ក្រុមហ៊ុននំស្រួយលីលី

ព្រឹត្តិការណ៍​ឆ្លង​កូវីដ​-១៩​ក្នុង​សហគមន៍​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នំ​ស្រួយ​លីលី​បង់​ខាត​ចំណូល៨០% នៅក្នុងខែកុម្ភៈ


ក្រុមហ៊ុនក្នុងវិស័យឯកជនបាននិងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារព្រឹត្តិការណ៍ឆ្លងសហគមន៍លើកទី៣នេះ ហាក់មានភាពធ្ងន់ធ្ងរជាងលើកមុនៗ។ ក្នុងនោះដែរ ក្រុមហ៊ុននំស្រួយលីលី ដែលជាក្រុមហ៊ុនលេចធ្លោរមួយនៅក្នុងឧស្សាហកម្មផលិតនៅកម្ពុជា បានត្អូញត្អែរថាខ្លួនបានធ្លាក់ចំណូលប្រមាណ៨០% នៅអំឡុងខែ​កុម្ភៈ​កន្លងទៅនេះ ដោយសារតែ​បញ្ហាកូវីដ-១៩ បាននិងកំពុងបន្ដវាយប្រហារនៅកម្ពុជានេះ។
រោងចក្រ​ផលិត​នំ​ស្រួយ​ លីលី
ដោយ

លោកស្រី កែវ មុំ ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​លោក​ជំទាវ កំពុង​តែ​ជួប​ប្រទះ​ការ​លំបាក​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ព្រឹត្តិការណ៍​សហគមន៍ ធ្វើ​ប៉ះពាល់​ដល់​ការ​ផលិតផល​នំ​ស្រួយ​លី​លី ដោយសារ​តែ​បញ្ហា​ទីផ្សារ​លក់​មិនសូវ​ដាច់ ហើយ​ក្រុមហ៊ុន​ក៏​មានការ​ថយ​ចុះ​ចំណូល​ដល់​ទៅ​ប្រមាណ​៨០% ឯណោះ នៅ​អំឡុង​ពេល​នេះ​។

ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កូ​វី​ដ ដែល​ប៉ះពាល់​ដល់​វិស័យ​ឯកជន ក៏​ដូច​ជា​ពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ រាជរដ្ឋាភិបាល​បាន​ដាក់​វិធានការ​៧​ជុំ​រួច​មក​ហើយ តែ​ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី លោកស្រី កែវ មុំ​បញ្ជាក់​ថា សហគ្រាស​ខ្នាត​តូច និង​មធ្យម​មួយ​ចំនួន​ធំ មិន​ទាន់​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​តម្រូវ​នានា ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​មក​នោះ​ទេ ដូចនេះ ហើយ អាជីវកម្ម​ខ្នាត​តូច និង​មធ្យមភាគ​ច្រើន​មិន​ទាន់​បាន​ទទួល​ជំនួយ​ទាំង​អស់នោះ​នៅឡើយ​ទេ​។

ទោះ​យ៉ាងណា លោក​ជំទាវ​ឧកញ៉ា កែវ មុំ បាន​ស្នើ​សុំ​ដល់​រាជរដ្ឋាភិបាល ឲ្យ​មាន​សម្រួល​ចំពោះ​ការ​រៀបចំ​ឯក ឬ​បែបបទ​ស្នើ​សុំ នៅ​ពេល​ដែល​មានការ​ផ្តល់​ជំនួយ​ណាមួយ ដល់​វិស័យ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ព្រោះថា កន្លង​សហគ្រាស​ទាំងនេះ មាន​ឧបសគ្គ​ច្រើន ជា​ពិសេស​ការ​ស្នើ​សុំ​ហិរញ្ញប្បទាន​។

បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្វី​ត្បិត​វិធានការ​ជួយ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ជុំ​ទី​៨ មិនដឹង​ថា​នឹង​ដាក់​ចេញ​នៅ​ពេល​ណា​ក៏​ពិតមែន​ថា តែ​លោក​បញ្ជាក់​ថា ថវិកា ជាង ១​ពាន់​លាន​ដុល្លារ បាន​ត្រៀម​រួច​ជា​ស្រេច ដើម្បី​ជួយ​សង្គ្រោះ​បន្ថែម​ដល់​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ពី​កូ​វី​ដ​-១៩ នៅ​ក្នុង​នោះ​ថវិកា​សម្រាប់​ជួយ​ដល់​វិស័យ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ក៏​ស្ថិត​នៅ​ក្នុង​កញ្ចប់​ថវិកា​នេះ​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដានៅតែបន្តរក្សាការបញ្ចុះអត្រាការប្រាក់១%ដូចឆ្នាំ២០២០

ព័ត៌មាន
ធនាគារអេស៊ីលីដានៅតែបន្ដរក្សាការបញ្ចុះអត្រាការប្រាក់ដល់ ១% ក្នុងមួយឆ្នាំ សម្រាប់ការស្នើសុំឥណទានថ្មីៗពីសំណាក់ប្រជាពលរដ្ឋនៅឆ្នាំ២០២១ នេះ ខណៈ…

អាជីវកម្មនៅភូមាពិបាកបើកប្រាក់ខែឲ្យបុគ្គលិកក្រោយធនាគារជាច្រើនបន្តបិទទ្វារ

ព័ត៌មាន
ធនាគារជាច្រើននៅក្នុងប្រទេសភូមា និងជាពិសេសធនាការនៅក្នុង និងជុំវិញតំបន់ដែលកំពុងមានអំពើហិង្សាកើតឡើងរវាងប៉ូលីស និងបាតុករភូមា បានបន្តបិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ