEnergy ត្រូវបានពន្យារពេលហើយ!


មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និង ថាមពលបានអះអាងប្រាប់ាសារព័ត៌មានឌីជីថល ខេមបូណូមីស ថា គម្រោងការនាំចេញប្រេងពីកម្ពុជាទៅលក់នៅលើទីផ្សារអន្តរជាតិជាលើកដំបូងរបស់ក្រុមហ៊ុន KrisEnergy ដែលបានសន្យាធ្វើឡើងកាលពីក្នុងខែឧសភាកន្លងមកនេះ ត្រូវបរាជ័យទៅវិញ មិនទាន់អាចសម្រេចបាននៅឡើយទេ ដោយទាមទារការពន្យារពេលសិន។ ការពន្យារពេលនេះ ក្រោមមូលហេតុថា ក្រុមហ៊ុននាំចេញប្រេងរបស់ KrisEnergy មានការរាំងស្ទះការងារមួយចំនួនរបស់ខ្លួន នៅក្នុងដំណើរការនាំចេញប្រេងនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល៖ ការនាំចេញប្រេងរបស់ក្រុមហ៊ុន KrisEnergy ត្រូវបានពន្យារពេលហើយ!
ដោយ

ឯកឧត្តម ជៀប សួរ អគ្គនាយក នៃ អគ្គនាយកដ្ឋានប្រេងកាត នៃ ក្រសួងរ៉ែ និងថាមពលបានអះអាងថា ការនាំចេញប្រេងរបស់កម្ពុជាទៅលក់នៅលើទីផ្សារអន្តរជាតិ មិនទាន់អាចធ្វើទៅបាននៅឡើយទេ ដ្បិតថាក្រុមហ៊ុនរុករក និង នាំចេញប្រេង KrisEnergy មានការរាំងស្ទះការងារចាំបាច់មួយចំនួន មិនទាន់បានបញ្ចប់នៅឡើយ។ ប៉ុន្ដែ ឯកឧត្តម ជៀប សួរ មិនបានបញ្ជាក់លម្អិតពាក់ព័ន្ធបញ្ហាអ្វីនោះទេ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានខេមបូណូមីសតាមតេឡេក្រាមឯកឧត្តម ជៀប សួរ បានបញ្ជាក់ដូច្នេះថា៖«ក្រុមហ៊ុន KrisEnergy មិនទាន់បានបញ្ចប់ការងារដែលជាកាតព្វកិច្ចរបស់គាត់មួយចំនួន។ ដូចនេះគាត់មិនទាន់អាចនាំចេញប្រេងបាននៅឡើយទេ»។

កាលពីខែឧសភា ឯកឧត្តម ជៀប សួរ ធ្លាប់បាន​បញ្ជាក់​ប្រាប់​ខេមបូណូមីសថា ក្រុមហ៊ុន KrisEnergy មានផែនការ​នាំចេញប្រេង​ឆៅ​លើកដំបូង​របស់ខ្លួន​ក្នុងរង្វង់​៣០ម៉ឺនបារ៉ែល នៅក្នុងខែឧសភា។

ក្រុមហ៊ុន KrisEnergy នាពេលថ្មីៗនេះ បានបញ្ជាក់ថា ការរុករកប្រេងនៅក្នុងអណ្ដូងប្រេងទាំង៥នៅកម្ពុជា គឺទទួលបានទិន្នផលតិចជាងអ្វីដែលក្រុមហ៊ុនបានព្យាករទុក ដែលការបូមប្រេងបានតិចនេះ ក៏បានធ្វើឲ្យក្រុមហ៊ុនជួបបញ្ហារាំងស្ទះទាក់ទងនឹងការស្ដារបំណុលរបស់ខ្លួនផងដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅ សារព័ត៌មាន Nikkei របស់ជប៉ុន បានចុះផ្សាយថា ក្រុមហ៊ុន KrisEnergy បានបរាជ័យក្នុងការរៀបចំរចនាសម្ព័ន្ធបំណុលជាមួយធនាគារមួយរបស់សិង្ហបុរី។ ការបរាជ័យនេះ ធ្វើឡើងក្រោយក្រុមហ៊ុននេះមិនអាចបំពេញតាមលក្ខខណ្ឌ ដែលបានចែងពាក់ព័ន្ធសមត្ថភាពទាញយកប្រេងនៅកម្ពុជា ដែលមានទិន្នផលតិចជាងការរំពឹងទុក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំងចិន SINOVAC ដែល​កម្ពុជា​ប្រើ​ដែរ បានទទួល​ការអនុម័តឲ្យ​ប្រើ​ប្រាស់​បន្ទាន់ពី WHO ហើយ​

ព័ត៌មាន
នៅទីបំផុត វ៉ាក់សាំង​កូវីដ-១៩​ ប្រភេទ Sinovac ដែល​ផលិត​ដោយ​ប្រទេស​ចិន​ ត្រូវបាន​អង្គការសុខភាព​ពិភព​លោក (WHO) អនុម័ត​សម្រាប់​ការប្រើ…

ក្រសួងពាណិជ្ជកម្ម៖ អ្នករកស៊ីតាមប្រព័ន្ធអេឡិចត្រូនិកគ្មានអាជ្ញាបណ្ណ ប្រឈមនឹងការផាកពិន័យ១០លានរៀល ឬបិទអាជីវកម្ម

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មបន្ដដាស់តឿនទៅដល់ម្ចាស់អាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឲ្យមកធ្វើការស្នើសុំលិខិត ឬអាជ្ញាបណ្ណអនុញ្ញាតិពីក្រសួង និងស្ថាប័នពាក់ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ