ភេសជ្ជៈមានជាតិស្ករខ្ពស់

ម៉ាឡេស៊ី ដាក់ពន្ធលើភេសជ្ជៈមានជាតិស្ករលើសកម្រិត ដើម្បីទប់ស្កាត់ជំងឺធាត់ខ្លាំងរបស់ប្រជាជនខ្លួន


ការសិក្សាមួយបានបង្ហាញថា ប្រទេសម៉ាឡេស៊ី គឺមានប្រជាជនលើសទម្ងន់ ឬធាត់ខ្លាំង ច្រើនជាងគេបង្អស់នៅតំបន់អាស៊ាន។ ដើម្បីទប់ស្កាត់បញ្ហានេះ រដ្ឋាភិបាលម៉ាឡេស៊ីក្នុងខែកក្កដានេះ បានសម្រេចដាក់ពន្ធ ១០ សេន ក្នុង១លីត្រ ចំពោះផលិតផលភេសជ្ជៈដែលមានជាតិស្ករលើសកម្រិត។ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលក៏បានស្វាគមន៍ចំពោះការផ្លាស់ប្ដូរនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយបណ្ដាញសារព័ត៌មានចិន CCTV។
ម៉ាឡេស៊ី ដាក់ពន្ធលើភេសជ្ជៈមានជាតិស្ករលើសកម្រិត ដើម្បីទប់ស្កាត់ជំងឺធាត់ខ្លាំងរបស់ប្រជាជនខ្លួន (រូបភាព៖ https://www.malaymail.com)
ដោយ

ប្រភពព័ត៌មាន​បានឲ្យដឹងថា តាមការសិក្សា ប្រជាជន​ម៉ាឡេស៊ី គឺមានជំងឺ​លើសទម្ងន់​ច្រើនជាងគេ បើធៀបនឹង​ប្រជាជន​ក្នុងតំបន់អាស៊ាន ពោលគឺ ម៉ាឡេស៊ី មាន​ប្រជាជន​ជិតពាក់កណ្ដាលទៅហើយ កំពុង​មានជំងឺលើសទម្ងន់ ឬហៅថាធាត់ខ្លាំង។ កម្រិតនៃ​អ្នកកើត​ជំងឺលើសទម្ងន់នេះ ត្រូវបានកើនឡើង​ពី ១៨% ទៅដល់​ជាង ៣០០% នៅក្នុងរយៈពេល ពីរទសវត្សរ៍​មកនេះ។

បញ្ហាទាំងនេះ បាន​នាំមកនូវ​ផលវិបាក​យ៉ាងខ្លាំង​ចំពោះ​សុខភាព​របស់ប្រជាពល​រដ្ឋម៉ាឡេស៊ី ដោយសារតែ មាន​ប្រមាណ ៨% នៃប្រជាជនពេញវ័យ នៃប្រទេសនេះ កំពុង​រងគ្រោះដោយសារ​ជំងឺ​ទឹកនោមផ្អែម ខណៈដែល​ការធាត់ហួសហេតុ ក៏​អាច​នឹង​បង្ករឲ្យ​មានជំងឺលើសឈាម និងដាច់សរសៃ​ឈាមខួក្បាល និងស្ថានភាពធ្ងន់ធ្ងរ​ផ្សេងៗ​ជាច្រើនទៀត។ 

ដើម្បី​ទប់ទល់​នឹង​បញ្ហាដែលកំពុង​កើតមាន​នេះ រដ្ឋាភិបាលម៉ាឡេស៊ី​នៅក្នុង​ខែ​កក្កដានេះ បាន​សម្រេច​កំណត់ពន្ធ ១០ សេន ក្នុង​១លីត្រ ចំពោះ​ភេសជ្ជៈជាកម្រិតជាតិស្ករ​មួយខ្ពស់​លើសពី​ការកំណត់។ វិធានការនេះ គឺយកពន្ធលើអ្នកនាំចូល និងរោងចក្រ​អ្នកផលិត មិនមែន​យកពីអ្នកប្រើប្រាស់​នោះទេ។ តែយ៉ាងណា ក្រុមហ៊ុន​អាចមាន​ជម្រើសថាត្រូវ​បង់ពន្ធនេះ​ដោយខ្លួនឯង​ ឬក៏ត្រូវ​ទម្លាក់វាទៅឲ្យ​អ្នកប្រើប្រាស់។

មានក្រុមហ៊ុន​មួយចំនួន​បាន​បញ្ជាក់ថា ពួកគេ​នឹង​រៀបចំឡើងវិញ នូវភេសជ្ជៈ​របស់ពួកគេ ដើម្បី​ជៀសវាង​ការយកពន្ធ ប៉ុន្ដែ នៅតែ​ជាការ​ចាប់ផ្ដើម​នៅឡើយទេ។ 

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី បាននិយាយថា ពន្ធថ្មីនេះ គឺជាវិធីសាស្ត្រ​ល្អទាំងព្រម​ពីរ​យ៉ាង ដើម្បីអប់រំ​អ្នកប្រើប្រាស់ផង និងអ្នកផ្គត់ផ្គង់ផង។ ពោលគឺ ខាង​រដ្ឋាភិបាល នឹងធ្វើការ​ផ្សព្វផ្សាយ​ ដើម្បីអប់រំ​អំពីរបៀប និងហេតុផល ល្អៗ ដែល​ត្រូវចាំបាច់​ជៀសវាង​ការទទួលទាន​ភេសជ្ជៈផ្អែមខ្លាំង ដោយវា​អាចនឹង​ប្រឈម​នឹង​ជំងឺលើសទម្ងន់ និងជំងឺ​កាចសាហាវផ្សេងទៀត។

អ្នកជំនាញ​បានយល់ស្របថា វានឹង​ចំណាយ​ពេលយូរ ដើម្បីផ្លាស់ប្ដូរ​ឥរិយាបថ និងរសជាតិ​ដែលប្រជាជន​ត្រូវការ ប៉ុន្ដែ គេសង្ឃឹមថា វានឹង​ធ្វើឲ្យការរស់​នៅកាន់តែប្រសើរឡើង ប្រសិនបើ​វិធានការនេះ​អាចសម្រេចបាន​ផ្លែផ្កា៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​បដិសេធ​ថា មិន​មាន​«កិច្ច​ព្រមព្រៀង​សម្ងាត់»​ជាមួយ​ចិន ដើម្បី​ដាក់​មូលដ្ឋាន​ទ័ព​នោះ​ទេ

ព័ត៌មាន
អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅថ្ងៃ​ចន្ទ ទី​២២ ខែ​កក្កដា​នេះ បាន​បដិសេធ​ថា កម្ពុជា​និង​ចិន​មិន​បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្ងា…

ធនាគារ ADB ៖ វៀតណាមមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុត នៅអាស៊ីអាគ្នេយ៍

ព័ត៌មាន
ធនាគារ អភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានបញ្ចេញការព្យករថ្មីចុងក្រោយមួយរបស់ខ្លួន ដោយបានព្យាករកំណើនសេដ្ឋកិច្ច វៀតណាមថា នឹងនៅរក្សាបានកំណើន៦,៨ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ