បារាំង-អាស៊ាន

ប្រធានាធិបតីបារាំង លោកម៉ាក្រុង សម្លឹងឃើញឱកាសក្លាយជាដៃគូសន្ទនារវាងបារាំង-អាស៊ាន


ប្រធានាធិបតីបារាំងលោក Emmanuel Macron អំឡុងពេលមកចូលរួមកិច្ចប្រជុំកំពូលAPEC នៅទីក្រុងបាងកកប្រទេសថៃ កាលពីសប្តាហ៍មុន បានបង្ហាញពីបំណង ចង់បង្កើនការជំរុញផ្នែកការទូតបារាំងនៅតំបន់អាស៊ីអាគ្នេយ៍ ក្រោមរដ្ឋការរបស់លោក។
ប្រធានាធិបតីបារាំង លោក ម៉ាក្រុង
ដោយ

នៅក្នុងបទសម្ភាសន៍ជាមួយ Nikkei និង Financial Times លោក Macron បានលើកឡើងពីមហិច្ឆតារបស់បារាំងក្នុងការពង្រីកតួនាទីរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនិយាយជារួម និងនៅអាស៊ាននិយាយដោយឡែក ដោយបង្ហាញពីចំណាប់អារម្មណ៍របស់ទីក្រុងប៉ារីសក្នុងការក្លាយជាដៃគូសន្ទនារបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

ប្រធានាធិបតីបារាំងរូបនេះនិយាយថា៖ បារាំង នឹងបង្កើនគំនិតផ្តួចផ្តើមជាបណ្តើរៗនៅអាស៊ីអាគ្នេយ៍។ នេះជាផ្នត់គំនិតរបស់បារាំងទាំងស្រុង ហើយវាគឺជាគំនិតផ្តួចផ្តើមដែលប្រទេសអឺរ៉ុបមួយនេះ អាចធ្វើបាននៅពេលនេះ។

គួរជម្រាបថា ការក្លាយជាដៃគូសន្ទនាជាមួយអាស៊ាន ផ្តល់ឱកាសឱ្យប្រទេសមិនមែនជាសមាជិក ពិភាក្សាអំពីបញ្ហានានា រួមទាំងសេដ្ឋកិច្ច ការទទួលបានទីផ្សារ និងការផ្ទេរបច្ចេកវិទ្យា ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ គឺទំនងជាបុព្វហេតុនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយក្រុមប្រទេសទាំង១០។

គួរកត់សម្គាល់ដែរថា សហភាពអឺរ៉ុបគឺជាដៃគូសន្ទនារបស់អាស៊ានតាំងពីឆ្នាំ ១៩៧៧ ហើយបើគិតមកដល់បច្ចុប្បន្នជា ឥឡូវនេះជាកម្រិតដៃគូយុទ្ធសាស្ត្រ។ បារាំងទំនងក្លាយជាប្រទេសសហភាពអឺរ៉ុបដំបូងគេដែលធ្វើជាដៃគូសន្ទនាជាមួយអាស៊ាន បើទោះបីជាប្រទេសនេះរួមជាមួយសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ដូចជា អាល្លឺម៉ង់ និងអ៊ីតាលីជាដៃគូអភិវឌ្ឍន៍រួចទៅហើយ។

នៅក្នុងកិច្ចសម្ភាសន៍ដដែល ជុំវិញវិបត្តិដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ គឺអំពើហិង្សាកាន់តែកើនឡើងក្នុងប្រទេសមីយ៉ាន់ម៉ា ប្រធានាធិបតីបារាំងបានអះអាងថា វាអាស្រ័យលើមេដឹកនាំក្នុងតំបន់ដើម្បីដោះស្រាយវិបត្តិដែលបង្កឡើងដោយយោធាកាលពីខែកុម្ភៈឆ្នាំ២០២១។

សូមជម្រាបថា ក្នុងនាមជាភ្ញៀវដែលលោកប្រាយុទ្ធ ចាន់អូចារ ម្ចាស់ផ្ទះវេទិកា APEC បានអញ្ជើញ លោក Macron គឺជាមេដឹកនាំអឺរ៉ុបដំបូងគេ ដែលចូលរួមក្នុងវេទិកាថ្នាក់តំបន់មួយនេះ។ វេទិកានេះមានក្រុមសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកចំនួន២១ រួមមានប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំពីរ ចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី កាណាដា និងឈីលី៕




អត្ថបទបន្ទាប់


ជប៉ុនងាកទៅរកកិច្ចព្រមព្រៀងអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ចុងក្រោយជាមួយអង់គ្លេស និងអ៊ីតាលី បន្ទាប់ពីអាមេរិកបដិសេធ

ព័ត៌មាន
ប្រទេសជប៉ុនបានឈានចូលដំណាក់កាលចុងក្រោយនៃកិច្ចចរចាជាមួយចក្រភពអង់គ្លេស និងអ៊ីតាលី ដើម្បីរួមគ្នាអភិវឌ្ឍ និងសាងសង់យន្តហោះចម្បាំងជំនាន់ចុងក្រ…

អង្គការមូលនិធិកុមារកម្ពុជា ទទួលជំនួយអាហារូបករណ៍ដ៏ធំជាលើកទី១ ក្នុងប្រទេសកម្ពុជា ពី ប៉េង ហួត គ្រុប

ព័ត៌មាន
ដើម្បីចូលរួមចំណែកក្នុងវិស័យអប់រំ អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំពិធីផ្តល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ