ការរក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន​ក្នុងបរិបទ​កូវីដ-១៩

លោក ឡុង សុភ័ក្ត្រ ៖ "រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន​គឺ​ជា​រឿង​សំខាន់"ក្នុង​បរិបទ​កូវីដ-១៩"


ដោយសារ​តែ​ឥទ្ធិពល​ពី​ជំងឺ Covid-19 ពួកយើង​ត្រូវ​គោរព​តាម​គោលការណ៍​រក្សា​គម្លាត​សង្គម តម្រូវ​ឲ្យ​ឃ្លាត​ពីគ្នា និង​មិន​អាច​ប្រាស្រ័យ​ទាក់ទងគ្នា​ងាយ​ស្រួល​ដូច​មុន​បាន ដែល​នេះ​ជាមូលហេតុ​ដ៏​ធំមួយ​ក្នុង​ការធ្វើឲ្យ​អាជីវកម្ម​ជួប​នឹង​​ការលំបាក ។
លោក ឡុង សុភ័ក្ត្រ ៖ "រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន​គឺ​ជា​រឿង​សំខាន់"ក្នុង​បរិបទ​កូវីដ-១៩"
ដោយ

តាមការដកស្រង់ ជាមធ្យម Covid-19 បាន​ធ្វើ​ឲ្យ​អាជីវកម្ម​មួយ​ចំនួន​ធំ​ត្រូវ​បាន​ប្រឈមមុខ​នឹង​បញ្ហា​ជា​ច្រើន​ ដូចជា ខាតបង់​អតិថិជន ពិបាក​ក្នុង​ការ​ធ្វើ​ទីផ្សារ បាត់បង់​ប្រាក់​ចំណូល និង​អាច​ឈាន​ទៅ​ដល់​ការបិទទ្វារ​អាជីវកម្ម​ទៀត​ផង ។

ក្នុងកាលទេសៈ​នេះ ម្ចាស់​អាជីវកម្ម​ភាគច្រើន​បាន​ខិតខំ​ពុះពារ​គ្រប់​បែប​យ៉ាងដោយ​គ្រាន់តែ​សង្ឃឹម​ថា អាច​នឹង​ឆ្លង​កាត់​ដំណាក់កាល​ដ៏​លំបាក​មួយ​នេះ​តែ​ប៉ុណ្ណោះ ។ អាស្រ័យ​ហេតុនេះ​ហើយ ម្ចាស់​អាជីវកម្ម​នីមួយៗ​បាន​រិះរក​វិធីសាស្រ្ត​ថ្មីៗ ក្នុង​ការលក់ ការធ្វើ​ទីផ្សារ និង​ជាពិសេស គឺ​ការសម្រប​ខ្លួន​ទៅនឹង​បរិបទ​សម័យ​កាល Covid-19 នេះ ដោយ​រៀន​ទទួលយក​នូវ​បទ​ពិសោធន៍​និង​បច្ចេកវិទ្យា​ថ្មីៗ ដែល​អាច​ជួយ​ដល់​អាជីវកម្ម​របស់​ពួកគាត់ ហើយ​ស័ក្តិសម​ទៅនឹង​ប្រភេទ​អាជីវកម្ម​របស់​គាត់​ទៀតផង ។

សេវាកម្ម​ដឹក​ជញ្ជូន​​ដោយ​កុំម្មង់តាម​រយៈ App ទូរសព្ទដៃ

លើសពីនេះទៅទៀត អាជីវកម្ម​មួយ​ចំនួន​បាន​ផ្លាស់ប្តូរ​ពីកា​រលក់​តាមផ្ទះ មកជា​ការលក់​បែប​ឌីជីថល (Digital) ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ដែល​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ ដូចជា “Food Panda” ឬ “Nham 24” ដើម្បី​អាច​ជួយ​ពង្រឹង​ការលក់​និង​នាំ​ផលិតផល​របស់​គាត់​ទៅកាន់​អតិថិជន​ចាស់ និង​ថ្មី បូកផ្សំ​ជាមួយ​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ផ្សេងៗ ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​ដូចជា​ការប្រើ​ប្រាស់ Telegram Channel និង​ Facebook Page ជាដើម ។

លោក ឡុង សុភ័ក្ត្រ នាយកប្រត្តិបត្តិ​ក្រុមហ៊ុន SL SUPPLIER Co., Ltd

បើតាមលោក ឡុង សុភ័ក្ត្រ នាយកប្រត្តិបត្តិ​ក្រុមហ៊ុន SL SUPPLIER Co., Ltd ហើយ​ក៏​ជា​ម្ចាស់​ពានរង្វាន់​សហគ្រិន​វ័យ​ក្មេង​ឆ្នើម​ផ្នែក​​អាជីវកម្ម​ទើប​បង្កើតថ្មី នាឆ្នាំ២០១៩ បាន​បញ្ជាក់​ថា ៖ “ក្នុង​ពេល​វេលា​នេះ ការ​រក្សា​ការទំនាក់ទំនង​ជាមួយ​អតិថិជន​គឺ​ជា​រឿង​ចាំបាច់​បំផុត​ដែល​ម្ចាស់​អាជីវកម្ម​គ្រប់​រូប​គួរតែ​យក​ចិត្ត​ទុកដាក់ ។ Covid-19 បាន​ធ្វើ​ឲ្យ​យើង​ឃ្លាតពី​គ្នា​មួយ​កម្រិត​ហើយ ប៉ុន្តែ ប្រសិនបើ​ម្ចាស់​អាជីវកម្ម​ទាំងអស់​មិន​ស្វះស្វែង​ក្នុង​ការរក​វិធីសាស្ត្រ​ថ្មី​ណាមួយ​ដើម្បី​និយាយ​ទៅកាន់​អតិថិជន​ខ្លួន​នៅ​ក្នុង​ដំណាក់​កាល​នេះទេ អតិថិជន​នឹង​កាន់តែ​ឃ្លាត​ពី​យើង​ទៅ​មួយ​កម្រិត​ទៀត​ហើយ។ កាលណា​ដែល​អាជីវកម្ម​មួយ​មិន​អាច​បន្ត​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ភ្ញៀវ​បាន អាជីវកម្ម​នោះ​នឹង​ពិបាក​ឈរជើង​ក្នុង​បរិបទ Covid នេះ ជាក់​ជា​មិនខាន ”។ 

យ៉ាងណាមិញ ជំងឺ Covid-19 រីករាល​ដាលគឺ​ស្របពេល​បច្ចេកវិទ្យា​កំពុង​រីកលូត​លាស់ ហើយ​បើ​តាមការសង្កេត​ឃើញ​ថា មនុស្ស​ជា​មធ្យម​ក្នុង​ប្រទេស​កម្ពុជា អាច​មាន​លទ្ធភាព​ល្មម​ក្នុង​ការប្រើប្រាស់ Internet ជាប្រចាំ​បាន ដែល​ជា​កត្តា​ដ៏សំខាន់​ជួយ​ឲ្យ​ម្ចាស់​អាជីវកម្ម និង​អតិថិជន​មានការ​ប្រាស្រ័យ​ទាក់ទងគ្នា​​តាម​បែប​ឌីជីថល (Digital) បាន​យ៉ាង​ងាយស្រួល ។ 

ដោយឡែក​ជា​អ្នក​ជំនាញ​នៅក្នុង​វិស័យ Premium Gifts ស្រាប់ លោក សុភ័ក្ត្រ បាន​បន្ត​ថា សម្រាប់​អតិថិជន​របស់​គាត់​មួយ​ចំនួន​ធំ​មាន​ភាព​ឆ្លាតវ័យ​យ៉ាងខ្លាំង​ក្នុង​ការប្រើប្រាស់​សម្ភារៈ និង​វត្ថុ​អនុស្សាវរីយ៍​ដែល​មាន logo របស់​គាត់ (Premium Gifts) ដើម្បី​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​គាត់ ។ ក្រុមហ៊ុន​ខ្លះ​បាន​ប្រើ Premium Gifts សម្រាប់ Give away, ធ្វើ​ប្រ៉ូម៉ូសិន និង​ក្រុមហ៊ុន​ខ្លះទៀត​ប្រើ​សម្រាប់​ជួយ​ទៅ​ដល់​ការលក់​ផង​ដែរ ។ 

លោកបាន​បន្ថែម​ទៀត​ថា សម្ភារៈទាំងនេះ​មិនត្រឹមតែ​អាច​ឲ្យ​អតិថិជន​ថ្មី​មាន​ឱកាស​ស្គាល់​អាជីវកម្ម​របស់​គាត់​នោះ​ទេ ប៉ុន្តែ វា​អាច​ជួយ​រំឭក​ការចងចាំ​របស់​អតិថិជន​ចាស់ បើទោះបី​ជា​ពួកគេ​ខាន​ទិញ ឬ​ក៏ប្រើប្រាស់​សេវាកម្ម​របស់​គាត់​យូរ​យ៉ាង​ណាក្តី ។

ចុះអ្នក​នឹង​ប្រើ​វិធីសាស្ត្រណា​សម្រាប់​ការរក្សា​ទំនាក់​ទំនង​ជាមួយ​អតិថិជន ? ជួយ Comment នៅខាងក្រោម...




អត្ថបទបន្ទាប់


មេដឹកនាំ​អាស៊ាន​អាច​នឹងជួបគ្នា​ឆាប់ៗ​នៅ​ទីក្រុង​ហ្សាកាតា​ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា

ព័ត៌មាន
ប្រទេស​ប្រ៊ុយណេ​ដែលជា​ប្រធាន​ប្ដូរវេន​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅកាត់ថា អាស៊ាន បាន​គាំទ្រ​ការផ្ដួចផ្ដើម​ឲ្យ​មាន​កិច្ច​ប្រជុំ​…

រដ្ឋាភិបាល​​បិទ​ការធ្វើ​ដំណើរ​ឆ្លងកាត់​ ចេញ-ចូល​ពីខេត្ត​មួយទៅ​ខេត្ត​មួយ​ ទូទាំង​ប្រទេស ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ ខែមេសា

ព័ត៌មាន
រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្ដីសម្រេច​មួយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ដោយ​ហាមឃាត់​ការធ្វើ​ដំណើរឆ្លងកាត់​ ចេញ-ចូល ពីខេត្ត​មួយ​ទៅខេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ