ប្រេងឆៅកម្ពុជា

អាជ្ញាធរកម្ពុជាកំពុងចាត់ការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន KrisEnergy ដែលបាននាំយកប្រេងឆៅ ២៩ម៉ឺនបារ៉ែលគេចទៅប្រទេសថៃ


មន្ត្រីជាន់ខ្ពស់នាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលកម្ពុជាបានអះអាងប្រាប់ខេមបូណូមីសថា បច្ចុប្បន្នខាងអាជ្ញាធរកំពុងរៀបចំនីតិវិធីផ្នែកច្បាប់ ដើម្បីចាត់ការលើក្រុមហ៊ុនប្រេងសិង្ហុបុរី KrisEnergy ដែលបានលួចនាំយកប្រេងឆៅប្រហែល២៩ម៉ឺនបារ៉ែលចេញពីដែនសមុទ្រកម្ពុជា ឆ្លងទៅកាន់ដែនសមុទ្រថៃ ក្រោយពេលក្រុមហ៊ុននេះ បានបញ្ឈប់ការបូមប្រេងពីអណ្ដូងប្រេងនៅកម្ពុជា។
កម្ពុជាកំពុងបន្ដស្វែងរកក្រុមហ៊ុនវិនិយោគថ្មីពីក្រៅប្រទេស ដើម្បីបន្ដអភិវឌ្ឍវិស័យប្រេងរបស់ខ្លួន
ដោយ

ការបូមប្រេង​របស់​ក្រុមហ៊ុន KrisEnergy នៅអណ្ដូងប្រេង​របស់​កម្ពុជាប្លុកA ប្រហែលជាបរាជ័យហើយ ខណៈដែលបច្ចុប្បន្ន​ក្រុមហ៊ុនមួយនេះ កំពុង​ជួបនឹង​វិបត្តិក្ស័យធន ហើយបាននាំយកកប៉ាល់ និងប្រេង​ដែលបូមបាន​ពីកម្ពុជានោះ គេចទៅដល់​ដែនសមុទ្រ​នៃប្រទេសថៃបាត់ទៅហើយ។ នេះបើតាម​ការអះអាង​របស់

​​សម្តេច តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាន​មានប្រសាសន៍​លើកឡើង​កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២១ថា បាន​លើកឡើងថា តំណង់ប្រេង​លើកដំបូងរបស់​កម្ពុជា​ដែលទាញ​យក​បាន​នៅថ្ងៃទី ​២៩ធ្នូ ឆ្នាំ២០២០នោះ ប្រហែលជាបរាជ័យហើយ។ បរាជ័យ ក៏ដោយសារតែ ក្រុមហ៊ុន​​រុករកប្រេង KrisEnergy ដែលទទួលបាន​សិទ្ធិ​បូមប្រេង​នៅកម្ពុជា កំពុងជួបវិបត្តិក្ស័យធន ដោយកាលពីមុន​ក្រុមហ៊ុននេះ ធ្លាប់បាន​រំពឹងថា នឹងអាច​បូមប្រេង​បាន​ក្នុងរង្វង់​៧.៥០០បារ៉ែលក្នុងមួយថ្ងៃ ប៉ុន្ដែ ការបូមបានជាក់ស្ដែង​ គឺបានត្រឹមតែ​ប្រមាណ​១ពាន់បារ៉ែល​ប៉ុណ្ណោះ។ 

បញ្ហា​បូមប្រេង​បាន​តិចជាងការរំពឹងទុកនេះ បានធ្វើឲ្យក្រុមហ៊ុន​ដែលជាប់បំណុល​រាប់រយលាន​ដុល្លារអាមេរិករបស់​សិង្ហបុរីមួយនេះ មិនអាច​អនុវត្ត​ផែនការ​ស្ដារបំណុល​របស់ខ្លួនបន្ដទៀត​បាន និងកំពុង​ប្រឈមនឹង​ការក្ស័យធន។

បើតាម​សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្ន ក្រុមហ៊ុននេះ បាន​ឈប់បូមប្រេង​ពីអណ្ដូងប្រេង​នៅកម្ពុជាហើយ ហើយប្រេងដែលបូមបាន​កន្លងមកនោះ ក៏ត្រូវបាន​ក្រុមហ៊ុននេះ ដឹកតាមកប៉ាល់​ចេញទៅដល់​ដែនសមុទ្រ​នៃប្រទេសថៃហើយដែរ។

បើតាម​ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋាន​ប្រេងកាត នៃក្រសួង​រ៉ែ និងថាមពល បាន​អះអាង​ប្រាប់​ខេមបូណូមីសថា ប្រេងដែល​ក្រុមហ៊ុននោះដឹកចេញពីកម្ពុជា​ទៅតាមកប៉ាល់​ដល់ដែនសមុទ្រថៃនោះ គឺមានប្រហែល​២៩ម៉ឺនបារ៉ែល គឺជាប្រេងឆៅ។

បើតាម​ទិន្នន័យស្ដី​ពីតម្លៃប្រេងឆៅពិភពលោកបាន​ឲ្យដឹងថា ប្រេងឆៅដែលដាក់លក់​នៅទីផ្សារ​អាមេរិកនៅថ្ងៃទី ០២ ខែសីហា មានតម្លៃជាង ៧៣ដុល្លារក្នុងមួយបារ៉ែល ខណៈដែលនៅទីផ្សារ​អង់គ្លេស​មាន​ជាង​៧៤ដុល្លារ​ក្នុងមួយបារ៉ែល។ ដូច្នេះ តាមគណនា តម្លៃប្រេង ២៩ម៉ឺនបារ៉ែល គឺស្មើនឹង​ទឹកប្រាក់ប្រហែលជាង ​២០លាន​ដុល្លារអាមេរិក។

បើតាម​ការអះអាង របស់​ឯកឧត្តម ជៀប សួរ បច្ចុប្បន្ន ខាងអាជ្ញាធរកម្ពុជា កំពុង​ដំណើរការ​​ប្ដឹង​​ក្រុមហ៊ុន​ប្រេង​នេះ ទាក់ទងនឹង​ការ​ប្រមូលប្រេងដឹកតាមកប៉ាល់​ចេញពីកម្ពុជា ​ ដោយមិន​មានការអនុញ្ញាតពីខាងអាជ្ញាធរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា និងក្រុមហ៊ុន​ KrisEnergy បាន​ចុះកិច្ចព្រមព្រៀង​រួមគ្នា លើការអភិវឌ្ឍប្រេង​នៅប្លុក A កាលពីខែសីហា ឆ្នាំ២០១៧ ហើយនៅថ្ងៃទី ២៩ ខែធ្នូ​ឆ្នាំ២០២០ ទើបក្រុមហ៊ុននេះ បាន​ចាប់ផ្ដើម​បូមយកប្រេង​ពីអណ្ដូងទី១ នៅក្នុង​ប្លុក A នៃឈូងសមុទ្រ​កម្ពុជា។ ប៉ុន្ដែ ការបូមប្រេងនេះ មិនទទួលបាន​ជោគជ័យ​ដូចក្ដីរំពឹងទុក​របស់​ក្រុមហ៊ុននោះទេ ដោយសារតែ​បរិមាណប្រេង​បូមបាន​មានតិចតួចពេក ខុសឆ្ងាយពីការព្យាករ។

បើទោះបីជា ការបូមប្រេងរបស់​កម្ពុជា កំពុងជួបបញ្ហា​រាំងស្ទះជាថ្មីទៀតក៏ដោយចុះ ប៉ុន្ដែ សម្តេចតេជោ ហ៊ុន សែន បាន​បង្ហើបឲ្យដឹងថា ក្រៅពីប្រេង កម្ពុជា​នៅមានឧស្សហកម្ម​​រ៉ែមាសមួយទៀត ដែលកំពុង​ដំណើរការ​ទៅមុខយ៉ាងសកម្ម ខណៈដែលរោងចក្រចម្រាញ់រ៉ែមាស​នៅខេត្តមណ្ឌលគិរីមួយនេះ ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាតឲ្យបើកដំណើរការ​កាលពីខែ​មិថុនា​កន្លងទៅ។ បើតាម​ប្រសាសន៍របស់​សម្តេចតេជោ ហ៊ុន សែន ឧស្សាហកម្ម​រ៉ែមាសមួយនេះ ក្នុងមួយខែ អាចចម្រាញ់បានរ៉ែមាស ១៣៧ គីឡូក្រាម។

សូមបញ្ជាក់ថា តាមការរំពឹង​របស់រាជរដ្ឋាភិបាល​កម្ពុជា ឧស្សាហកម្មចម្រាញ់រ៉ែមាសលើកដំបូង ដែលកំពុង​ប្រតិបត្តិការ ដោយក្រុមហ៊ុន​អូស្ត្រាលី នៅក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី នឹងអាច​ផ្ដល់ចំណូល​ដល់រដ្ឋ​ប្រមាណ​ ៤០ លាន​ដុល្លារអាមេរិកក្នុងមួយឆ្នាំ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្វីទៅជា"ប័ណ្ណនិម្មិត" ? តើ​វា​មានប្រយោជន៍អ្វីខ្លះ ?

ព័ត៌មាន
តើអ្នក​ត្រូវការទិញទំនិញ​តាម​អនឡាញ មែនទេ ? ឬ​មួយ អ្នក​ត្រូវការ boost ផេក​ហ្វេសប៊ុករបស់អ្នកមែនទេ ? ប៉ុន្តែ អ្នកជួបបញ្ហារឿងបង់លុយតាម​អនឡ…

ចិនបន្ទន់ឥរិយាបថជាងមុនចំពោះអាមេរិក ជុំវិញនឹងរឿងរកាំរកូសការគ្រប់គ្រងក្រុមហ៊ុនចិនចុះបញ្ជីភាគហ៊ុននៅអាមេរិក

ព័ត៌មាន
គណៈកម្មការមូលបត្រចិន បាននិយាយថ្មីៗនេះថា ខ្លួននឹងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយអាមេរិក ព្រមទាំងគាំទ្រ ដល់ការចុះបញ្ជីក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ