តម្លៃប្រេងឥន្ធនៈ

ម៉ាឡេស៊ីគ្រោងបង្កើនចំណាយដល់ជិត២ពាន់លានដុល្លារ ជួយធានាតម្លៃប្រេងឥន្ធនៈឲ្យនៅទាប


ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងបង្កើនការចំណាយដល់ទៅប្រមាណជិត២ពាន់លានដុល្លារ ទៅលើការឧបត្ថម្ភសម្រាប់មុខទំនិញប្រេងឥន្ធនៈ និងប្រេងឆា នៅក្នុងឆ្នាំនេះ ដោយការចំណាយឧបត្ថម្ភនេះ គឺមានច្រើនជាងដល់ទៅជាង២ដង នៃថវិកាដែលរដ្ឋបានបែងចែកស្រាប់កាលពីពេលកន្លងទៅ។ ការបង្កើនថវិកាឧបត្ថម្ភធនទៅលើតម្លៃប្រេងឥន្ធនៈ និងប្រេងឆានេះ គឺសំដៅធ្វើយ៉ាងណាឲ្យតម្លៃប្រេងទាំងនេះមិនឲ្យឡើងថ្លៃខ្ពស់ពេក ដើម្បីជួយសម្រាលបន្ទុកចំណាយដល់ពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយសារតែកូវីដ-១៩រាតត្បាត។ នេះបើតាមការអះអាងរបស់ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី។
ម៉ាឡេស៊ីគ្រោងបង្កើនចំណាយដល់ជិត២ពាន់លានដុល្លារ ជួយធានាតម្លៃប្រេងឥន្ធនៈឲ្យនៅទាប
ដោយ

​សារព័ត៌មាន Reuters បានស្រង់សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​​ម៉ាឡេស៊ី​ដែលបាន​លើកឡើងនៅក្នុង​សេចក្ដីថ្លែងការ​នៅចុងសប្ដាហ៍មុននេះបានឲ្យដឹងថា ការចំណាយ​​ឧបត្ថម្ភធន​សម្រាប់​តម្លៃ​ប្រេង​ឥន្ធនៈ និងប្រេងឆា​សម្រាប់ចម្អិនអាហារ ត្រូវបាន​​គ្រោង​បង្កើន​​ជាបន្ដបន្ទាប់ ដោយសារតែ​​តម្លៃប្រេង​​នៅលើទីផ្សារ​អន្តរជាតិ​​កំពុងមាន​ការកើនឡើងកាន់តែខ្លាំងដែរ។

លោក តេងគូ ហ្សាវរ៉ូល (Tengku Zafrul) រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​​បាន​និយាយថា «រដ្ឋាភិបាល​បាន​ត្រៀមលក្ខណៈ​ដើម្បី​ប្រឈម​នឹងការចំណាយ​ឧបត្ថម្ភធន​ខ្ពស់ជាងមុនសម្រាប់​ការពារ​សុខមាលភាព​ប្រជាជន និងលទ្ធភាព​អាជីវកម្ម​ ពិសេស​អាជីវករខ្នាតតូចៗ»។

រដ្ឋមន្ត្រីក្រសួ​ងហិរញ្ញវត្ថុ​ម៉ាឡេស៊ី​បានគូសបញ្ជាក់ទៀតថា នៅឆ្នាំ២០១៩ ម៉ាឡេស៊ី​បាន​ចំណាយ​ទៅក្នុង​ការឧបត្ថម្ភធននេះប្រមាណជាង ១ពាន់​៥រយលាន​ដុល្លារ ហើយនៅឆ្នាំ២០២០ ចំណាយ​តែជាង​៥០០លាន​ដុល្លារអាមេរិកប៉ុណ្ណោះ។

កាលពីខែមុននេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មូហ៍យីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) បាន​ប្រកាស​បន្ថែម​កញ្ចប់​ថវិកាជំរុញសេដ្ឋកិច្ច​ប្រមាណជិត​១០ពាន់លាន​ដុល្លារអាមេរិកទៀត នៅមុន​ពេល​នៃការ​បិទខ្ទប់ប្រទេសចុងក្រោយនេះ។

យ៉ាងណាក៏ដោយចុះ ករណីឆ្លងកូវីដ-១៩ និងករណីស្លាប់​​ប្រចាំថ្ងៃ នៅក្នុងប្រទេស​ម៉ាឡេស៊ី ត្រូវបានគេកត់សម្គាល់ឃើញថា​បានហក់ឡើងខ្លាំង​នៅក្នុងខែឧសភា​កន្លងទៅនេះ ខណៈដែល​នៅប៉ុន្មានថ្ងៃចុងក្រោយនេះ តួលេខឆ្លងថ្មី​មានការធ្លាក់ចុះខ្លះហើយ។

ជាក់ស្ដែង តួលេខ​នៅថ្ងៃអាទិត្យ​ចុងសប្ដាហ៍មុននេះ ម៉ាឡេស៊ី​មានអ្នកឆ្លងថ្មី​ជាង​៥ ពាន់៣រយនាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួន​អ្នកឆ្លងសរុប​នៅក្នុងប្រទេស​នេះ បាន​ហក់ឡើង​ដល់​ជាង​៦៥ម៉ឺននាក់ហើយ និងអ្នកស្លាប់វិញមានដល់ទៅជិត​៤ពាន់នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានភាពពាណិជ្ជកម្មកម្ពុជា និងអឺរ៉ុបនៅដើមឆ្នាំ២០២១ មានសភាពប្រែប្រួលយ៉ាងដូចម្តេចខ្លះ?

ព័ត៌មាន
ការនាំចេញ​របស់​កម្ពុជា​ទៅទីផ្សារអឺរ៉ុប ដែលជាទីផ្សារនាំចេញធំបំផុតទី ២របស់កម្ពុជា បន្ទាប់ពីអាមេរិកនោះ បានបង្ហាញពីការធ្លាក់ចុះគួរឲ្យ​កត…

ជប៉ុន និងហ្វាំងឡង់ ត្រៀមកញ្ចប់ថវិកា ៤.៥០០លានដុល្លារអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធ 6G

ព័ត៌មាន
ក្រុមអ្នកជំនាញផ្នែកឧស្សាហកម្មបច្ចេកវិទ្យាមកពីប្រទេសជប៉ុន និង ប្រទេសហ្វាំងឡង់ គ្រោងបើកការអភិវឌ្ឍ និងស្រាវជ្រាវរួមគ្នាមួយលើប្រព័ន្ធបច្ចេកវិទ្យាគម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ