ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ តម្លៃ២០លានដុល្លារ ក្នុងខេត្តព្រះសីហនុ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញពិនិត្យសមិទ្ធផល និងវឌ្ឍនភាពនៃការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលមានទំហំទឹកប្រាក់វិនិយោគប្រមាណ ២០លានដុល្លារ ដែលត្រូវប្រើរយៈពេល ២២ខែ ក្នុងការសាងសង់ នឹងគ្រោងបញ្ចប់ការសាងសង់ នៅខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ហើយគិតមកដល់ពេលនេះ សម្រេចបានលទ្ធផលប្រមាណ ៩០% ហើយ។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ តម្លៃ២០លានដុល្លារ ក្នុងខេត្តព្រះសីហនុ

ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នេះ គឺដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ។

គម្រោងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ស្ថិតក្នុងក្រុងព្រះសីហនុ ជិតបញ្ចប់ការសាងសង់ ១០០% ហើយនិងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផល នៅក្នុងដំណើរអញ្ជើញត្រួតពិនិត្យសមិទ្ធផល និងវឌ្ឍនភាពនៃការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣នេះ មានសមត្ថភាពចម្រោះទឹកកខ្វក់ក្នុងបរិមាណ ២ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដោយបានប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបានចំណាយថវិកាអស់ប្រមាណ ២០លានដុល្លារ ក្នុងការសាងសង់។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បានចាប់ផ្តើមសាងសង់ដំណាលនឹងគម្រោងសាងសង់ផ្លូវទាំង ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយក្នុងនោះ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួនពីរហើយ ដែលបានដាក់ឱ្យប្រើប្រាស់នាពេលកន្លងទៅ ដោយមានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានជាង១ម៉ឺន២ពាន់ម៉ែត្រគីប។ ស្ថានីយប្រព្រឹត្តកម្មទឹកទាំងនេះ គឺធ្វើឡើងដើម្បីបញ្ចៀសបាននូវទឹកកខ្វក់ហូរចូលទៅក្នុងសមុទ្រដោយផ្ទាល់ដែលបង្កឲ្យប៉ះពាល់បរិស្ថាន ប៉ះពាល់ឆ្នេរ ទឹកសមុទ្រ និងធនធានធម្មជាតិបាទសមុទ្រ ជាដើម។

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់កម្រិតស្ដង់ដា នៅខេត្ដព្រះសីហនុ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៧ខ្សែ អគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋ និងធនធានក្នុងប្រទេស ប្រែក្លាយខេត្ដនេះ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដ៏សំខាន់នៅក្នុងប្រទេស។

ដោយឡែក សម្រាប់ស្ថានីយប្រព្រឹត្ដិកម្មទឹកកខ្វក់ចំនួន៣ ក្នុងខេត្តព្រះសីហនុនេះ ធ្វើឡើងដោយបំពាក់បច្ចេកវិទ្យាចុងក្រោយ MABR ដែលជាបច្ចេកវិទ្យានវានុវត្ដន៍របស់អ៊ីស្រាអែល។

ក្រៅពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣ ខាងលើ ខេត្តព្រះសីហនុ នៅមានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ទីតាំង ផ្សេងទៀត ក្នុងនោះ ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ ក្រុងព្រះសីហនុ។

បើតាមអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើនបានអះអាងថា បច្ចុប្បន្នបានចំណាយថវិកាប្រមាណ៧៤ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់ប្រតិបត្តិការចម្រោះទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុ។ ទោះយ៉ាងណា អាជ្ញាធរកំពុងជំរុញលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ចូលរួមបង់ថ្លៃទឹកកខ្វក់នេះផងដែរ ដ្បិតថា វាជាទំនួលខុសត្រូវមួយសម្រាប់ជួយធនាដល់បរិស្ថាន និងវិស័យទេសចរណ៍៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Xiaomi បានសម្ភោធជាផ្លូវការនូវទូរសព្ទម៉ូដែលថ្មីត្រកូលRedmi 12 Series ដោយជោគជ័យដែលមានការចូលរួមដោយតារាល្បីៗ និង ភ្ញៀវកិត្តយសជាច្រើនកុះករ

ព័ត៌មាន
ក្រុមហ៊ុនទូរសព្ទ Xiaomi បានប្រកាសពីការចេញលក់នៃត្រកូល Redmi Note 12 Series ក្នុងទីផ្សារកម្ពុជា នាសៅរ៏ទី២៩ មេសា ឆ្នាំ ២០២៣កន្លងទៅថ្មីៗនេ…

តើការវិលត្រលប់មកវិញរបស់វិនិយោគិននៅក្នុងខេត្តព្រះសីហនុ មានស្ថានភាពយ៉ាងណាដែរ គិតមកទល់ពេលនេះ?

ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានអះអាងថា មកដល់ពេលនេះស្ថានភាពនៃការវិលត្រលប់មកវិញរបស់ក្រុមវិនិយោគិននៅក្នុងខេត្តព្រះសីហនុ ហាក់បានបង្ហាញនូវសក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ