ស្វាយស្រស់​នាំចេញទៅចិន

កម្ពុជាកំពុង​ខ្វះខាត​ស្វាយនាំចេញ​ទៅចិន ចំពេលផុតរដូវប្រមូលផលស្វាយ


រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាអះអាងថា ក្រោយពីទទួលបានមានការវាយតម្លៃ និងបើកផ្លូវពីអគ្គរដ្ឋបាលគយចិនកាលពីដើមខែឧសភាកន្លងទៅ គិតរហូតមកទល់ពេលនេះ កម្ពុជាបាននាំចេញស្វាយទៅកាន់ប្រទេសចិនជាផ្លូវការចំនួន២លើករួចមកហើយ ដោយសរុបបរិមាណមានជាង ២០០តោន។ ប៉ុន្តែ ចាប់តាំងពីចាប់តាំងពីថ្ងៃទី២៨ ខែឧសភា រហូតមកទល់នឹងថ្ងៃទី០៧ មិថុនានេះ កម្ពុជាមិនទាន់បាននាំចេញស្វាយទៅចិនជាលើកទី៣នៅឡើយទេ។ មិនបាននាំចេញ ក៏ដោយសារតែ ឥឡូវនេះ គឺផុតរដូវប្រមូលផលស្វាយផង ខណៈដែលការដាំដុះស្វាយកែវល្មៀតតាមស្តង់ដារ ក៏នៅមានកម្រិតនៅឡើយ។
កម្ពុជាកំពុងខ្វះខាតស្វាយនាំចេញទៅចិន ចំពេលផុតរដូវប្រមូលផលស្វាយ
ដោយ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ក្រុមការងារខេមបូណូមីសថា មកទល់ពេលនេះ កម្ពុជាបានចេញស្វាយទៅទីផ្សារចិនបានចំនួន២លើករួចហើយ ដោយមានចំនួនសរុបជាង ២០០តោន ហើយក្រសួងកំពុងគិតនាំចេញជាលើកទី៣និងទី៤បន្តទៀតដែរ ប៉ុន្តែបច្ចុប្បន្ននេះ មិនទាន់មានស្វាយនាំចេញបាននៅឡើយ ដោយសារផុតរដូវប្រមូលផលស្វាយ។

ជាមួយគ្នានេះដែរ ឧកញ៉ា ហ៊ុន ឡាក់ ជាអ្នកជំនួញកសិកម្មដ៏ល្បីនៅកម្ពុជា និងមានក្រុមហ៊ុន ដែលទទួលបានសិទ្ធិក្នុងការនាំចេញស្វាយទៅចិនដែរនោះបានឲ្យដឹងថា នៅរដូវកាលនេះ គឺពិបាកក្នុងការប្រមូលទិញស្វាយបន្តិច ដោយសារតែផុតរដូវស្វាយទៅហើយ នៅក្នុងនោះមានក្រុមហ៊ុនខ្លះដែលមានចំការស្វាយខ្លួនឯង គេមានដាំស្វាយខុសរដូវខ្លះ តែយ៉ាងណាមិញស្វាយខុសរដូវទាំងនោះអាចប្រមូលផលនៅខែកញ្ញាឫតុលាឯណោះ។

ចំពោះការនាំចេញស្វាយនេះដែរ លោក វណ្ណ ឫទ្ធី នាយកប្រតិបត្តិ នៃនាយកដ្ឋាននាំចេញកសិផល នៃក្រុមហ៊ុនអង្គរហ្រ្គីន បានឲ្យដឹងដែរថា ក្រុមហ៊ុនលោកបានអស់ស្វាយដើម្បីនាំចេញទៅទីផ្សារវៀតណាម និងចិន តាំងពីខែឧសភាមកម្ល៉េះ ហើយមកដល់បច្ចុប្បន្ន លែងមានស្វាយប្រមូលផលហើយ នៅសល់តែស្វាយខុសរដូវ ពោលគឺស្វាយទើបតែចាបើផ្តើមចេញត្រួយនៅឡើយ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វេង សាខុន ចំនួននៃការនាំចេញស្វាយទៅចិននៅមានកម្រិតតិចតួចនៅឡើយ ដោយសារការដាំដុះស្វាយរបស់ចំការមួយចំនួនមិនទាន់ត្រឹមត្រូវតាមស្តង់ដារនៅឡើយ។ ឯកឧត្តម វេង សាខុន ក៏អំពាវនាវម្ចាស់ចំការស្វាយទាំងអស់ដែលមានបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន និងមិនទាន់បានទៅចុះបញ្ជី សូមរួសរាន់ទៅចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម ព្រោះនេះ គឺជាលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល។ យ៉ាងណាមិញ ក្រោយពីបានចុះបញ្ជីហើយ ម្ចាស់ចំការស្វាយនឹងបានទទួលចំណេះដឹងពីការគ្រប់គ្រងចំការស្វាយស្របតាមលក្ខខណ្ឌតម្រូវ និងអាចចុះកិច្ចសន្យាកសិកម្មជាមួយក្រុមហ៊ុននាំចេញផងដែរ។

យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម ស្តីពីការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា នៅក្នុងរយៈពេល៥ខែនេះ បានបង្ហាញថា ការនាំចេញផ្លែស្វាយស្រស់មានចំនួន ១៦ម៉ឺនតោន កើនឡើងជាង២៥០% ដោយក្នុងនោះ មាននាំចេញទៅ ទីក្រុងហុងកុង កូរ៉េខាងត្បូង គុយវ៉ែត សិង្ហបុរី ថៃ វៀតណាម និងចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អភិបាលខេត្តកំពង់ស្ពឺ៖ ការរុះរើប៉ាណូផ្សព្វផ្សាយស្រាបៀរសម្រេចបាន ៨០%ហើយ ខណៈការរុះរើត្រូវធ្វើបន្តទៀត

ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា វិធានការរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយស្រាបៀរនៅទូទាំងខេត្តកំពង់ស្ពឺ មិនទាន់រួចរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ