រថយន្ត​ប្រណីត Lamborghini ចំណេញ​ច្រើន

Lamborghini នៅតែ​ចំណេញកប់ក្ដោង​នៅឆ្នាំ២០២០ ទោះបី​មាន​កូវីដ-១៩ក្ដី


ខណៈ​ដែល​​​ក្រុមហ៊ុនយក្សៗ​ជាច្រើន​ជួបការលំបាក​ក្នុងអំឡុង​វិបត្តិ​កូវីដ-១៩ ប៉ុន្តែ បែរ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​បំផុត​នៅ​លើ​ពិភពលោក Lamborghini ចំណេញ​កប់​ក្ដោង​នៅក្នុង​ឆ្នាំ​២០២០ទៅវិញ ។
Lamborghini ចំណេញច្រើនដោយសារ​ម៉ាក​រថយន្ត Urus របស់​ខ្លួន​ដែល​ពេញ​និយម​ខ្លាំង
ដោយ

គេនៅចាំបានថា នៅឆ្នាំ២០២០ រោងចក្រ​មួយ​របស់​ Lamborghini បានត្រូវបិទទ្វារ​ពីរ​ខែ​ដោយសារតែ​វិបត្តិ​ជំងឺឆ្លង​រាតត្បាត​កូវីដ-១៩ ។ 

បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ពិភព​លោក​ធំៗ តាមពិតទៅ ការលក់​របស់​ Lamborghini នៅឆ្នាំ​២០២០ សម្រេច​បាន​ទាប​ជាង​កាលពីឆ្នាំ២០១៩​ទេ ប៉ុន្តែ នៅឆ្នាំ២០២០នេះ រថយន្ត​ Lamborghini ដែល​លក់ទៅកាន់អតិថិជន​មាន​តម្លៃ​ខ្ពស់ៗខ្លាំង ដែល​នាំ​ឲ្យ​ប្រាក់​ចំណេញ​កើនឡើង​ខ្ពស់ ។ 

ប្រទេស​ចិន​បាន​ជំរុញ​កំណើន​តម្រូវការ​រថយន្តប្រណីត​ Lamborghini យ៉ាងខ្លាំង ដោយ​ដណ្ដើម​តំណែង​ជា​ទីផ្សារ​ធំ​បំផុត​ទីពីរ ពី​ប្រទេស​អាល្លឺម៉ង់ នៅឆ្នាំនេះ ។ 

ម៉ាករថយន្ត​ដែល​ធ្វើ​ឲ្យ Lamborghini ជោគជ័យ​ខ្លាំង គឺ​រថយន្ត​ស្ព័រប្រណីត (SUV) ដែលមានឈ្មោះថា​ Urus ដែល​ការ​លក់​រថយន្ត​ប្រភេទ​មួយ​សម្រេច​បានដល់ទៅ ៥៩% នៃ​ចំនួន​លក់​សរុប​របស់ Lamborghini នៅក្នុង​ឆ្នាំ​២០២០ ។

ប្រជាជន​ចិន​ដែល​មានលុយ​ច្រើន​ចាប់ផ្ដើម​ស្រឡាញ់​រថយន្ត​ប្រណីតៗ​ប្រភេទ SUVs ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ល្បីៗ ដូចជា Rolls-Royce, Bentley និង Lamborghini ជាដើម ។

Lamborghini ជាក្រុមហ៊ុន​ដែល​កាន់កាប់ដោយ​ក្រុមហ៊ុន​មេ Volkswagen ។ នៅឆ្នាំ២០២០ Lamborghini លក់ដាច់​បាន ៧៤៣០​គ្រឿង ជាប់ចំណាត់ថ្នាក់លេខ២ បើធៀបនឹង​ការលក់​នៅឆ្នាំ​២០១៩ ដែល​ក្រុមហ៊ុននេះលក់បានដល់ទៅ ៨២៥០គ្រឿង ។ ប៉ុន្តែ នៅឆ្នាំ២០២០ Lamborghini ចំណេញ​ច្រើន​ជាង​ឆ្នាំ២០១៩ ដោយសារតែ​ម៉ាក​រថយន្តប្រណីតៗ​ដែល​លក់​ក្នុងតម្លៃខ្ពស់ៗខ្លាំង ដែល​គេ​ហៅថាម៉ូដែល "Limited special series" ។ 

នៅឆ្នាំនេះ ប្រទេសចិន​ត្រូវគេរំពឹងថា នឹងក្លាយជា​ទីផ្សារ​ធំបំផុត​ទីពីររបស់ Lamborghini ដែល​កាល​មុននេះ អាល្លឺម៉ង់គឺជា​ទីផ្សារធំបំផុតទីពីរ បន្ទាប់ពីសហរដ្ឋ​អាមេរិក​ដែល​ជា​ទីផ្សារ​ធំបំផុតទី១​សម្រាប់​រថយន្ត​ម៉ាក Lamborghini ។ កាលពីឆ្នាំ២០២០ Lamborghini លក់ដាច់បាន ២២២៤គ្រឿង នៅក្នុងសហរដ្ឋ​អាមេរិក ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្ដគ្រាក់ៗរបស់ជប៉ុនបង្ខំចិត្តកាត់បន្ថយការផលិតនៅអាមេរិក

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ដជប៉ុនធំៗ ដែលមានរោងចក្រនៅអាមេរិក ដូចជា Honda និង Toyota ជាដើម ថ្មីៗនេះ បានប្រកាសថា ពួកគេនឹងកាត់បន្ថយផលិតកម្មរថយន្ត…

ក្រសួងសុខាភិបាលកែតម្រូវចំនួនអ្នកឆ្លងកូវីដពីព្រឹកនេះដោយសារបញ្ហាបច្ចេកទេស

ព័ត៌មាន
ក្រសួងសុខាភិបាល​កម្ពុជា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២១​ខែមីនា ឆ្នាំ​២០២១​នេះ បាន​ធ្វើការ​កែតម្រូវ​តួលេខ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ក្នុង​សេចក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ