foodpanda មកដល់ស្វាយរៀងហើយ!

ដំណឹងល្អសម្រាប់អ្នកស្វាយរៀង ! foodpanda មកដល់ខេត្តស្វាយរៀងហើយ ដើម្បីជួយអាជីវកម្មនៅក្នុងខេត្តដ៏មានសក្ដានុពលមួយនេះ


ស្វាយរៀង, ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ -- ក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ឈានមុខគេនៅកម្ពុជា នៅថ្ងៃនេះ បានពង្រីកខ្លួនមកដល់ខេត្តស្វាយរៀងហើយ ដែលនេះជាផ្នែកមួយនៃផែនការដ៏មហិច្ឆតាដើម្បីពង្រីកវត្តមានរបស់ខ្លួន ឲ្យមានវត្តមាននៅគ្រប់ខេត្តរាជធានី ទូទាំងប្រទេសកម្ពុជា ។
ដំណឹងល្អសម្រាប់អ្នកស្វាយរៀង ! foodpanda មកដល់ខេត្តស្វាយរៀងហើយ ដើម្បីជួយអាជីវកម្មនៅក្នុងខេត្តដ៏មានសក្ដានុពលមួយនេះ
ដោយ

ការមកដល់របស់ foodpanda នេះ ត្រូវគេរំពឹងថា នឹងជួយជំរុញការរកស៊ីរបស់អាជីវកម្មតូចធំនៅក្នុងខេត្តស្វាយរៀង ឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេស ក្នុងបរិបទកូវីដ១៩ ។ 

លោកអ្នកគ្រាន់តែទាញយកកម្មវិធីទូរសព្ទ (mobile app) ដែលមានឈ្មោះ foodpanda យកមកប្រើប្រាស់ ហើយអាចកុម្ម៉ង់អាហារដែលអ្នកចូលចិត្តបានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត ។  អ្វីដែលពិសេសជាងនេះ គឺដើម្បីអបអរការប្រកាសឲ្យប្រើប្រាស់នេះ អតិថិជនទាំងអស់ទទួលបានការបញ្ចុះតម្លៃ 50% រហូតដល់ 3$ សម្រាប់ការកុម្ម៉ង់លើកដំបូង ចាប់ពី 3$ ឡើងទៅ ដោយប្រើកូដ «HELLOSVR»។

foodpanda មកដល់ខេត្តស្វាយរៀងហើយ ដើម្បីជួយអាជីវកម្មនៅក្នុងខេត្តដ៏មានសក្ដានុពលមួយនេះ

ទន្ទឹមនឹងនេះដែរ ការពង្រីកវត្តមាន foodpanda ក៏បង្ហាញពីការចូលរួមចំណែកសកម្មរបស់ក្រុមហ៊ុន foodpanda ជាមួយនឹងរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនៅផ្ទះ បើគ្មានការចាំបាច់ ក៏ដូចជារក្សាគម្លាតសុវត្ថិភាព ប៉ុន្តែ នៅតែអាចទិញសម្ភារៈប្រើប្រាស់សំខាន់ៗ ស្បៀង ភេសជ្ជៈ និងម្ហូបអាហារដ៏សម្បូរបែបបាន ដោយគ្រាន់តែប្រើប្រាស់ កម្មវីធីទូរសព្ទ (App) foodpanda ។ 

អ្នកតំណាងក្រុមហ៊ុន foodpanda បានបញ្ជាក់ថា ការដំណើរការសាខាថ្មីនៅខេត្តស្វាយរៀង គឺជាការបោះជំហានមួយទៀត ឆ្ពោះទៅរកគោលដៅក្លាយជាក្រុមហ៊ុនដឹកជញ្ជូនរហ័សនិងឈានមុខគេនៅកម្ពុជា ក៏ដូចជាបន្តលើកស្ទួយអាជីវកម្មខ្នាតតូចនិងមធ្យម ក្នុងអំឡុងវិបត្តិកូវីដ ១៩ ។

លោកមានប្រសាសន៍ថា៖ «ចាប់ពីពេលនេះ ប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មជាដៃគូរបស់ foodpanda កាន់តែមានភាពងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ លើការបញ្ជាទិញ និងលក់ផលិតផលរបស់ខ្លួន ដោយពួកគាត់គ្រាន់តែប្រើប្រាស់សេវា និង App របស់យើង នោះពួកគាត់ទទួលបានទាំងសុវត្ថិភាព អាចលក់ផលិតផលបាន និងទទួលបានសេវាដឹកដល់ផ្ទះ រហ័សទាន់ចិត្ត ថែមទៀតផង ។» 

foodpanda មកដល់ខេត្តស្វាយរៀងហើយ ដើម្បីជួយអាជីវកម្មនៅក្នុងខេត្តដ៏មានសក្ដានុពលមួយនេះ

កាន់តែសុវត្ថិភាពទៅទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល (Visa Card Payment) ដោយលោកអ្នកមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ ស្របពេលដែលបុគ្គលិកដឹកជញ្ជូនរបស់ក្រុមហ៊ុន តែងតែអនុវត្តវិធានការអនាម័យជានិច្ច ដូចជាពាក់ម៉ាស់ ប្រើទឹកអាល់កុលលាងដៃ ជូតសម្អាត និងបាញ់ថ្នាំសម្អាតធុងដឹកអីវ៉ាន់ជាប្រចាំ ។ 

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីបន្ថែមសុវត្ថិភាពមួយកម្រិតទៀតដល់ទាំងបុគ្គលិក ទាំងដៃគូអាជីវកម្ម និងទាំងអតិថិជនដើម្បីការពារខ្លួនពីកូវីដ១៩ និងបង្ហាញពីការគិតដល់សហគមន៍ដែលខ្លួនកំពុងតែប្រតិបត្តិ ក្រុមហ៊ុនបានរៀបចំចាក់វ៉ាក់សាំងភ្លាមៗដល់បុគ្គលិកទាំងអស់ ដែលកំពុងស្នាក់នៅនិងបម្រើការងារនៅខេត្តស្វាយរៀង ។

ក្រៅពីនេះ foodpanda នៅតែបន្តជួយគាំទ្រសង្គមតាមរយៈសកម្មភាពសប្បុរសធម៌នានារបស់ខ្លួន ដោយក្រុមការងាររបស់ក្រុមហ៊ុន ក៏បាននាំយកសម្ភារៈពេទ្យ សម្ភារៈប្រើប្រាស់ការពារ មេរោគកូវីដ ១៩ ដូចអាល់កុល ម៉ាស់ និង ទឹកបរិសុទ្ធ ជូនដល់សាលាខេត្តស្វាយរៀងផងដែរ ។

កន្លងមក foodpanda បានចូលរួមជួយដល់សង្គមក៏ដូចជាសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ តាមរយៈការផ្តល់អំណោយជាគ្រឿងបរិក្ខារពេទ្យ និងសម្ភារៈនានាជាច្រើន ដល់អាជ្ញាធរនិងក្រសួងពាក់ព័ន្ធ ចំនួន ៤លើក និងចែកអាហារ និងភេសជ្ជៈដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជួរមុខ ចំនួន ៥ លើក ។

foodpanda មកដល់ខេត្តស្វាយរៀងហើយ ដើម្បីជួយអាជីវកម្មនៅក្នុងខេត្តដ៏មានសក្ដានុពលមួយនេះ

បន្ថែមលើនេះ សម្រាប់ខែកក្កដា foodpanda នៅតែផ្ដល់ជូនប្រូម៉ូសិនជាច្រើនដូចជា ៖ 

ចុចដោនឡូតអេប foodpanda ដើម្បីចុចទិញ អាហារឆ្ងាញ់ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬ ទៅទិញដោយផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។

បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ និងកំពង់ឆ្នាំង ។

សូមចុច Subscribe Channel Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ  និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេ ៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការប្រើរូបអង្គរវត្តលើឈ្មោះអង្ករនៅឥណ្ឌា មិនជះឥទ្ធិពលធ្ងន់ធ្ងរដល់អង្ករកម្ពុជានោះទេ

ព័ត៌មាន
កាលពីពេលថ្មីៗនេះមានក្រុមហ៊ុនឥណ្ឌាមួយឈ្មោះ វ៉ូយ៉ាក Voyage India បានប្រើរូប និងឈ្មោះអង្គរវត្តកម្ពុជានៅលើសម្បកវេចខ្ចប់លើអង្ករមួយប្រភេទ ដែលបា…

គម្រោងផ្លូវ១ខ្សែក្រវាត់១របស់ចិន នឹងមានគូប្រជែងថ្មីពីអឺរ៉ុប និងក្រុមប្រទេស G7

ព័ត៌មាន
ប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ បានមូលមតិគ្នាជាធ្លុងមួយ ក្នុងការបញ្ចេញគម្រោង ផែនការហេដ្ឋារចនាសម្ព័ន្ធថ្មីសន្លាងមួយ គោលដៅដើម្បីតភ្ជាប់អឺរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ