ទីក្រុងមានការចំណាយថ្លៃរស់នៅខ្ពស់

សិង្ហបុរី និងញូវយ៉ក ជាប់ចំណាត់ជាទីក្រុងមានការចំណាយថ្លៃបំផុតសម្រាប់ការរស់នៅ


សិង្ហបុរីបានជាប់ចំណាត់ថ្នាក់កំពូលម្ដងទៀត នៅឆ្នាំនេះ គឺជាទីក្រុងដែលមានការចំណាយថ្លៃបំផុតក្នុងការរស់ ខណៈទីក្រុងញូវយ៉កសហរដ្ឋអាមេរិកឈរលំដាប់លេខ២។ នេះគឺជាលើកទី៨នៅក្នុងរយៈពេល ១០ឆ្នាំដែលសិង្ហបុរីបានឈរនៅលំដាប់កំពូលនៅក្នុងបញ្ជី ហើយទាំងសិង្ហបុរី និងញូវយ៉កបានទម្លាក់ចំណាត់ថ្នាក់របស់អ្នកនាំមុខគេកាលពីឆ្នាំមុនគឺទីក្រុងតែលអាវី (Tel Aviv) នៃប្រទេសអ៊ីស្រាអែលឱ្យមកនៅចំណាត់ថ្នាក់លេខ ៣ វិញដោយសារអតិផរណាខ្ពស់ និងរូបិយវត្ថុកាន់តែតឹងតែង។ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុន EIU។
តំបន់ Time Square នៃទីក្រុង New York សហរដ្ឋអាមេរិក

ការស្ទង់មិតរបស់ក្រុមហ៊ុន Economist Intelligence Unit (EIU) ស្ដីពីការចំណាយលើការរស់នៅនៅទូទាំងពិភពលោកក្នុងចំណោមទីក្រុងចំនួន ១៧២បានបង្ហាញថា តម្លៃទំនិញជាមធ្យមភាគក្នុងលក្ខខណ្ឌរូបិយបណ្ណក្នុងស្រុកបានកើនឡើង ៨,១% នៅឆ្នាំនេះ ហើយការស្ទង់មតិនេះបានធ្វើនៅចន្លោះថ្ងៃទី១៦ ខែសីហា ដល់ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២។ បើធៀបនឹងការស្ទង់មតិកាលពីឆ្នាំ២០២១ ដែលមានកំណើនតម្លៃទំនិញត្រឹមតែ ៣,៥% ប៉ុណ្ណោះ។

ការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ពីគោលនយោបាយសូន្យកូវីដរបស់ចិន និងសង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន គឺជាហេតុផលសំខាន់២ដែលជំរុញឱ្យអតិផរណាកើនឡើងនៅឆ្នាំនេះ។ នេះបើតាមលោកស្រី អ៊ូផាសាណា ដាត់ (Upasana Dutt) ប្រធានផ្នែកការចំណាយលើការរស់នៅនៅទូទាំងពិភពលោករបស់ក្រុមហ៊ុន EIU បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNBC ។

លោកស្រីបានបន្តថា ការរួមបញ្ចូលគ្នានៃកត្តាទាំង២នេះបានដាក់សម្ពាធកាន់តែខ្លាំងលើការទទួលបានទំនិញប្រើប្រាស់ និងលទ្ធភាពទទួលបានផលិតផល ដែលជាតម្រូវការចាំបាច់ជាមូលដ្ឋានរបស់មនុស្ស ហើយកត្តាទាំង២នេះក៏បានជំរុញឱ្យអតិផរណាកើនខ្ពស់នៅទូទាំងពិភពលោកផងដែរ។

ក្រុមហ៊ុនស្រាវជ្រាវ និងវិភាគមួយនេះបានរកឃើញថា ការឡើងថ្លៃខ្លាំងបំផុត គឺសម្រាប់ប្រេងឥន្ធនៈដែលជាមធ្យមតម្លៃសាំងបានកើនឡើង ២២% ធៀបនឹងឆ្នាំមុន ហើយអ្នកជំនាញរបស់ក្រុមហ៊ុន EIU បានចាត់ទុកតម្លៃប្រេងគឺ«ឡើងខ្លាំងមែនទែន» និងជាតម្លៃមួយក្នុងចំណោមតម្លៃខ្ពស់បំផុតដែលពួកគេមិនធ្លាប់ជួបក្នុងប្រវត្តិសាស្ត្រនៃការប្រមូលទិន្នន័យរបស់ពួកគេផងដែរ។

ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់លើអត្រាការប្រាក់គោល ៣,៧៥% រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ ដោយសារអតិផរណាកើនខ្ពស់ជាប់ជានិច្ច ហើយការដំឡើងអត្រាការប្រាក់ទាបជាងនេះ អាចកើតឡើងនៅក្នុងខែធ្នូនេះ។ ប្រការនេះបានធ្វើឱ្យតម្លៃប្រាក់ដុល្លារអាមេរិកឡើងថ្លៃយ៉ាងខ្លាំងដែលធ្វើឱ្យទំនិញឡើងថ្លៃផងដែរ។

ចំណែកការជាប់ចំណាត់ថ្នាក់កំពូលរបស់ប្រទេសសិង្ហបុរីគឺគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេព្រោះប្រទេសនេះបានចំណាយលើការដឹកជញ្ជូនខ្ពស់បំផុតក្នុងពិភពលោកដោយសារការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលលើចំនួនរថយន្ត។ របាយការណ៍នេះក៏បាននិយាយដែរថា វាស្ថិតក្នុងចំណោមទីក្រុងដែលមានការចំណាយថ្លៃបំផុតសម្រាប់សម្លៀកបំពាក់ គ្រឿងស្រវឹង និងថ្នាំជក់ ព្រោះភាពជោគជ័យរបស់ប្រទេសនេះគឺជាទីតាំងសំខាន់សម្រាប់ការវិនិយោគអាជីវកម្ម។

សូមញ្ជាក់ថា ក្រៅពីសិង្ហបុរី និងញូវយ៉ក ដែលឈរលំដាប់លេខរៀងទី១ និងទី នៃទីក្រុងដែលមានការចំណាយរស់នៅថ្លៃបំផុតក្នុងនោះលោកនោះ ទីក្រុងដែលជាប់ចំណាត់ថ្នាក់បន្តបន្ទាប់ពីនេះ រួមមាន ទីក្រុង Tel Aviv, Hong Kong, Los Angeles និងទីក្រុងផ្សេងៗជាច្រើនទៀត។

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អ៊ីស្រាអែល លុបចោលពន្ធគយលើការនាំចូលរថយន្តពីកូរ៉េខាងត្បូង ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីចូលជាធរមាន

ព័ត៌មាន
រដ្ឋាភិបាលអ៊ីស្រាអែល បានសម្រេចលុបចោលការយកពន្ធគយលើការនាំចូលផលិតកសិកម្ម និងឧស្សាហកម្មពីកូរ៉េខាងត្បូង ដែលរួមមានទាំងរថយន្តផងដែរ ដែលវាជាផ្ន…

ទុន ៤២៣លានដុល្លាររបស់ធនាគារ SME ត្រូវបានបញ្ចេញជូនសហគ្រាសជាង៣ពាន់ ដើម្បីស្ដារអាជីវកម្មពីវិបត្តិកូវីដ១៩

ព័ត៌មាន
គិតត្រឹមខែតុលា ឆ្នាំ២០២២ ធនាគារ SME ដែលជាធនាគារបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារ ទៅដល់សហគ្រាសធុនតូច និងមធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ