ពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម

សម្ដេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបានពានរង្វាន់«សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» វិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។
សម្ដេចតេជោ ហ៊ុន សែន ទទួលបានពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម

ពិធីប្រគល់ និងទទួលពានរង្វាន់ពេញមួយជីវិតរបស់មេដឹកនាំឆ្នើមនេះ បានប្រារពន្ធធ្វើឡើង នៅវិមានសន្តិភាព នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ ការសម្រេចផ្តល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ជុំវិញការផ្ដល់ជូនពានរង្វាន់ដល់មេដឹកនាំកម្ពុជា នាពេលនេះ ត្រូវបានវិទ្យាស្ថានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ហើយបានធ្វើពលីកម្មដោយមិនចេះនឿយហត់ ដើម្បីនាំមកនូវសុខសន្តិភាព ភាពក្សេមក្សាន្ត វឌ្ឍនភាព ភាពរីកចម្រើន និងវិបុលភាពសម្រាប់ជាតិ និងប្រជាជាតិកម្ពុជា។

ថ្លែងក្នុងឱកាសទទួលបានពានរង្វាន់«សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ការទទួលបាននូវពានរង្វាន់ដ៏វិសេសវិសាលនេះ គឺជាសក្ខីកម្មនៃភាពជោគជ័យដ៏ត្រចះត្រចង់ នៃការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈការអនុវត្ត «គោលនយោបាយឈ្នះ-ឈ្នះ»ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, សន្តិភាព និងស្ថិរភាពនយោបាយ ។ ការណ៍នេះ បានក្លាយជាចលករ និង ចន្ទល់ដ៏រឹងមាំ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានក្នុងអត្រា ៧ ភាគរយ ជាមធ្យមប្រចាំឆ្នាំ រហូតធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ និង កំពុងបោះជំហ៊ានឆ្ពោះទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) ក្នុងឆ្នាំ១៩៩៩ កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក។ លើសពីនោះ កម្ពុជាបានកសាងចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើរជាមួយបណ្តាប្រទេសនានា ហើយបានកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការអន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និង ពិភពលោក។ ជាក់ស្តែង កិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំ និង រៀបចំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យនៅឆ្នាំ២០០២ ឆ្នាំ២០១២ និង ២០២២ គឺជាមោទនៈភាពជាតិសម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិ ដែលបង្ហាញដល់ពិភពលោកអំពីស្មារតីរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព, ស្ថិរភាព សន្តិសុខ និង ការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសកលលោក និងតំបន់៕




អត្ថបទបន្ទាប់


ក្រសួងសុខាភិបាល អំពាវនាវឱ្យការពារការចម្លងវីរុសកូវីដ១៩ និងការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

ព័ត៌មាន
ក្រសួងសុខាភិបាល អះអាងថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយនៅឡើយទេ ជាពិសេសពពួកមេរោគបំប្លែងថ្មីអូមីក្រុង នៅតែបន្តការបំប្លែងខ្លួនរបស់វាជាបន្…

តើសហគ្រាសផលិតឱសថក្នុងស្រុកបានដើរតួនាទីសំខាន់អ្វីខ្លះ នៅអំឡុងពេលកូវីដ១៩រាតត្បាត?

ព័ត៌មាន
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន Confirel និងជាម្ចាស់សហគ្រាសផលិតឱសថ PPM បានអះអាងថា ទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ