ចំណូលល្បែង​ម៉ាកាវ

ចំណូលពីវិស័យល្បែងនៅម៉ាកាវ មានកំណើនជិត ២០%


ម៉ាកាវ ដែលត្រូវបានគេស្គាល់ច្បាស់ថា ជាទឹកដីសម្បូរទៅដោយឧស្សាហកម្មល្បែងនោះ នៅត្រីមាសទី៣ក្នុងឆ្នាំ ម៉ាកាវ រកចំណូលបានពីវិស័យឧស្សាហកម្មល្បែងជាង៤ពាន់លានដុល្លារអាមេរិក ដែលមានកំណើនស្មើនឹងប្រមាណជិត ២០% ខណៈវិស័យល្បែងលំដាប់ខ្ពស់ ឬហៅថា VIP រកចំណូលបានប្រមាណ ៥ពាន់លានដុល្លារអាមេរិក ស្មើនឹងកំណើនជាង៣%។ នេះបើតាមទិន្នន័យផ្លូវការមួយ ដែលបានចេញផ្សាយនាពេលថ្មីៗនេះ។
ឥឡូវ​នេះ វិនិយោគិន​ផ្នែក​តំបន់​កម្សាន្ត​និងកាស៊ីណូ​នៅ​ម៉ាកាវ ចូលទៅ​បោះ​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​នៅ​វៀតណាម។
ដោយ

ទិន្នន័យ​ពីការិយាល័យ​ត្រួតពិនិត្យ​ឧស្សាហកម្ម​ល្បែង (DICJ) បាន​បង្ហាញថា បើធ្វើការ​ប្រៀបធៀប​អំឡុង​ ខែកក្កដា និងខែកញ្ញា ជាមួយ​នឹង​​ត្រីមាស​មុន ចំណូល​ពីវិស័យ​ល្បែង VIP បានធ្លាក់​ចុះជាង​២%។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ឈ្មួញ​ជើងសារ ដូតឆ៍ បែង បានប៉ាន់​ប្រមាណ​ថា នៅត្រីមាស​​ចុងក្រោយ​នៃឆ្នាំនេះ​  គេនឹង​បានឃើញ​​កំណើន​ចំណូល​ពីវិស័យ​ល្បែងនៅ​ម៉ាកាវ​​អាច​នឹងមាន​ការកើន​ឡើង​យឺត ទៅដល់ប្រមាណ​ជិត​១០% ប៉ុន្ដែ វិស័យ​ល្បែង​​លំដាប់​ខ្ពស់ ឬហៅថា VIP អាច​កើន​ឡើង​ជាង ៧%។ 

ចំណូល​ពីល្បែង​​តាមរយៈ​ម៉ាស៊ីន​អេឡិចត្រូនិក ឬហៅថា Slot machine បានកើន​ឡើង ​៩% ស្មើនឹងចំណូល​ប្រមាណ ជាង ៤០០លាន​ដុល្លារ​អាមេរិក។ រីឯចំណូល​ពីល្បែង​បៀរវិញ កើនឡើង​​ជាង ២១% ដែល​មានចំណូល​ជាង ៣ពាន់​លាន​ដុល្លារ​អាមេរិក។

តាមរបាយការណ៍​បានឲ្យ​ដឹងថា គិតត្រឹម​ចុងខែ​កញ្ញា​កន្លង​ទៅនេះ ល្បែង​ម៉ាស៊ីន​អេឡិច​ត្រូនិក ឬហៅថា Slot Machines មានជាង ១៧.០០០ ម៉ាស៊ីន កើនឡើង​​ជាង​ ៥% ខណៈ​តុល្បែង​​វិញ​មាន​ជាង ៦.៥០០​តុ កើន​ឡើង​ជាង ២% ធៀប​នឹងរយៈពេល​ដូចគ្នា​កាល​ពីឆ្នាំ​មុននេះ៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សំណុំរឿង EBA កម្ពុជា៖ ប្រទេស​អឺរ៉ុប​មួយ​ចំនួន​​ទំនង​មិនគាំទ្រ​ឲ្យ​ EU ដក​ការអនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​កម្ពុជាទេ

ព័ត៌មាន
សំណុំ​រឿង​សហភាព​អឺរ៉ុប​បើក​ដំណើរការ​នីតិវិធីដក​ការអនុគ្រោះ​ពន្ធ​នៅ​ក្រោម​កម្មវិធី EBA ពី​ប្រទេស​កម្ពុជា​ បាន​និង​កំពុង​ក្លាយ​ជា​ប្រធ…

កម្ពុជា, ទួរគី ប្ដេជ្ញាបង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់ ១ពាន់​លានដុល្លារអាមេរិក

ព័ត៌មាន
នៅបន្ទាប់ពី​កិច្ច​ប្រជុំ​កំពូល​ អាស៊ី-អឺរ៉ុប (ASEM) នៅ​ទីក្រុង​ប្រ៊ូហ្ស៊ែល ប្រទេស​ប៊ែលហ្ស៊ិក ប្រមុខរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ