បាតុកម្មនៅបារាំង

ប្រធានាធិបតីបារាំងបន្ដអំពាវនាវឲ្យពលរដ្ឋមកចាក់វ៉ាក់សាំងកូវីដ-១៩ ទោះមានការរិះគន់ខ្លាំងៗពីក្រុមអ្នកតវ៉ា


ប្រធានាធិបតីបារាំងលោក Macron បានអំពាវនាវឲ្យមានការរួបរួមគ្នា និងការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ដែលកំពុងតែរីករាលដាលកាន់តែខ្លាំងឡើង ហើយការអំពាវនាវនេះ នៅគ្រាដែលមានពលរដ្ឋរាប់ម៉ឺននាក់ បានចេញធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង ប្រឆាំងនឹងការដាក់ចេញវិធានការតឹងរឹងរបស់អាជ្ញាធរបារាំងក្នុងការទប់ស្កាត់កូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Chanel News Asia ។
ក្រុមបាតុករតវ៉ាប្រឆាំងនឹងវិធានការតឹងរឹងរបស់អាជ្ញាធរក្នុងការចាក់វ៉ាក់សាំងទប់ស្កាត់កូវីដ-១៩
ដោយ

យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ប្រហែល​១៦​ម៉ឺន​នាក់ បាន​ចេញ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​វិធានការ​តឹង​រឹង​របស់​អាជ្ញាធរ​ក្នុង​ការ​ទប់ស្កាត់​កូ​វី​ដ​-១៩ ដែល​បាន​តម្រូវ​ឲ្យ​អ្នក​ដែល​អាច​ចូល​ទៅ​ទទួលទាន​អាហារ​ក្នុង​ភោជនីយដ្ឋាន ជិះ​រថភ្លើង យន្តហោះ និង​កន្លែង​សាធារណៈ​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ទាល់តែ​មាន​លិខិតបញ្ជាក់​កូ​វី​ដ​-១៩ ហើយ​ចាំបាច់​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​សម្រាប់​អ្នកធ្វើការ​ក្នុង​ផ្នែក​សុខាភិបាល​។ ក្រុម​អ្នក​តវ៉ា បាន​ស្រែ​កថា “ នេះ​ជា​សេរីភាព​របស់​ពួក​គេ​”  ហើយ​រដ្ឋាភិបាល​មិន​គួរ​មក​ប្រាប់​ពួក​គេ​ឲ្យ​ធ្វើ​នោះ​ទេ​។

លោក​ប្រធានាធិបតី Emmanuel Macron និង​រដ្ឋាភិបាល​របស់​លោក​បាន​អំពាវនាវ​ឲ្យ មានការ​ឯកភាព​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា​នឹង​រដ្ឋាភិបាល និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​។ លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ត្រូវធ្វើ​បែប​នេះ​ជា​ចាំបាច់​ដើម្បី​ការពារ​ប្រជាជន មន្ទីរពេទ្យ​ដែល​ងាយ​រង​គ្រោះ​ដោយសារ​ការ​ឆ្លង និង​ដើម្បី​ចៀសវាង​ការ​បិទ​ខ្ទប់​ប្រទេស​ជា​ថ្មី​ម្ដងទៀត​។ បើ​ទោះបីជា​មានការ​តវ៉ា ប៉ុន្ដែ វិធានការ​នេះ ត្រូវ​បាន​អាជ្ញាធរ​បារាំង​អះអាង​ថា អាច​នឹង​ត្រូវ​បាន​អនុវត្ត​រហូត​ដល់​ថ្ងៃ​ទី ១៥ ខែវិច្ឆិកា អាស្រ័យ​លើ​ស្ថានភាព​ករ​រីក​រាលដាល​ជាក់ស្ដែង​នៃ​ជម្ងឺ​នេះ​។

គួរ​ឱ្យ​ដឹង​ដែរ​ថា ក្នុង​ចំណោម​អ្នក​រៀបចំ​បាតុកម្ម​ទាំងនោះ​មានការ​ចូលរួម​ពី​អ្នកនយោបាយ​ស្តាំ​និយម   និង​សមាជិក​ជ្រុលនិយម​នៃ​ចលនា​អាវ​លឿង​របស់​បារាំង ដែល​ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​លោក Macron មានការ​ខឹង​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្អាក់​យុទ្ធនាការ​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​នេះ​។

លោក Macron បាន​លើក​ឡើង​ដោយ​ចោទសួរ​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា​ថា «​តើ​អ្វី​ទៅ​ជា​សិទ្ធិ​សេរីភាព​របស់​អ្នក ប្រសិនបើ​អ្នក​ប្រាប់​ខ្ញុំ​ថា អ្នក​មិន​ចង់​ចាក់​វ៉ាក់សាំង ប៉ុន្ដែ នៅ​ថ្ងៃស្អែក​អ្នក​ទៅ​ចម្លង​មេរោគ​ដល់​ឪពុក​ម្ដាយ​របស់​អ្នក ឬ​ក៏​ចម្លង​មក​ខ្ញុំ?​»

សូម​បញ្ជាក់​ថា បច្ចុប្បន្ន នៅ​ប្រទេស​បារាំង​មាន​អ្នកជម្ងឺ​កូ​វី​ដ​-១៩​ឆ្លង​ថ្មី​ហក់​ឡើង​កាន់តែ​ខ្ពស់​ប្រមាណ ២​ម៉ឺន​នាក់​ជា​រៀងរាល់ថ្ងៃ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ឆ្លង​ពីរ ឬ​បី​ពាន់​នាក់​ប៉ុណ្ណោះ​កាលពី​ដើមខែ​នេះ​។ រីឯ​ចំនួន​អ្នក​ស្លាប់​សរុប​វិញ​មាន​ជាង ១១​ម៉ឺន​នាក់​ហើយ​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈរដ្ឋមន្ត្រីថៃគ្រោងអនុម័តថវិកាជាង ៦៥០លានដុល្លារ ជួយសិស្សសាលាអំឡុងពេលវិបត្តិកូវីដ-១៩

ព័ត៌មាន
ក្រសួងអប់រំរបស់ថៃ កំពុងរង់ចាំការអនុម័តពីគណៈរដ្ឋមន្ត្រីសម្រាប់កញ្ចប់ទឹកប្រាក់ជាង៦៥០លានដុល្លារអាមេរិក ដើម្បីជាការឧបត្ថម្ភធនដល់ការចំណាយសិក្…

ធនាគារពិភពលោកព្យាករទម្លាក់សេដ្ឋកិច្ចភូមាដាំក្បាលចុះ១៨% នៅឆ្នាំ២០២១

ព័ត៌មាន
ធនាគារពិភពលោកបានបញ្ចេញរបាយការណ៍ស្រាវជ្រាវថ្មីមួយ ដោយបានកែប្រែការព្យាករ សេដ្ឋកិច្ចប្រទេសភូមា ថា នឹងដាំក្បាលចុះដល់ទៅ ១៨% ក្នុងឆ្នាំ២០២១នេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ