កូវីដ-១៩នៅប្រទេសឡាវ

ប្រទេសឡាវ​សម្រេច​បិទខ្ទប់ទីក្រុង ១៤ថ្ងៃ ក្រោយរកឃើញ​កូវីដ-១៩​ក្នុង​សហគមន៍​២៦ករណី


ស្របពេលដែល កម្ពុជា និងថៃ កំពុងតែញ៉ាប់ដៃញ៉ាប់ជើងមមាញឹកទប់ស្កាត់នឹងការឆ្លងកូវីដ-១៩ដែលកំពុងរីករាលដាលខ្លាំងនោះ ឥឡូវនេះ ប្រទេសឡាវក្បែរខាងកម្ពុជា និង ថៃ ផងដែរនោះ កំពុងតែចាប់ផ្ដើមជួបបញ្ហាឆ្លងរាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំដែរហើយ រហូតដល់រដ្ឋាភិបាលប្រទេសឡាវបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងផ្តើមធ្វើការបិទខ្ទប់រដ្ឋធានីវៀងចន្ទន៍រយៈពេល១៤ថ្ងៃ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩សរុបចំនួន ២៨ករណីកាលពីថ្ងៃពុធទី២១មេសា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសម្លេងសហរដ្ឋអាមេរិក VOA អន្តរជាតិ។
ប្រទេសឡាវសម្រេចបិទខ្ទប់ទីក្រុង ១៤ថ្ងៃ ក្រោយរកឃើញកូវីដ-១៩ក្នុងសហគមន៍២៦ករណី (រូបភាព៖ https://coconuts.co)
ដោយ

ក្រសួងសុខាភិបាល​ឡាវ​កាលពី​ថ្ងៃ​ពុធ​ទី​២១​មេ​សា បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​សរុប​ចំនួន ២៨​នាក់ ក្នុង​នោះ ២​ករណី​ជា​ពលករ​មក​ពី​ប្រទេស​ថៃ និង ២៦​ករណី​ទៀត​ជា​ការ​ចម្លង​ក្នុង​សហគមន៍​នៅ​វៀងចន្ទន៍​រដ្ឋធានី​របស់​ប្រទេស​ឡាវ​ផ្ទាល់​តែ​ម្តង​។ ការ​ចម្លង​ក្នុង​សហគមន៍​លើក​នេះ ត្រូវ​បាន​គេ​ជឿ​ថា បាន​ចាប់ផ្តើម​រីក​រាលដាល​នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​នៃ​បុណ្យចូលឆ្នាំ​ថ្មី​របស់​ឡាវ​កាលពី​ពាក់កណ្តាល​ខែមេសា​កន្លង​មក​។

ភ្លាម​ៗ​ក្នុង​ថ្ងៃ​ដដែល នាយក​រដ្ឋមន្ត្រី​ឡាវ លោក ផា​ន់​ខាំ វី​ផា​វ៉ា​ន់ បាន​ចេញ​មក​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន​មួយ ដោយ​បាន​ប្រកាស​សម្រេច​បិទ​ខ្ទប់​រដ្ឋធានី​វៀងចន្ទន៍​រយៈពេល​១៤​ថ្ងៃ​សិន ដោយឡែក​សម្រាប់​រដ្ឋបាល​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត ត្រូវ​បាន​លោក​ទទូច​ឱ្យ​ពិចារណា​ពី​វិធានការ​ដូច​គ្នា​នេះ​ដែរ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ឆ្លង​កូ​វី​ដ​១៩​ឲ្យ​បាន​ទាន់​ពេលវេលា​។

វិធានការ​បិទ​ខ្ទប់​របស់​ឡាវ ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២២​មេ​សារ​ហូត​ដល់​ថ្ងៃ​ទី​៥​ខែឧសភា​។ ចំនួន​បុគ្គលិក​និង​មន្ត្រីរាជការ​ទាំង​ក្នុង​ស្ថាប័នរដ្ឋ​និង​ឯកជន​ត្រូវ​កំណត់​មក​ធ្វើការ​ត្រឹម​ចំនួន​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​បាន លើកលែងតែ​កងកម្លាំងប្រដាប់អាវុធ​ប៉ុណ្ណោះ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ពលរដ្ឋ​ដែល​មិន​មាន​ភារកិច្ច ពុំ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចេញពីផ្ទះ​នោះ​ទេ​លើកលែង​មាន​តម្រូវការ​ចាំបាច់​ណាមួយ​។ ការ​ធ្វើ​ដំណើរ​ចេញ​និង​ចូល​រដ្ឋធានី​វៀងចន្ទន៍​ក៏​ត្រូវ​បាន​ហាមឃាត់​ដូច​គ្នា​ដែរ​។

សូម​ជម្រាប​ថា កន្លង​មក​ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយ​នេះ ហាក់​មាន​ភាព​ស្ងប់ស្ងាត់ និង​ទប់ស្កាត់​កូ​វី​ដ​១៩​បាន​ល្អ​ជាងគេ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់ ពោល​ប្រទេស​ឡាវ​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប ៨៨​នាក់​ប៉ុណ្ណោះ រាប់​ចាប់តាំងពី​មាន​ករណី​ដំបូង​កាលពី​ខែមីនា​ឆ្នាំ​២០២០​។ ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន ៤៩​នាក់ និង​ពុំ​មាន​អ្នក​ស្លាប់​បាត់បង់​ជីវិត​នោះ​ទេ​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីសនិងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ កើនដល់ ១៦លាននាក់ហើយ ខណៈអ្នកឆ្លងថ្មីហក់ឡើងជាង ៣០ម៉ឺននាក់ក្នុងមួយថ្ងៃ

ព័ត៌មាន
ប្រទេសឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានរាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ១៩ដ៏ច្រើនលើសលុប មិនធ្លាប់មាននៅឥណ្ឌា ក៏ដូចជាបានបំបែកកំណត់ត្រាកូវីដ១…

មនុស្សរាប់លាននាក់ប្រឈមមុខនឹងភាពអត់ឃ្លាន ខណៈវិបត្តិនៅភូមាកាន់តែអាក្រក់ទៅៗ

ព័ត៌មាន
អង្គការសហប្រជាជាតិបានឲ្យដឹងថា អសន្ដិសុខស្បៀងអាហារកំពុងតែកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសភូមា ចាប់តាំងពីមានរដ្ឋប្រហារយោធានៅដើមខែកុម្ភៈឆ្នាំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ