ក្រុមហ៊ុនផលិតវ៉ាក់សាំង

ក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗរបស់ចិន សំងំអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ថ្មីមានសមត្ថភាពខ្ពស់ប្រឆាំងមេរោគបំប្លែងខ្លួន


ក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗរបស់ចិន កំពុងសម្ងំអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩សេរីថ្មី ដែលអាចមានសមត្ថភាពខ្ពស់ប្រឆាំងមេរោគបំប្លែងថ្មី។ ស្របពេលដែលមេរោគកូវីដ-១៩បំប្លែថ្មីមានកាន់តែច្រើន ជាមួយសមត្ថភាពឆ្លងរីករាលកាន់តែខ្ពស់ និងកំពុងរាតត្បាតទូទាំងពិភពលោកនោះ ក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗរបស់ចិនចំនួន២ គឺ Sinovac និង Sinopharm កំពុងជំរុញការអភិវឌ្ឍនូវវ៉ាក់សាំងកូវីដ-១៩សេរីថ្មី ដែលអាចមានសមត្ថភាពកាន់តែខ្ពស់ក្នុងការប្រឆាំងទប់ទល់នឹងមេរោគបំប្លែងថ្មី ប្រភេទ ឌែលតា និង បេតា។ នេះបើតាមសារព័ត៌មានអន្តរជាតិធំៗបានចុះផ្សាយថ្មីៗនេះ។
វ៉ាក់សាំងSinovacនិង Sinopharm

ក្រុមហ៊ុន​ផលិត​ឱសថ​របស់​ចិន Sinopharm បាន​និយាយ​ថា ខ្លួន​កំពុង​អភិវឌ្ឍ​នូវ​វ៉ាក់សាំង​កូ​វី​ដ​-១៩​សេរី​ថ្មី ដែល​អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ទប់ទល់​កូ​វី​ដ​-១៩​បំប្លែង​ថ្មី ប្រភេទ ឌែ​លតា និង​បេ​តា ហើយ​បច្ចុប្បន្ន​វ៉ាក់សាំង​ថ្មី​នេះ​កំពុង​ត្រៀម​នឹង​ធ្វើការ​ចាក់​សាកល្បង​ក្នុង​ពេល​ខាង​មុខ​។

លោក ចាង យ៉ុ​ន​តៅ (Zhang Yuntao) អនុប្រធាន​ក្រុមហ៊ុន Sinopharm ដែល​ជា​ក្រុមហ៊ុន​ជីវសាស្ត្រ​ជាតិ​របស់​ចិន បាន​និយាយ​ថា ក្រុមហ៊ុន​កំពុងធ្វើការ​ងារ​ផលិតផល​វ៉ាក់សាំង​សេរី​ថ្មី ហើយ​បច្ចុប្បន្ន​ទិន្នន័យ​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​និយ័ត​ករ​ឱសថ​របស់​ចិន​រួច​ហើយ​។

មេរោគ​បំប្លែង​ថ្មី​ប្រភេទ ឌែ​លតា ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​បាន​ក្លាយជា​មេរោគ​បំប្លែង​ថ្មី​ដែល​មាន​កម្រិត​ឆ្លង​រាលដាល​ខ្លាំង​ជាងគេ ដែល​បច្ចុប្បន្ន​កំពុង​វាយលុក​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ពាសពេញ​ពិភពលោក ខណៈ​ដែល​មេរោគ​ប្រភេទ បេ​តា​វិញ គឺ​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង ហើយ​វា​មាន​ភាព​ធន់​ទៅ​នឹង​ថ្នាំ​វ៉ាក់សាំង ពោល​គឺ​វ៉ាក់សាំង​ល្មម​ៗ​ទប់​មិន​ជាប់​នឹង​សមត្ថភាព​ចម្លង​របស់​មេរោគ​បំប្លែង​ថ្មី​ទាំងនេះ​ឡើយ​។

បើ​តាម​អនុប្រធាន​ក្រុមហ៊ុន Sinopharm បាន​ឲ្យ​ដឹង​ថា វា​អាច​មានឱកាស​ក្នុង​ការ​ចាក់​វ៉ាក់សាំង​សេរី​ថ្មី និង​ចាក់​ដូ​ស​ជំរុញ អាច​នឹង​ត្រូវធ្វើ​ឡើង​ក្នុង​ពេល​ជាមួយ​គ្នា​តែ​ម្ដង ហើយ​ក្នុង​ករណី​នេះ សម្រាប់​មនុស្ស​ភាគច្រើន ជម្រើស​ដំបូង​នៅ​ពេល​អនាគត​គឺ​គួរតែ​ចាក់​ដូ​ស​ជំរុញ​។

នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Sinovac Life Sciences Corp លោក ហ្គោ ឆេ​ង (Gao Qiang) បាន​ប្រាប់ Global Times ថា យ៉ាង​យូរ​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ ក្រុមហ៊ុន​គ្រោង​នឹង​នាំ​យក​ទិន្នន័យ​របស់​វ៉ាក់សាំង​មួយ​ប្រភេទ​ទៀត​របស់​ក្រុមហ៊ុន ដែល​បច្ចុប្បន្ន​កំពុង​ស្នើ​សុំ​អាជ្ញាធរ ដើម្បី​អាច​ធ្វើតេស្ត​សាកល្បង ខណៈ​ដែល​វ៉ាក់សាំង​ប្រភេទ​ថ្មី​នេះ នឹង​មាន​ប្រសិទ្ធភាព​ជាង​មុន​ក្នុង​ការ​ទប់ទល់​នឹង​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ចិន​ជា​ភាសា​អង់គ្លេស Global Times​។

អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​របស់​ចិន​លោក ចុង ណា​ន​សាន (Zhong Nanshan) បាន​និយាយ​នៅ​ក្នុង​សារព័ត៌មាន South China Morning Post ថា មក​ទល់​ពេល​នេះ ប្រទេស​ចិន​អាច​នឹង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គ្រប់​ចំនួន​ដូ​សបាន​ប្រហែល​៨០%​ហើយ នៃ​ចំនួន​ពលរដ្ឋ​សរុប​១​ពាន់​៤​រយ​លាន​នាក់ ខណៈ​ដែល​ចិន​មក​ទល់​ពេល​នេះ បាន​ចាក់​វ៉ាក់សាំង​សរុប​ជិត​២​ពាន់​លាន​ដូ​សរួច​ហើយ​។

មិនមែន​តែ​ក្រុមហ៊ុន​ផលិត​វ៉ា​ក់​របស់​ចិន​នោះ​ទេ ដែល​កំពុង​ជំរុញ​ខ្លាំង​លើ​ការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​-១៩​សេរី​ថ្មី ក្រុមហ៊ុន​វ៉ាក់សាំង​អា​មេ​រិ​ក Pfizer ថ្មី​ៗ​នេះ ក៏​បាន​ប្រកាស​ពី​ការ​អភិវឌ្ឍ​វ៉ាក់សាំង​ថ្មី​ដែល​មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​មុន​ប្រឆាំង​នឹង​មេរោគ​បំប្លែង​ថ្មី​ផង​ដែរ​។ 

បើ​ទោះបីជា ការ​អភិវឌ្ឍន៍​វ៉ាក់សាំង​សេរី​ថ្មី​មាន​សមត្ថភាព​ខ្ពស់​ជាង​មុន​កំពុង​ត្រូវ​បាន​ជំរុញ​ការ​ផលិត​ឡើង​យ៉ាង​ផុសផុល​ក៏​ដោយ ប៉ុន្ដែ​ប្រទេស​ជា​ច្រើន​មិន​រង់ចាំ​វ៉ាក់សាំង​សេរី​ថ្មី​ចេញ​នោះ​ទេ ពោល​គឺ ពួក​គេ​បាន​សម្រុក​នាំ​គ្នា​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​កាន់តែ​ច្រើន​ឡើង ពិសេស​ក្រុម​ប្រទេស​អ្នកមាន​តែ​ម្ដង បើ​ទោះបីជា​អង្គការ​សុខភាព​ពិភពលោក​បាន​ចេញ​មុខ​ទទូច​ដដែល​ៗ​ឲ្យ​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ​សិន ដើម្បី​ឲ្យ​ប្រទេស​ក្រីក្រ​អាច​មាន​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​ក៏​ដោយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីចាប់បាននាវាប្រេងដឹកប្រេងរត់គេចចេញពីកម្ពុជា ខណៈក្រុហ៊ុនម្ចាស់នាវាច្រានចោលការចោទប្រកាន់រឿងលួចដឹកប្រេងរត់

ព័ត៌មាន
រឿងរ៉ាវនាវាដឹកប្រេងរត់គេចពីកម្ពុជាទៅដល់ឥណ្ឌូនេស៊ី និងត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីចាប់រឹបអូសមករក្សាទុក កំពុងត្រូវបានមហាជនដាក់ការចាប់អារ…

WHO ព្រមានថាកូវីដ១៩នៅអាស៊ីប៉ាស៊ីហ្វិកស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរខណៈមេរោគបំប្លែងថ្មីឌែលតាបន្តរីកសាយភាយ

ព័ត៌មាន
អង្គការសុខភាពពិភពលោក WHO បានព្រមានថា ជំងឺកូវីដ១៩នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងតែស្ថិតក្នុងដំណាក់កាលមួយធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ