អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី នឹងចូលរួមតាំងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ


នៅថ្ងៃទី ៦ ដល់ ១០ ខែមេសា ឆ្នាំ២០២២ នេះនឹងមានព្រឹត្តិការណ៍ពិព័រណ៍ រប្បធម៌ ទេសចរណ៍ និងកីឡា ដែលនឹងប្រារព្ធនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ២០២២ ដែលជាពិព័រណ៍ផលិតផលក្នុងស្រុកទូទៅ ជាមួយនឹងការលេងល្បែងប្រជាប្រិយខ្មែរ របាំបុរាណ គុនខ្មែរ ប្រលងចម្រៀង និងការប្រគំតន្ត្រី EDM ផងដែរ ចាប់ពីម៉ោង ៨៖០០ព្រឹក រហូតដល់ ១១៖០០យប់ ។
ក្រុមហ៊ុន លី ហួរ លីស៊ីង នឹងចូលរួមតាំងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ក្រុមហ៊ុន លី ហួរ លីស៊ីង ក៏បានចូលរួមតាំងពិព័រណ៍វប្បធម៌ ទេសចរណ៍ និងកីឡា ផងដែរ ដោយក្នុងនោះមានការតាំងបង្ហាញផលិតផលសេវាកម្មបង់រំលស់រថយន្ត ម៉ូតូ និង ម៉ូតូកង់បី ជាមួយនឹងការផ្តល់ជូនពិសេសដូចជា៖ ទំហំឥណទាន ៩០% នៃតម្លៃយានយន្ត អត្រាការប្រាក់ពិសេស ចាប់ពី ០.៨៩% ក្នុងមួយខែឡើងទៅ  ថែមជូនផ្លាកលេខ មិនយកថ្លៃសេវារដ្ឋបាល និង មានការបញ្ចុះអត្រាការប្រាក់បន្ថែមទៀត សម្រាប់តែរយៈពេល ៥ថ្ងៃនេះតែប៉ុណ្ណោះ។ អតិថិជនទាំងអស់ អាចស្នើបង់រំលស់ ជាមួយក្រុមហ៊ុន លី ហួរ លីស៊ីង ទូទាំង ២៥ រាជធានី-ខេត្ត ដោយមិនតម្រូវមានទ្រព្យបញ្ចាំ ឯកសារងាយស្រួល មានទំនុកចិត្ត និងគ្រប់ទីកន្លែង។ ជាពិសេសអតិថិជនទាំងអស់ក៏អាចចូលរួមទស្សនាការតាំងពិព័រណ៍របស់ ក្រុមហ៊ុន លី ហួរ លីស៊ីងផងដែរ ហើយក៏អាចចូលរួមលេងហ្គេមកម្សាន្ត នឹងទទួលបានរង្វាន់វត្ថុអនុស្សាវរីយ៍ជាច្រើនភ្លាមៗ។

ក្រុមហ៊ុន លី ហួរ លីស៊ីង នឹងរង់ចាំផ្តល់ព័ត៌មានជូនអតិថិជនទាំងអស់ដែលមកទស្សនាការតាំងបង្ហាញសេវាបង់រំលស់រថយន្ត ម៉ូតូ និង ម៉ូតូកង់បី ជាមួយនឹងការផ្តល់ជូនពិសេសសម្រាប់រថយន្តថ្មី រថយន្តក្រដាសពន្ធ ឬ រថយន្តមួយទឹក សេវា Lease-back រថយន្ត និងម៉ូតូ ផងដែរ។ ជាចុងក្រោយ អតិថិជនទាំងអស់ដែលមកទស្សនាការតាំងពិព័រណ៍ ត្រូវអនុវត្តន៍តាម​ ៣កុំ ៣ការពារ ដើម្បីការពារខ្លួនពីជំងឺកូវីដ ១៩ទាំងអស់គ្នា។ សូមអរគុណ!

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពី អាមស្ទឺដាម មកកម្ពុជា ស្រាបៀរ Heineken® ប្រើវិធីបិតស្រាលំដាប់ផ្កាយ៥ ជម្រើសដំបូងសម្រាប់រាត្រីនេះ!

ព័ត៌មាន
នៅខែមេសានេះ ស្រាបៀរ Heineken® សូមអញ្ជើញ ប្រជាជនកម្ពុជា មកដកពិសោធន៍ធាតុផ្សំស្រាបៀរលំដាប់ផ្កាយ៥របស់ខ្លួន ដែលនាំមកនូវរសជាតិ ប្លែក និងស្រស…

ចិនបញ្ជូនយោធា និងវេជ្ជបណ្ឌិតជាច្រើននាក់ ដើម្បីជួយធ្វើតេស្តកូវីដ១៩ លើប្រជាជន២៦លាននាក់នៅទីក្រុងសៀងហៃ

ព័ត៌មាន
ប្រទេសចិនបានបញ្ជូនយោធា និងបុគ្គលិកថែទាំសុខភាពរាប់ពាន់នាក់ទៅកាន់ទីក្រុងសៀងហៃ ដើម្បីជួយអនុវត្តការធ្វើតេស្ត កូវីដ-១៩ លើប្រជាជនចំនួន ២៦ ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ