អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនលីប្រេស្ស ឧបត្ថម្ភបន្ទប់ទឹកអនាម័យដល់សិស្សវិទ្យាល័យមួយក្នុងខេត្តសៀមរាប


ក្រុមហ៊ុនលីប្រេស្ស (Libresse®) ដែលជាម៉ាកយីហោថែរក្សាសុខភាពស្ត្រីឈានមុខគេលើពិភពលោក បានឧបត្ថម្ភបន្ទប់ទឹកអនាម័យ ចំនួន ២ខ្នង មាន ៥បន្ទប់ ជូនដល់វិទ្យាល័យ សាមគ្គី ជាសាលារៀនជនបទមួយស្ថិតក្នុងភូមិអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប ស្របតាមឆន្ទៈនៃម៉ាកយីហោរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាគម្លាតនៃការអប់រំ និងអនាម័យ ជាពិសេសតម្រូវការអនាម័យជាមូលដ្ឋានរបស់យុវសិស្សនារី។
ក្រុមហ៊ុនលីប្រេស្ស (Libresse®) បានឧបត្ថម្ភបន្ទប់ទឹកអនាម័យ ចំនួន ២ខ្នង មាន ៥បន្ទប់ ជូនដល់វិទ្យាល័យ សាមគ្គី ជាសាលារៀនជនបទមួយស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប

កម្មវិធីទ្រទ្រង់មួយនេះ គឺជាគម្រោងអនាម័យទីពីររបស់ក្រុមហ៊ុនលីប្រេស្ស ដែល​មានគោល​បំណង​ផ្ដល់​លទ្ធភាព​ដល់ការទទួលបានអនាម័យកាន់តែប្រសើរនៅតាមសាលា​រដ្ឋមួយចំនួននៅក្នុង​ប្រទេស។ គម្រោងទីមួយ ត្រូវបានផ្ដល់ជូនដល់យុវសិស្សនារីនៅវិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធបុប្ផា​​ ក្នុងខេត្តកំពង់ចាម កាលពីខែមិថុនា ​ឆ្នាំ២០២១។

ខណៈដែលកម្ពុជាស្ថិតក្នុងដំណើរក្លាយទៅជាប្រទេសអភិវឌ្ឍមួយនៅអាស៊ីអាគ្នេយ៍ អត្រាប្រជានជន ៧៧% នៃប្រជាជនកម្ពុជាសរុបប្រមាណជា ១៦លាននាក់ កំពុងរស់នៅតំបន់ជនបទ នេះបើយោងតាមទិន្នន័យរបស់ World Bank Open Data។ ប្រជាជនកម្ពុជា​ជាច្រើន​នៅ​ទីជនបទ​ ជាពិសេសនារីៗបន្តប្រឈមនឹងបញ្ហាលំបាក​ក្នុងការរស់នៅ​ប្រចាំថ្ងៃ ​ដោយសារ​កង្វះខាតការ​ទទួលបានអនាម័យគ្រប់គ្រាន់ កង្វះខាតបន្ទប់ទឹកស្អាត និងកង្វះខាត​ផលិតផលអនាម័យផ្ទាល់​ខ្លួន។ 

សិស្សានុសិស្សវិទ្យាល័យសាមគ្គី ២៧៧នាក់ ដែល ៥០% ជាសិស្សនារីក៏ស្ថិតក្នុងស្ថានភាព​កង្វះខាតនេះដែរ ដោយត្រូវប្រើរួមគ្នានូវបន្ទប់ទឹកដែលមានលក្ខណៈមិនសមស្រប។ យុវសិស្សនារីដែលស្ថិតក្នុងដំណាក់កាលពេញវ័យរបស់ពួកគេ​ចាំបាច់ត្រូវមានបង្គន់ដែលសាងសង់បាន​ត្រឹមត្រូវ និងអនាម័យល្អដើម្បីថែរក្សាអនាម័យផ្ទាល់ខ្លួន ជាពិសេសអំឡុងពេលដែលមាន​រដូវ។ ក្រុមហ៊ុនលីប្រេស្ស Libresse® ជឿជាក់ថា តាមរយៈការផ្ដល់បន្ទប់ទឹកអនាម័យគ្រប់គ្រាន់​ នៅតាមសាលា​ យុវសិស្សនារីនឹងទទួលបានផាសុកភាព និងទំនុកចិត្តបន្ថែមដែលធ្វើឲ្យ​ពួក​គេអាច​ផ្ដោតលើការ​សិក្សាបានពេញលេញ។

សម្រាប់យុវសិស្សនារី ការណ៍ដែលមានបន្ទប់ទឹកអនាម័យពិតជាចាំបាច់ណាស់ ព្រោះពួកគេផ្ដោតខ្លាំងលើសុខភាព និងអនាម័យរបស់ពួកគេ។ ​ក្រុមហ៊ុនលីប្រេស្ស Libresse® ប្ដេជ្ញាចិត្តក្នុង ការផ្ដល់​គុណភាពនៃជីវិតរស់នៅរបស់យុវតី និងស្ត្រីទូទាំងប្រទេស​កម្ពុជា និងប្រឹងប្រែងពុះពារ ​ដើម្បីផ្ដល់ភាពជឿជាក់ដល់ជីវិតសង្គម និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ ​តាមរយៈការអប់រំ ​ការកសាងសមត្ថភាព និងការផ្ដល់ធនធាន ក្រុមហ៊ុនលីប្រេស្ស  Libresse® មានទំនុកចិត្តថា ​ការឧបត្ថម្ភនេះ​ នឹងអាចជួយឲ្យយុវតីយល់បាន​កាន់តែប្រសើរអំពីសុខភាពរាងកាយ ​និងមានភាព​ជឿជាក់ថាពួកគេជានរណា។ 

ក្នុងការរក្សាចក្ខុវិស័យរបស់ពួកគេ ដើម្បីពង្រឹងសុខុមាលភាពតាមរយៈដំណោះស្រាយសុខភាពនិងអនាម័យឈានមុខនោះ ការឧបត្ថម្ភរបស់លីប្រេស្ស Libresse®   ដល់សិស្សានុសិស្ស​នៅតាមសាលា ​នឹងនាំ​មកនូវផលវិជ្ជមានដល់ជីវិតរស់នៅប្រចាំថ្ងៃ​របស់ពួកគេ ធ្វើឲ្យពួកគេសម្រេចបាន​ការសិស្សាពេញ​លេញ និងឈានដល់គោលដៅជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ 

ជាមួយកម្មវិធីអនាម័យដែលកំពុងអនុវត្តនេះ ក្រុមហ៊ុនលីប្រេស្ស Libresse® នឹងបន្តផ្ដល់បង្គន់ និងបន្ទប់ទឹកអនាម័យ​នៅតាមសាលាមួយចំនួនទៀត ​ដើម្បីយុវសិស្សនារី​រស់នៅបានកាន់តែ​មាន​សុវត្ថិភាព​និងសុខភាព ដែលធ្វើឲ្យពួកគេអាចផ្ដោតការយកចិត្តទុកដាក់ពេញលេញលើអ្វីដែលមាន​សារៈសំខាន់សម្រាប់ពួកគេ គឺការសិក្សា។ 

នៅក្នុងសុន្ទរកថា អំឡុងពិធីប្រគល់បន្ទប់ទឹកអនាម័យនោះ លោក ហៀង សុខ នាយកវិទ្យាល័យ សាមគ្គី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនលីប្រេស្ស Libresse®    ក្នុងខ្លឹមសារ​ដូច្នេះថា៖ «យើងខ្ញុំសូមអរគុណចំពោះ​ ក្រុមហ៊ុនលីប្រេស្ស Libresse®    សម្រាប់ការបរិច្ចាគបន្ទប់​ទឹកអនាម័យទាំងនេះដល់វិទ្យាល័យយើងខ្ញុំ។ ការដែលមានបន្ទប់ទឹកអនាម័យរួចរាល់ ពិតជាមានសារៈ សំខាន់ណាស់ សម្រាប់ដំណើរការអប់រំប្រចាំថ្ងៃប្រកបដោយភាពរលូននៅសាលារបស់យើង ពីព្រោះសាលាមានសិស្សានុសិស្សយ៉ាងច្រើនដែលយើងត្រូវបំពាក់បំប៉នចំណេះដឹងជាមួយការរក្សាអនាម័យគ្រប់គ្រាន់ និងត្រឹមត្រូវ។ បន្ទប់ទឹកអនាម័យទាំងនេះ ប្រាកដជា នឹងផ្ដល់ផាសុកភាព និងភាពងាយ​ស្រួលដល់សិស្សានុសិស្សរបស់យើង។” លោកនាយក ក៏បានបញ្ជាក់ផងដែរថា “ គំនិតផ្ដួចផ្ដើមដ៏ល្អ ​ពីសម្ព័ន្ធក្រុមហ៊ុន​វីនដា​(Libresse®) ជាសកម្មភាពសប្បុរសគួរឲ្យកត់សម្គាល់ ​សម្រាប់ជាគំរូដល់​សិស្សានុសិស្ស​របស់យើងឲ្យបានដឹងពីរបៀបដែលអាជីវកម្មអាចផ្តល់ជូននូវផលប្រយោជន៍​មក​កាន់​សហគមន៍វិញ»។

ជាមួយការប្រគល់បន្ទប់ទឹកអនាម័យសប្បុរសធម៌ជាផ្លូវការនេះ ក្រុមហ៊ុនលីប្រេស្ស Libresse®)  ក៏បានផ្ដល់​កញ្ចប់អំណោយ និងកូនសៀវភៅអប់រំ អំពីរដូវស្ត្រី ដល់សិស្សានុសិស្ស និង គ្រូបង្រៀនចំនួន ៣០០នាក់ផងដែរ ដើម្បីជួយសម្រួលដល់ពួកគាត់ក្នុងការស្វែងយល់បន្ថែមអំពីការថែទាំសុខភាពអំឡុងពេលមក​រដូវ។ 

ការប្ដេជ្ញាចិត្តរបស់ម៉ាកសញ្ញា ចំពោះការរស់នៅរបស់នារី និងស្ត្រីកាន់តែប្រសើរ​ឡើង លោក Sreang Enghor តំណាងក្រុមហ៊ុនលីប្រេស្ស (Libresse®) បានមានប្រសាសន៍​ក្នុងសុន្ទរកថារបស់លោកថា “លីប្រេស្ស ជឿជាក់ថា ការអប់រំ​ពិតជាមានសារៈសំខាន់ណាស់ ក្នុង​ការ​ពង្រឹងគុណភាពជីវិតរស់នៅរបស់ស្ត្រីកម្ពុជា។ ជាមួយបន្ទប់ទឹកអនាម័យគ្រប់គ្រាន់ និងការយល់ដឹង​អំពីការរក្សាអនាម័យ យើងសង្ឃឹមថា យើងអាចចូលរួមកាត់បន្ថយអត្រាបោះបង់ការសិក្សាក្នុង​ចំណោមយុវសិស្សនារី។ ” ​សម្ព័ន្ធក្រុមហ៊ុន​វីនដា​(Libresse®) អាស៊ីអាគ្នេយ៍ (ម៉ាឡេស៊ី) ​តាមរយៈ​ម៉ាកសញ្ញា​លីប្រេស្ស (Libresse®) ជាបុត្រសម្ព័ន្ធរបស់ខ្លួន ​គឺជាក្រុមហ៊ុនទទួល​បានពាន​រង្វាន់ “Gender-responsive Marketplace Award” ដោយសារការគាំទ្រ​ពេញ​លេញ​របស់ខ្លួនក្នុងការ​សម្រួលដល់ការពង្រឹង​អំណាចស្ត្រី តាមរយៈការចូលរួមក្នុងសង្គម និងដោយមានរបៀបធុរកិច្ចប្រកប​ដោយប្រព័ន្ធច្បាស់លាស់ ដើម្បីពង្រឹងគុណភាពជីវិតរស់នៅរបស់ស្ត្រី។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ហ្វេសប៊ុកផេក Libresse Cambodia

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វីគួរជំរុញការអប់រំបែបឌីជីថលនៅក្នុងប្រទេសកម្ពុជា ?

ព័ត៌មាន
អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ការអប់រំផ្ដោតសំខាន់ទៅលើមធ្យោបាយបំពាក់បំប៉នមនុស្សជំនាន់ក្រោយឲ្យមានជំនាញនិងចំណេះដឹងជាមូលដ្ឋានសម្រាប់ការប្រ…

តៃវ៉ាន់ និងកាណាដា សន្យារួមគ្នាចាប់ផ្តើមពិភាក្សាកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី

ព័ត៌មាន
កោះតៃវ៉ាន់ និងប្រទេសកាណាដា បាននិយាយព្រមព្រៀងគ្នានៅដើមសប្តាហ៍នេះថា ភាគីទាំងពីរនឹងចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងការពារការវិនិយោគទ្វេភាគីថ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ