ប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ីគ្រោងបង្កើនអត្រាបំណុលរបស់រដ្ឋឲ្យដល់ ៦៥%នៃGDP ដើម្បីបានថវិកាមកដោះស្រាយបញ្ហាកូវីដ-១៩


រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីបានគូសបញ្ជាក់ថា គណៈរដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីថ្ងៃអង្គារសប្តាហ៍នេះបាន ធ្វើការស្នើដល់រដ្ឋាភិបាលដើម្បីបង្កើនកម្រិតបំណុលជាតិឲ្យដល់ ៦៥%នៃផលិតផលក្នុងស្រុកសរុបឬ GDP ដើម្បីត្រៀមធ្វើការខ្ចីថវិកាបន្ថែមសម្រាប់យកមកដោះស្រាយវិបត្តិសេដ្ឋកិច្ច និងដោះស្រាយការរាលដាលនៃជំងឺកូវីដ១៩។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ប្រជាជនម៉ាឡេស៊ីពាក់ម៉ាស់លការពារជំងឺកូវីដ១៩នៅតាមទីសាធារណៈ

នេះ​គឺជា​លើក​ទី​២​ហើយ​ដែល​រដ្ឋាភិបាល ម៉ា​ឡេ​ស៊ី ស្វែងរក​ការ​ដំឡើង​កម្រិត​បំណុល​ជាតិ ក្រោយ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ម៉ា​ឡេ​ស៊ី​មិន​ធ្លាប់​បាន​ដំឡើង​បំណុល​ដល់​កម្រិត​ខ្ពស់​ដូច​នេះនោះ​ទេ​។

ជាក់ស្តែង គេ​នៅ​ចាំ​បាន​លើក​ដំបូង​បំផុត​កាលពី​ឆ្នាំ​២០២០ ដែល​ម៉ា​ឡេ​ស៊ី​បាន​បង្កើន​អត្រា​បំណុល​ដល់ ៦០% នៃ​ផលិតផល​ក្នុងស្រុក​សរុប ដែល​វា​ជា​កម្រិត​ខ្ពស់​បំផុត​មួយ​មិន​ធ្លាប់​មាន រាប់​ចាប់តាំងពី​ឆ្នាំ ២០០៩​មក​។

គណៈរដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ក៏​បាន​ស្នើ​បង្កើន​ទំហំ​ថវិកា​របស់​រដ្ឋាភិបាល​សម្រាប់​ដោះស្រាយ​កូ​វី​ដ​១៩​ពី ៦៥​ពាន់​លាន​រីង​ហ្គី​ត ឬ​ស្មើនឹង​ជាង ១៥​ពាន់​លាន​ដុល្លារ មក​ដល់​ជាង ១១០​ពាន់​លាន​រីង​ហ្គី​ត ឬ​ស្មើនឹង​ជាង​២៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

សំណើ​ទាំង​ពីរ​ខាងលើ​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​ដើម្បី​អនុម័ត​នៅ​ក្នុង​ខែតុលា​ខាង​មុខ ដើម្បី​ព​ន្លឿ​ន​ការ​ពង្រឹង​ប្រព័ន្ធ​សុខភាព​សាធារណៈ កែ​លម្អ​វិធានការ​ជំនួយ​សង្គម និង​ផ្តល់​ការ​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​ផង​ដែរ​។

កន្លង​មក វិធានការ​ជំនួយ​សង្គម​ត្រូវ​បាន​ក្រសួង​ហិរញ្ញវត្ថុ​ម៉ា​ឡេ​ស៊ី ណែនាំ​ឱ្យ​ធនាគារ​ពិនិត្យ​មើល​ការ​លើកលែង​ការ​ទូទាត់ ការ​ប្រាក់ សម្រាប់​អ្នក​ខ្ចី​ណា ដែល​មាន​ចំណូល​ទាប ហើយ​ដែល​ធ្លាប់​បាន​ទទួល​ការ​ពន្យារពេល សង​ប្រាក់​កម្ចី​របស់​ពួក​គេ​។

សូម​ជម្រាប​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​កាត់​បន្ថយ​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​ឆ្នាំ ២០២១ របស់​ខ្លួន ចំនួន​ពីរ​ដង​រួច​ទៅ​ហើយ​នៅ​ក្នុងឆ្នាំនេះ​។ ដោយសារ​តែ​វិធាន​ការណ៍​បិទ​ខ្ទប់​ប្រទេស ដែល​បណ្តាក​មក​ពី​មេរោគ​ឆ្លង​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ឌែ​លតា ម៉ា​ឡេ​ស៊ី​រំពឹង​ថា​សេដ្ឋកិច្ច​របស់​ខ្លួន នឹង​កើនឡើង​តែ ៣%​ទៅ​៤%​ប៉ុណ្ណោះ ដោយ​អត្រា​នេះ ធ្លាក់​ចុះ​ពី​ការ​ព្យាករ​មុន​ដែល​មាន​ចន្លោះ​ពី ៦%​ទៅ​៧,៥%៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរខេត្តភាគខាងត្បូងរបស់ចិនដាក់ចេញនូវវិធានការរឹតត្បិតបន្ទាន់ ក្រោយផ្ទុះករណីឆ្លងកូវីដ-១៩កើនច្រើន

ព័ត៌មាន
អាជ្ញាធរសុខាភិបាលចិនបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា បានរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ៥៩ ករណី ក្នុងខេត្ត ហ្វូជៀនភាគអាគ្នេយ៍រប…

កោះតៃវ៉ាន់ និងប្រទេសអាស៊ានចំនួន៣ នឹងទទួលបានវ៉ាក់សាំង១,៣លានដូសបន្ថែមទៀតពីជប៉ុន

ព័ត៌មាន
រាជរដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានប្រកាសថា នឹងបរិច្ចាគវ៉ាក់សាំងប្រភេទ AstraZeneca ដែលផលិតនៅក្នុងជប៉ុនបន្ថែមប្រមាណ១លាន៣សែនដូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ