វិស័យយានយន្ត និងអេឡិចត្រូនិក

ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិកបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល


នៅក្នុងកិច្ចប្រជុំពិភាក្សានៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត និងអេឡិចត្រូនិក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ សម្រេចបាននូវឯកសារចំនួនពីរ ដែលត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។
វិស័យយានយន្ត ​រូបភាព៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ដោយ

ឯកសារចំនួនពីរត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ជាពិសេសគំនិតផ្តួចផ្តើម សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ដែលក្នុងនោះរួមមាន៖

១. «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្ត» មានគោលបំណងអភិវឌ្ឍ និងផ្សារភ្ជាប់វិស័យយានយន្តនៃប្រទេសកម្ពុជាទៅនឹងខ្សែចង្វាក់តម្លៃតំបន់ និងសកល និងជាពិសេសប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលផលិតគ្រឿងផ្គុំយានយន្ត (Components Manu-facturing Hub) ព្រមទាំងជំរុញការផលិតគ្រឿងផ្គុំយានយន្តដែលមានលក្ខណៈស្មុគស្មាញ និងតម្លៃបន្ថែមខ្ពស់ជាងមុន ។

២. «ផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យអេឡិចត្រូនិក» មានគោលបំណងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិក ដែលមានសមាហរណកម្មខ្ពស់ (Integrated Electronics Production Hub) ដែលផលិតគ្រឿងបន្លាស់អេឡិចត្រូនិកជាច្រើនប្រភេទ, ផលិតគ្រឿងបង្គំពាក់កណ្តាលសម្រេច (Sub-assembled Products) និងផលិត-ផលសម្រេច (Fully Assembled Products) ដើម្បីបម្រើទីផ្សារនាំចេញក្នុងតំបន់ និងពិភពលោក ។

ក្នុងរយៈពេលចុងក្រោយនេះ វិស័យយានយន្ត និងវិស័យអេឡិចត្រូនិកនៅកម្ពុជា មានភាពរីកចំរើនគួរឱ្យកត់សម្គាល់ ។ ដោយផ្អែកលើលទ្ធភាព និងសក្តានុពលជាក់ស្តែង ក្រៅពីវិស័យផ្សេងទៀតរាជរដ្ឋាភិបាលបានកំណត់យកវិស័យយានយន្ត និងវិស័យអេឡិចត្រូនិក ជាវិស័យអាទិភាព ដែលមានសក្តានុពលសម្រាប់ជំរុញការចូលរួមរបស់កម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកល ក៏ដូចជាការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជាពិសេសចូលរួមស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាមមាគ៌ាដែលបានដាក់ចេញក្នុង «ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣» ៕

អត្ថបទ សោម ស្រីពេជ្រ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិង្ហបុរី មានគោលដៅក្លាយជាប្រទេសមានព្រលានយន្ដហោះមមាញឹកខ្លាំងជាងគេនៅអាស៊ី

ព័ត៌មាន
ប្រទេសសិង្ហបុរី កំពុងមានគោលដៅក្នុងការប្រែក្លាយព្រលានយន្ដហោះរបស់ខ្លួនឲ្យក្លាយជា ព្រលានយន្ដហោះមមាញឹកខ្លាំងជាងគេបំផុតនៅអាស៊ី ខណៈព្រលានយន្ដហោះ …

ស្ថានភាពអាកាសធាតុនៅឆ្នាំ២០២២ នឹងមានការប្រែប្រួលអ្វីខ្លះ?

ព័ត៌មាន
ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២២ បន្ទាប់ពី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ