អតិផរណាកើនឡើងនៅម៉ាឡេស៊ី

ម៉ាឡេស៊ីគ្រោងចំណាយប្រាក់ឧបត្ថម្ភធនចំនួន ១៨ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងអតិផរណាកើនឡើង


ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងចំណាយប្រាក់ជិត ១៨ ពាន់លានដុល្លារ ក្នុងការឧបត្ថម្ភធន និង ជំនួយជាសាច់ប្រាក់នៅឆ្នាំនេះ ខណៈវាជាចំនួនដ៏ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីជួយទប់ទល់ឥទ្ធិពលនៃការកើនឡើងតម្លៃ អតិផរណានៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
តម្រូវការផ្នែកអាហារ

តម្លៃ​ទំនិញ​បាន​ហក់​ឡើង​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ីក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ដោយសារ​ការ​រំខាន​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ កង្វះ​កម្លាំង​ពលកម្ម និង ផល​ប៉ះពាល់​នៃ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ យោង​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​ក្នុង​ស​ប្តា​ហ៍​នេះ​ថា អតិផរណា​ម្ហូបអាហារ​បាន​កើនឡើង ៥,២% ធៀប​នឹង​ឆ្នាំ​មុន​ក្នុង​ខែឧសភា ដែល​ជា​កម្រិត​ខ្ពស់​បំផុត​បើ​គិត​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ ២០១១ មក ។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ម៉ា​ឡេ​ស៊ី​លោក​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ចំណាយ​ប្រាក់​ចំនួន​ជិត ១២ ពាន់​លាន​ដុល្លារ​លើ​ការ​ឧបត្ថម្ភ​ធន​សំខាន់ រួម​មាន​ប្រេងឥន្ធនៈ អគ្គិសនី និង ស្បៀងអាហារ ដើម្បី​ធានា​ថា​តម្លៃ​ទីផ្សារ​ទំនិញ​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​បច្ចុប្បន្ន​។ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ម៉ា​ឡេ​ស៊ី​រូប​នេះ​ក៏​បាន​គូស​បញ្ចា​ក់​បន្ថែម​ថា រដ្ឋាភិបាល​ក៏​នឹង​ចែកចាយ​ប្រាក់​ជិត ៣ ពាន់​លាន​ដុល្លារ​ជា​ជំនួយ​ជា​សាច់ប្រាក់ និង ជាង ៣ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ការ​ឧបត្ថម្ភ​ធន​ផ្សេង​ទៀត​ផង​ដែរ​។

ទន្ទឹម​នឹង​នោះ ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹង​បញ្ចេញ​ប្រាក់​ជិត ៤០០ លាន​ដុល្លារ​ក្នុង​ខែ​នេះ សម្រាប់​ជួយ​គ្រួសារ​ដែល​ងាយ​រង​គ្រោះ​ដើម្បី​ទប់ទល់​នឹង​ការ​កើនឡើង​ថ្លៃ​ម្ហូបអាហារ និង ថ្លៃ​រស់នៅ​។ ក៏​ប៉ុន្តែ​កាលពីដើម​ខែមិថុនា​នេះ រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​បាន​ព្រមាន​ថា ការ​កើនឡើង​នៃ​ប្រាក់​ចំណូល​របស់​រដ្ឋ​ពី​ការ​កើនឡើង​តម្លៃ​ទំនិញ គឺ មិន​គ្រប់គ្រាន់​ដើម្បី​ចំណាយ​ប្រាក់​ឧបត្ថម្ភ​ធន​នៅ​ឆ្នាំ​នេះនោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មីយ៉ាន់ម៉ា រឹតត្បិតការនាំចូលរថយន្ត និង សម្ភារៈប្រណីតៗ ខណៈកំពុងប្រឈមនឹងវិបត្តិខ្វះខាតរូបិយបណ្ណបរទេស

ព័ត៌មាន
ប្រទេសមីយ៉ាន់ម៉ាបានបង្កើនការត្រួតពិនិត្យការនាំចូល ដោយការហាមឃាត់ការនាំចូលរថយន្ត និងទំនិញមិនសំខាន់ផ្សេងទៀត ខណៈដែលប្រទេសនេះកំពុងតស៊ូជា…

ការបោះផ្សាយលក់មូលបត្ររដ្ឋតម្លៃ៣០០លានដុល្លារអាចពន្យារពេល

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋតម្លៃ៣០០លានដុល្លារអាចមានការពន្យារពេល ដោយសា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ