ម៉ាកាវបិទកាស៊ីណូព្រោះកូរ៉ូណា

ម៉ាកាវ គ្រោងបិទកាស៊ីណូទាំងអស់ រយៈពេល ២សប្តាហ៍ ដើម្បីបង្ការ​ការឆ្លង​វីរុស​កូរ៉ូណា


កាស៊ីណូ នៅក្នុងទីក្រុងម៉ាកាវទាំងអស់ អាចនឹងត្រូវបិទជាបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃពេញ ដើម្បីបង្ការដល់ ការរាតត្បាតនៃជម្ងឺរលាកផ្លូវដង្ហើម រីរុសកូរ៉ូណា បន្ទាប់ពីប្រជាជននៅក្នុង ទីក្រុងមួយនេះ មានករណីឆ្លង ១០ហើយ ក្នុងនោះ បុគ្គលិកកាស៊ីណូម្នាក់ ក៏ឆ្លងនូវវីរុសនេះដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗ ជាច្រើន នៅថ្ងៃនេះ។
ម៉ាកាវ គ្រោងបិទកាស៊ីណូទាំងអស់ រយៈពេល ២សប្តាហ៍ ដើម្បីបង្ការជម្ងឺឆ្លង កូរ៉ូណា(រូបភាព៖news.worldcasinodirectory.com)
ដោយ

ដើម្បី​បង្ការ និង​ការពារ​ការ​រាតត្បាត​នៃ​ជម្ងឺ​ដ៏​កាច​សាហាវ កូ​រ៉ូ​ណា​នេះ ទីក្រុង​ម៉ា​កាវ ក៏​បាន​រឹត​បន្តឹង​លើ ការ​ចេញចូល​ទឹកដី​របស់​ខ្លួន ហើយ​ប្រជាជន ត្រូវ​បាន​ណែនាំ​ឲ្យ ពាក់​ម៉ាស់​ជាប់​ជា​និច្ច​រាល់ពេល​ដែល​ធ្វើ​ដំណើរ​ជុំវិញ​ទីក្រុង​នេះ ហើយ​បើសិនជា​អាច គួរ​ស្នាក់​នៅផ្ទះ​ឲ្យ​បាន​ច្រើន​បំផុត​។

 យ៉ាងណាមិញ ព័ត៌មាន​ច្បាស់​ការណ៍ ទាក់ទង​នឹង​ការ​ចាប់ផ្តើម​បិទ​កាស៊ីណូ​នេះ មិន​ទាន់​ប្រកាស​នៅឡើយ​ទេ តែ​គេ​សន្និដ្ឋាន​បាន​ថា វា​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​មួយ​ផ្នែក​ដល់ សេដ្ឋកិច្ច​ទីក្រុង​ម៉ា​កាវ ដែល​ជា​បណ្តុំ​នៃ​កន្លែង​កម្សាន្ត និង​ភ្នាល់​ល្បែង ធំ​ជាងគេ​បង្អស់​នៅ​លើ​សកលលោក​។

លើស​ពី​នេះ​ទៅ​ទៀត សូ​ម្បី​តែ រោងកុន បារ​កម្សាន្ត កន្លែង​ម៉ាស្សា កន្លែង​ហាត់ប្រាណ និង​កន្លែង​កម្សាន្ត​ជា​ច្រើន​មុខ​ទៀត ក៏​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​ដូច​គ្នា​ដែរ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ចំនួន​ភ្ញៀវ​ទេសចរណ៍ ដែល​ចូល​ទៅ​កម្សាន្ត​នៅ​ក្នុង​ទីក្រុង​មួយ​នេះ ក៏​មានការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ភោជនីយដ្ឋាន​ហាង​អាជីវកម្ម​តូច​ៗ ក៏​បាត់បង់​ភ្ញៀវ ហើយ​ចំពោះ​ជន​ណា ដែល​ធ្លាប់​បាន​ទៅ​ខេត្ត​ហ៊ូ​ប៉ី ក្នុង​រយៈពេល ១៤​ថ្ងៃ​ចុង​ក្រោយ ក៏​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល កាស៊ីណូ​ផង​ដែរ​។យោង​តាម​ការិយាល័យ​ត្រួតពិនិត្យ និង​សម្របសម្រួល​ល្បែង បាន​បញ្ជាក់​ថា ក្នុង​ឆ្នាំ ២០១៩ វិស័យ​ល្បែង​នៅ​ទីក្រុង​ម៉ា​កាវ​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ៣៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មានការ​ធ្លាក់​ចុះ​ប្រមាណ ៣%​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនខ្នាតយក្សមកពីអាមេរិកចំនួន១៦ សម្លឹងឃើញឱកាសវិនិយោគក្នុងវិស័យកសិកម្មកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនធំៗចំនួន ១៦ មកពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ បានសម្លឹងឃើញពី ឱកាសវិនិយោគទៅលើ វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជ…

មួយឆ្នាំពេញ ២០១៩ កម្ពុជានាំចេញទំនិញទៅជប៉ុនសម្រេចបានទឹកប្រាក់ប៉ុន្មានពាន់លានដុល្លារ?

ព័ត៌មាន
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាសម្រេចបានការនាំចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ